ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​! ស្ត្រី​ម្នាក់​នេះ​អង្គុយ​លក់​មុខ​ផ្សារ​ដូច​គេ​លក់​ត្រីចឹងម៉ង​! (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​​អង្គស្នួល​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​ធ្វើការ​បង្ក្រាប និង​ឃាត់​ខ្លួន​ស្រី្ត​ម្នាក់​កំពុង​អង្គុយ​លក់​ថ្នាំ​ញៀន​នៅ​មុខ​ផ្សារ​ត្រ​យឹ​ង ហេតុការណ៍​នេះ​កើត​ឡើង​​កាលពី​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១២ មិថុនា ២០១៨ នៅ​ចំណុច​មុខ​ផ្សារ​ត្រ​យឹង…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​​អង្គស្នួល​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​ធ្វើការ​បង្ក្រាប និង​ឃាត់​ខ្លួន​ស្រី្ត​ម្នាក់​កំពុង​អង្គុយ​លក់​ថ្នាំ​ញៀន​នៅ​មុខ​ផ្សារ​ត្រ​យឹ​ង ហេតុការណ៍​នេះ​កើត​ឡើង​​កាលពី​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១២ មិថុនា ២០១៨ នៅ​ចំណុច​មុខ​ផ្សារ​ត្រ​យឹង ស្ថិត​ក្នុង​ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​សង្ស័យ​ខាងលើ​ឈ្មោះ ឆេ​ង ប៊ុ​ន​នី អាយុ​៤២​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ មាន​លំនៅ​ក្នុងភូមិ​វាលវង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​កើតហេតុ​កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​មហា​ជន​រាយការណ៍​ថា មាន​ស្ត្រី​ម្នាក់​កំពុង​អង្គុយ​លក់​ថ្នាំ​ញៀន​នៅ​ចំណុច​មុខ​ផ្សារ​ត្រ​យឹ​ង ។ ក្រោយ​ទទួល ព័ត៌មាន​បាន​ភ្លាម​នោះ​កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ពើក​ចុះ​ទៅ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​កំពុង​អង្គុយ​លក់​ថ្នាំ​ញៀន​នៅ​មុខ​ផ្សារ​នោះ​តែ​ម្នាក់​ឯង​​ធ្វើ​ដូច​គេ​លក់​ត្រី​សាច់​អ​ញ្ចឹ​ង រួម​ទាំង​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​២​កញ្ចប់​ធំ និង​ទូរស័ព្ទ​ដៃ​ម៉ាក​អិន​ចុច​ពិល​១​គ្រឿង​។

ក្រោយ​ពី​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ខាងលើ​សារភាព​ថា ថ្នាំ​ញៀន​២​កញ្ចប់​ធំ​នេះ​ខ្លួន​បាន​ទិញ​ពី​ប្រុស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ និង​បន្ត​យក​មក​លក់​នៅ​មុខ​ផ្សារ​ត្រ​យឹ​ង​នេះ​។ ក្រោយ​សួរនាំ​សមត្ថកិច្ច​បាន​បញ្ជូន​​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​ស្នងការ​នគរបាល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ