ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​សំណុំរឿង​ក្តៅគគុក​សុទ្ធតែ​កាំភ្លើងខ្លី និង​កាំភ្លើងកែ​ច្នៃ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លងខេត្ត​យ៉ាង​សកម្ម​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ខេត្តកណ្តាល​ដឹកនាំ​បញ្ជារ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេ​បញ្ជា​រការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​អាវុធហត្ថ​ខេត្តតាកែវ ធ្វើការ​បំបែកសំបុក​គ្រឿងញៀន​បាន​ជនសង្ស័យ​៦​នាក់ ថ្នាំ​ញៀន​២០​កញ្ចប់ ទម្ងន់​២០៩,២​ក្រាម…

ខេត្តកណ្តាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន​ឆ្លងខេត្ត​យ៉ាង​សកម្ម​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ខេត្តកណ្តាល​ដឹកនាំ​បញ្ជារ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី សំ តុលា មេ​បញ្ជា​រការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល សហការ​ជាមួយ​អាវុធហត្ថ​ខេត្តតាកែវ ធ្វើការ​បំបែកសំបុក​គ្រឿងញៀន​បាន​ជនសង្ស័យ​៦​នាក់ ថ្នាំ​ញៀន​២០​កញ្ចប់ ទម្ងន់​២០៩,២​ក្រាម កាំភ្លើង​ពី​ដើម កាំភ្លើង​កែ​ច្នៃ​មួយ​ដើម រួម​និង​វត្ថុ​តាង​មួយ​ចំនួន​ធំ​។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រែក​ថី​ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ។


មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បានអោយ​ដឹង​ថា​ជនសង្ស័យ​មាន​៦​នាក់ ទី​១-​ឈ្មោះ ស្រេង​សំណាង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ២-​ឈ្មោះ ឡុ​ង​គី​ម ជី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​ត្រែង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្តាល ៣- ឈ្មោះ សុបិន រតនា ហៅ​(​ឌឹ​ក​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ព្រីង ឃុំ​សិ​ត្បូ ៤-​ឈ្មោះ ព្រីង ភឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ មុខ​កសិករ ៥-​ឈ្មោះ​ហុង រ​ត្ថា ហៅ​(​ឌី​ត​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពុងស្វាយ ឃុំ​កំពុងស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ និង​ទី​៦-​ឈ្មោះ អៀ អ៊ី​លិ​ង ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក ន​រិ​ន ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។


មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​បាន​បន្ថែម​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​ចំណុច​កើតហេតុ​ខាងលើ ភ្លាម​នោះ​កម្លាំង​អាវុធហត្ថ​ស្រុក​ស្អាង​បាន​ចុះ​ដល់​ចំណុច​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ និង​រក​ឃើញ​ម្សៅ​ក្រាម​ព​ណ៍​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​) ចំនួន​៣​កញ្ចប់​តូច​នៅ​នឹង​ខ្លួន​ឈ្មោះ ស្រេង សំណាង ដោយ​បានការ​សម្របសម្រួល​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល និង​ការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ពិន ច​ន្ទ័​តារា ចុះ​ឆែកឆេរ​ផ្ទះ​ឈ្មោះ​ស្រេង សំណាង រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​១២​កញ្ចប់​តូច​នៅ​ក្នុង​ថូផ្កា និង​ឧបករណ៍​ប្រើប្រាស់​វេច​ខ្ចប់​មួយ​ចំនួន​។ តាម​ការ​ឱ្យ​ដឹង​របស់​ឈ្មោះ​ស្រេង សំណាង ថា ពិត​បាន​យក​ថ្នាំ​ញៀន​ពី​ឈ្មោះ ឡុ​ង គី​ម​ជី ។ លុះ​វេលា​ម៉ោង​៤​និង​៣០​នាទី កម្លាំង​អាវុធហត្ថ​ស្រុក​បាន​ឃាត់ខ្លួន​ឈ្មោះ​ឡុ​ង គី​ម​ជី មក​សាកសួរ​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក ហើយ​ឈ្មោះ​ឡុ​ង គី​ម​ជី បាន​សារភាព​ថា បាន​យក​គ្រឿងញៀន​ពី ឈ្មោះ​សុ​បិ​ន្ត រតនា ហៅ​(​ឌឹ​ក​) ចំនួន​១​កញ្ចប់​ធំ​តំលៃ​២៥០​ដុល្លារ ដើម្បី​យក​មក​រំលែក​លក់​បន្ត​។


លុះ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៨​ព្រឹក កម្លាំង​បាន​ចុះ​ឃាត់​ឈ្មោះ សុ​បិ​ន្ត រតនា ហៅ​(​ឌឹ​ក​) និង​ឈ្មោះ​ព្រីង ភឿន នៅ​ចំ​ណុ​ចំការ​ស្វាយ​ស្ថិត ក្នុងភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ដោយ​មានការ​ចូលរួម​ជាមួយ​លោក​មេ​ភូមិ បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​មាន​ឧបករណ៍​ប្រើប្រាស់​វេច​ខ្ចប់ និង​កាំភ្លើង​កែ​ឆ្នៃ​ចំនួន​១​ដើម លុះដល់​ម៉ោង​៨​និង​៣០​នាទី​យប់ ឈ្មោះ​ព្រីង ភឿន បាន​សារភាព​ថា ខ្លួន​បាន​លាក់​ទុក​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ ក្នុង​ប្រអប់​ម៉ូតូ​ខាងឆ្វេង​ដែល​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ ហុង រ​ត្ថា​ហៅ​(​ឌី​ត​) ក្នុង​តំលៃ​៣៥០០០០​រៀល ដើម្បី​ចែកចាយ​បន្ត​។

លុះ​វេលា​ម៉ោង​១២​និង​១០​នាទី​កម្លាំង​អាវុធហត្ថ​ខេត្ត និង​កម្លាំង​អាវុធហត្ថ​ស្រុក​ស្អាង​ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ពិន ច​ន្ទ័​តារា នាយ​រង​សេនាធិការ​អាវុធហត្ថ​ខេត្ត​បាន​សហការ​ជាមួយ​អាវុធហត្ថ ខេត្តតាកែវ ដោយ​មានការ​សំរបសំរួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកណ្តាល និង​ខេត្តតាកែវ និង​មានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ បញ្ជាការ​ខេត្តកណ្តាល និង​ខេត្តតាកែវ បាន​ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ឈ្មោះ អ៊ុ​ច ធី​វ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​រវាង ស្រុក​សំរោង​ខេត្តតាកែវ ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​បាន​រួម​មាន​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន​២០​កញ្ចប់ (​ធំ​៤​កញ្ចប់​) អាវុធ​កែ​ឆ្នៃ​ចំនួន​១​ដើម អាវុធ​ខ្លី​ចំនួន​២​ដើម ម៉ាក K៥៤ លេខ ៥៤០០២៦៣៥ ម៉ាក​K៥៤ គ្មាន​លេខ (​ឈូស​លេខ​) បង់​២ គ្រាប់កាំភ្លើង​K៥៤ ចំនួន​៩​គ្រាប់ គ្រា​ប់ឡុក​កែ​ច្នៃ​ចំនួន​១៤​គ្រាប់ គ្រាប់​វាំង​ដើ​ឡុ​ង​ចំនួន​១៤​គ្រាប់ ម៉ូតូ​២​គ្រឿង​ម៉ាក អ៊ិ​ស៊ី​ទ​រ័ ពណ៌​ក្រហម ផ្លា​ក​លេខ​ភ្នំពេញ ១JT-២៤៥៨ និង​ម៉ូតូ​គុប​ជ្រុង​ចំនួន​១​គ្រឿង ប័ណ្ណបើកបរ​ចំនួន​១​សន្លឹក អត្តសញ្ញាណ​ខ្មែរ​ចំនួន​២​សន្លឹក ប័ណ្ណ​សំគាល់​យានយន្ត​៥​សន្លឹក ដាវ​ចំនួន​១​ដើម ប្រាក់​ដុល្លា​ចំនួន​១០០​ដុល្លា​ប្រាក់​រៀល​ចំនួន​១០​ម៉ឺន​រៀល និង​ឧបករណ៍​ប្រើប្រាស់​វេច​ខ្ចប់​មួយ​ចំនួន​១០ ទូរ​សព្ទ័​ចំនួន​២​គ្រឿង​។

បច្ចុប្បន្ន​ជន​ស​ង្ស​យ័​ទាំង​​៦នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​បន្ត​​នីតិវិធី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ