ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូ​បង្វឹក​​ក្លឹប Real Madrid មាន​គំនិត​ចង់​ធ្វើ​ការ​ប្រកួត​ប្រជែង

15 ឆ្នាំ មុន

លោក​ចូសេ មូរីន​ញ៉ូ គ្រូ​បង្វឹក​ក្លឹប Real Madrid ថ្លែង​​ថា ​​លោក​​ស្ទើរ​តែ​បាន​ចុះ​ហត្ថ​លេខា​ជា​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​អង់​​គ្លេស ក្រោយ​ពី​ការ​សម្រេច​ចិត្ត​ផ្លាស់​ចេញ​ពី​ក្លឹប​ Chelsea ក្នុង​ឆ្នាំ​២០០៧ ប៉ុន្តែ​​បន្ទាប់​ពី​ពិចារណា​យ៉ាង​ដិត​ដល់ និង​រង់​ចាំ​ពេល​វេលា​​ដ៏​សម​ស្រប​ក៏​បាន​ចុះ​ហត្ថ​លេខា​ជា​មួយ​ក្លឹប​នៅ​អ៊ីតាលី រហូត​​ទទួល​ជោគ​ជ័យ​​ក្នុង​រដូវ​កាល​កន្លង​មក ។

​លោក​មូរីន​ញ៉ូ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​​ថា «ខ្ញុំ​​ស្ទើរ​តែ​​​ចុះ​ហត្ថ​លេខា​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ប៉ុន្តែ​​ជា​ចុង​ក្រោយ​​​បែរ​ជា​គិត​ថា ​បើ​ត្រូវ​ទៅ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ប្រហែល​ជា​មាន​កម្ម​វិធី​ចូល​ប្រកួត​តែ​មួយ​លើក​​ក្នុង​មួយ​ខែ​ឯ​ពេល​វេលា​ដែល​នៅ​សល់​ជា​ពេល​ទំនេរ​អង្គុយ​​តែ​​នៅ​ក្នុង​ការិយា​ល័យ​ ឬ​ទស្សនា​ការ​ប្រកួត​​ពី​បរទេស​ និង​ត្រូវ​រង់​ចាំ​ដល់​រដូវ​ក្តៅ​ ទើប​មាន​ការ​ប្រកួត​ដណ្តើម​​ពាន​រង្វាន់​អឺរ៉ុប ឬ​បាល់​ទាត់​ពិភព​លោក។ ការ​​គិត​គូរ​បែប​នេះ ​ធ្វើ​ឱ្យ​ខ្ញុំ​ដក​ខ្លួន​ចេញ​រង់​ចាំ​ពេល​វេលា​មាន​ការ​ងារ​សម​ស្រប​ចូល​ជំនួស​ មាន​ក្លឹប​ដ៏​ល្អ និង​​បង្កើត​ការ​ប្រកួត​ប្រជែង ​បញ្ហា​នេះ​គឺ​ក្លឹប Inter Milan »៕