ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន ដោយ​មិនដឹង​មូលហេតុ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ពិនិត្យ​សាកសព​ថ្លែង​ថា បុរស​ជា​កម្មករ​ម្នាក់​ឈ្មោះ ឃិ ពៅ អាយុ​៣០​ឆ្នាំ បាន​ចងក​សម្លាប់​ខ្លួន​នៅ​ជ្រុង​ខឿន​ព្រះ​វិហារ វត្ត​ឧត្តម​វិញ្ញាណ​រាម ឃុំ​រាម​ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ នគរបាល​ពិនិត្យ​សាកសព​ថ្លែង​ថា បុរស​ជា​កម្មករ​ម្នាក់​ឈ្មោះ ឃិ ពៅ អាយុ​៣០​ឆ្នាំ បាន​ចងក​សម្លាប់​ខ្លួន​នៅ​ជ្រុង​ខឿន​ព្រះ​វិហារ វត្ត​ឧត្តម​វិញ្ញាណ​រាម ឃុំ​រាម​ស្រុក​ព្រៃ​នប់ កាលពី​យប់​ថ្ងៃ​ទី​១២ មិថុនា ២០១៨ ហើយ​សាកសព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ និង​ចុះ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​ព្រឹក​ថ្ងៃ​១៣ មិថុនា ២០១៨​។

ក្រោយ​ពិនិត្យ​រួច សាក​សាកសព​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ​សព ដែល​មាន​ទីលំនៅ​ភូមិ​អុង ឃុំ​រាម​ស្រុក​ព្រៃ​នប់ ដើម្បី​ធ្វើបុណ្យ​ទាន​តាម​ប្រពៃណី​។ ទោះជា​យ៉ាងនេះ​ក្ដី មិន​មាន​សេចក្តី​បញ្ជាក់​ពី​សាច់ញាតិ​ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្វើ​អត្តឃាត​នេះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ