ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​បោកប្រាស់​ថ្មី​របស់​ជនខិលខូច សូម​ប្រុង​ប្រយ័ត្ន​ទាំង​អស់​គ្នា​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ជា​បុគ្គលិក​ម្នាក់​បាន​រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេ​បាសាក់​ឱ្យ​ជួយ​រក​យុត្តិធម៌​ក្រោយ​ពី​រូប​នាង​ត្រូវ​ជនសង្ស័យ​ម្នាក់​បាន​ណាត់​នាង​ជួប​គ្នា​នៅ​ណា​ហ្គា​ក៏​បោក​យក​ម៉ូតូ​ទៅ​បាត់​ស្រមោល ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៣ មិថុនា ២០១៨  ។ នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ កង…

រាជធានី​ភ្នំពេញ ៖ នារី​ជា​បុគ្គលិក​ម្នាក់​បាន​រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេ​បាសាក់​ឱ្យ​ជួយ​រក​យុត្តិធម៌​ក្រោយ​ពី​រូប​នាង​ត្រូវ​ជនសង្ស័យ​ម្នាក់​បាន​ណាត់​នាង​ជួប​គ្នា​នៅ​ណា​ហ្គា​ក៏​បោក​យក​ម៉ូតូ​ទៅ​បាត់​ស្រមោល ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​២​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៣ មិថុនា ២០១៨  ។

នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ កង ផល្លា អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ ៤៥ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​។

បើ​​តាម​នារី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ​កាលពី​យប់​ម៉ោង​៩​និង​៣០​នាទី ថ្ងៃ​ទី​១២ មិថុនា​នេះ មាន​បុរស​ម្នាក់​បាន​ប្រើ​លេខ​ទូរស័ព្ទ​មួយ​ខ្សែ គឺ​លេខ​០៩៦ ៨២០ ៦១ ៧២ (​ជា​លេខ​មេ ) តេ​មក​កាន់​នាង​ដោយ​ប​ហៅ​ឈ្មោះ​មនុស្ស​ម្នាក់​ឱ្យទៅ​យក​លុយ​។ ពេល​​ឮ​ហៅ​ឈ្មោះ​ខុស​នាង​ក៏​ប្រាប់​ថា «​ច្រឡំ​លេខ​ហើយ​» បុរស​ម្នាក់​នោះ​ក៏​ធ្វើ​ជា​សួរនាំ​នាង​ថា «​រស់នៅ​ទីណា?និង​ធ្វើការ​អ្វី?​» នាង​ក៏​ឆ្លើយ​តប​ថា «​ខ្ញុំ​ធ្វើការ​នៅ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​» ហើយ​បុរស​នោះ​ក៏​និយាយ​ថា «​ខ្លួន​មាន​បំណង​ចង់​សន្សំ​ប្រាក់ និង​ទិញ​សេវា​ធានា​រ៉ាប់រង​របស់​ក្រុមហ៊ុន​នេះ​ដែរ​» រូប​នាង និង​បុរស​ម្នាក់​នោះ​ក៏​ធ្វើការ​ណាត់ជួប​គ្នា​ថ្ងៃ​ស្អែក​នៅ​ណ​ហ្គា​២​។

នាង​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​ម៉ោង​១២​និង​៥០​នាទី​ថ្ងៃ​ទី​១៣​នេះ បុរស​ម្នាក់​ដែល​តែង​តាំង ខ្លួន​ជា​មេនោះ​ក៏​ទូ​ស័ព្ទ​លេខ​ផ្សេង​មួយទៀត​គឺ​លេខ​០៩៦ ៨១ ៣៥ ៥៧៧ មក​ប្រាប់​នាង​ថា ឱ្យទៅ​ជួប​កូនចៅ​របស់​ខ្លួន​ម្នាក់​ទៀត លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​មាន​ទូរស័ព្ទ​លេខ ០៧០ ៦៥៦៣០៦ មួយ​ខ្សែ​ទៀត​តេ​មក​ប្រាប់​ថា «​មេ​របស់​គេ​ឱ្យមក​ទទួល​នាង​ខ្ញុំ ដើម្បី​ទៅ​ជួប​មេ​របស់​គេ​នៅ​ណា​ហ្គា​២ ដោយ​មេ​ខ្ញុំ​មិន​បាន​ទៅ​ទេ​» ដោយ​មក​ជួប​គ្នា​នៅ​ចំណុច​ភ្លើងស្តុប​ផ្លូវ​ព្រះ​មុនី​វង្ស កែង​និង​ផ្លូវ​កម្ពុជា​ក្រោម​។ ពេល​នាង​មក​ដល់​ក៏​ស្រាប់តែ​ឃើញ​បុរស​ម្នាក់​នៅ​ឈរ នាង​ក៏​សួរ​បុរស​ម្នាក់​នោះ​ថា « បាន​អី​ជិះ​មក​» បុរស​ម្នាក់​នោះ​ឆ្លើយ​ថា «​ឡាន​មេខូច​និង​យក​ទៅ​ធ្វើការ​ជួសជុល​បាត់​ហើយ​» ពេល​នោះ​នាង​ក៏​ឱ្យ​ម៉ូតូ​នាង​ម៉ាក​ស្គូ​ពី ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ស ពាក់​ស្លាក​លេខ ស្វាយ​រៀង ១D-៧៧៦៧ ឌុ​ប​នាង​ទៅ​ជាមួយ​គ្នា​។

នាង​បាន​រៀបរាប់​បន្ត​ទៀត​ថា បុរស​ម្នាក់​ខាងលើ​ក៏​ឌុ​ប​នាង​មក ឈប់​មក​ខាង​មុខ​អគារ​វប្ប​ធ៌​ម​កូរ៉េ ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​ទន្លេបាសាក់ ហើយ​រូបគេ​ក៏​ឱ្យ​នាង​ចុះ​ពីលើ​ម៉ូតូ ភ្លាម​នោះ​នាង​ក៏​ទូរស័ព្ទ​ទៅ​កាន់​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​មេនោះ ហើយ​គេ​ក៏​ប្រាប់​នាង​ឱ្យ​ដើរ​ចូល​មក​ខាងក្នុង​មក និង​ប្រគល់​ម៉ូតូ​ឱ្យ​កូនចៅ​របស់​គេ​យក​ទៅ​ទុក​ឱ្យ​ចុះ​។ ពេល​នាង​ដើរ​ឡើង​ចូល​ទៅ​ក្នុង​អគារ​នោះ​ដោយ​ស្មាន​តែ​ណា​ហ្គា​២ ហើយ​នាង​សួរ​អ្នក​នៅ​ធ្វើការ​នៅ​ទីនោះ​គេ​ប្រាប់​ថា ច្រឡំ​ហើយ ដោយ​ណា​ហ្គា​២​នៅ​ខាង​ណោះ​ទេ នាង​ក៏​ដើរ​ចេញ​មក​វិញ និង​ដើរទៅ​កាន់​ណា​ហ្គា​២ ហើយ​ក៏​ទូរស័ព្ទ​ទៅ​បុរស​ម្នាក់​តាំងខ្លួន​ជា​មេនោះ​តែ​តេ​មិន​ចូល រួច​ក៏​តេ​ទៅ​បុរស​ជា​កូនចៅ​ទៀត​ក៏​តេ​មិន​ចូល​ទៀត​។ ភ្លាម​នោះ​នាង​ក៏​ដើរមក​កាន់​អគារ​វប្ប​ធ៌​ម​កូរ៉េ​វិញ​ដែល​ជា​កន្លែង​បុរស​ម្នាក់​នោះ​ឈប់​ម៉ូតូ ស្រាប់តែ​បាត់​ទាំង​មនុស្ស និង​ម៉ូតូ​អស់​មិនឃើញ ទើប​រូប​នាង​ដឹង​ថា ចាញ់បោក​គេ និង​រត់​មក​ដាក់​ពាក្យ​បណ្តឹង​​នៅ​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ឱ្យ ជួយ​ធ្វើការ​ស្រាវជ្រាវ​រក​ម៉ូតូ​របស់​នាង​មក​វិញ និង​ចាប់​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនោះ​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ