ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិ​ទ្ធ អូ​មេ​ហ្គា រកមុខ​តួ​ស្រី​ណាខ្លះធ្លាប់​ឱ្យ​ខ្លួនប្រាណ​លោក​ជា​ថ្នូរ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​រិះគន់​បទ​ចម្រៀង​មួយ​របស់​ផលិតកម្ម​សាស្ត្រា​ដែល​មាន​ឈុត​ស្នេហា​រោលរាល​មក លោក​រិ​ទ្ធ អូ​មេ​ហ្គា ត្រូវ​ហ្វេ​ស​ប៊ុ​កលាក់​អត្តសញ្ញាណ​មួយ វាយ​ប្រហារ​ដោយ​ចោទ​ថា លោក​គឺជា​ផលិតករ​ដែល​តែងតែ​ទាមទារ​យក​ខ្លួន​តារា​ស្រី ជា​ថ្នូរ​នឹង​ការ​ឲ្យ​សម្តែង ។…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​រិះគន់​បទ​ចម្រៀង​មួយ​របស់​ផលិតកម្ម​សាស្ត្រា​ដែល​មាន​ឈុត​ស្នេហា​រោលរាល​មក លោក​រិ​ទ្ធ អូ​មេ​ហ្គា ត្រូវ​ហ្វេ​ស​ប៊ុ​កលាក់​អត្តសញ្ញាណ​មួយ វាយ​ប្រហារ​ដោយ​ចោទ​ថា លោក​គឺជា​ផលិតករ​ដែល​តែងតែ​ទាមទារ​យក​ខ្លួន​តារា​ស្រី ជា​ថ្នូរ​នឹង​ការ​ឲ្យ​សម្តែង ។ លោក​តែងតែ​ដាក់​សម្ពាធ​ឲ្យ​តារា​ស្រី​ដែល​ចង់​ថត​បទ​ដែល​លោក​​ដឹកនាំ​សម្ដែង​សឹងតែ​គ្រប់​គ្នា​ឲ្យ​ខ្លួន​លោក ។ ការ​ចោទ​បែប​នោះ​ធ្វើ​ឲ្យ​លោក​រិ​ទ្ធ អូ​មេ​ហ្គា ខឹង​ខ្លាំង ហើយ​ប្រកាស​ឲ្យ​អ្នកចោទ​នោះ​ចេញ​មុខ​តតាំង​គ្នា ។ លោក​ថា​កុំ​ប្រើ​អាក​ខោ​ន​ក្លែងក្លាយ ហើយ​លាក់​មុខ​បែប​ចោទ​ប្រកាន់​លោក​គ្មាន​មូលដ្ឋាន​បែប​នេះ ។

រឿង​រ៉ាវ​ដែល​បាន​កើតឡើង គឺ​បន្ទាប់​ពី​លោក​រិ​ទ្ធ អូ​មេ​ហ្គា បាន​រិះគន់​ឈុត​ឆាក​ស្រើប​ស្រាល​​ក្នុង​បទ​ចម្រៀង​របស់​ផលិតកម្ម​សាស្ត្រា​។ បន្ទាប់​ពី​នោះ​មក​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា​«​ចំណាំ​មនុស្ស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​»​បង្ហោះ​សារ​ចោទ​ថា​លោក​រិ​ទ្ធ អូ​មេ​ហ្គា គឺជា​ផលិតករ​ដែល​ទាមទារ​គេង​ជាមួយ​តារា​ស្រី បើ​តារា​ណា​ម្នាក់​ចង់​ល្បី ចង់​សម្ដែង​ក្នុង​ស្នាដៃ​របស់​លោក ។ ការ​បង្ហោះ​ចោទ​នេះ​បាន​ធ្វើ​ឲ្យ​លោក​រិ​ទ្ធ អូ​មេ​ហ្គា ឆេះដុំ និង​បាន​ប្រកាស​រក​មុ​ម្ចាស់​អាក​ខោ​ន​នោះ ហើយ គំរាម​ប្តឹង ។ លោក​រិ​ទ្ធ​អូ​មេ​ហ្គា​ថា បើ​ម្ចាស់​អាក​ខោ​ន​ម្នាក់​នោះ​នៅ​តែ​បន្ត​លាប​ពណ៌​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​លោក នោះ លោក​នឹង​ដាក់​ពាក្យបណ្ដឹង​តាម​ច្បាប់​។ លោក​ប្រកាស​មិន​ឲ្យ​ជន​បង្ខូចឈ្មោះ​លោក​ម្នាក់​នោះ​បាន​រួចខ្លួន​ឡើយ ខណៈ​ដែល​លោក​បាន​ពី​តម្រុយ​របស់​ម្ចាស់​អាក​ខោ​ន​ពី​ក្រុម​សមត្ថកិច្ច​ខ្លះ​ៗ​ហើយ ។ លោក​នៅ​រង់ចាំ​មើល​ម្ចាស់​អាក​ខោ​ន​ម្នាក់​នោះ ថា​តើ​នៅ​បន្ត ឬ​ឈប់ ។

បន្ថែម​ពីលើ​ការ​ប្រកា​សថាបាន​រក​ឃើញ​តម្រុយ​មុខសញ្ញា​អ្នក​បង្ខូចឈ្មោះ​នោះ លោក​រិ​ទ្ធ អូ​មេ​ហ្គា ក៏​បាន​សរសេរ​បង្ហោះ​ថា​«​ខ្ញុំ​ប្រឡូក​ក្នុង​ការងារ​នេះ​(​ដឹកនាំ​សម្ដែង​)​ជាង​៣​ឆ្នាំ​ហើយ ខ្ញុំ​មិន​ដែល​បាន​យកឈ្មោះ​ជា Director ទៅ​ដាក់​កំហិត​ដោះ​ដូរ​ក្នុង​ការ​ហៅ​គេ​ថត​ទេ ។ ដោយសារ​បុគ្គល​ម្នាក់​ប្រើ Account Facebook fake មក​និយាយ​លាប​ពណ៌​បង្ខូច​ឈ្មោះ​ខ្ញុំ បន្ទាប់​ពី​ខ្ញុំ​រិះគន់​ទៅ​លើ​ផលិតកម្ម​មួយ ដែល​ផលិត​ចំរៀង​Sex​។ អាច​ហៅ​តួ​ដែល​ខ្ញុំ​ធ្លាប់​ហៅ​ថត​បាន​ល្បី​ក្នុង​បទ​ខ្ញុំ តើ​មាន​អ្នក​ណា​ខ្ញុំ​ដែល​បាន​ប៉ះពាល់​ខ្លួនប្រាណ​ខ្លះ ? ខ្ញុំ​ហៅ​តួ​ថត​ស​ម្តៅ​លើ​សមត្ថភាព និង​ត្រេ​មុខ​ស៊ី​នឹង​សាច់​រឿង​ខ្ញុំ​សរសេរ​ឡើង និយាយ​​បែប​នេះ​គឺ​ប៉ះពាល់​កិត្តិយស​ខ្ញុំ ការងារ​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​ខ្លាំង​ណាស់។ ខ្ញុំ​ធ្វើការ​មួយ​នេះ​ដោយ​បេះដូង និង​ការ​ស្រលាញ់ អ្នក​ដែល​បាន​ស្គាល់​ខ្ញុំ និង​ការងារ​ខ្ញុំ​បានដឹង​ហើយ​ថា​ខ្ញុំ​យ៉ាងណា? សូមកុំ​ព្យាយាម​លាប​ពណ៌​ខ្ញុំ​អី​!

សូម​ជួយ ​Share រក​យុទ្ធ​ធម៌​ផង​ខ្ញុំ​ផង ។ រាល់​តួ​ដែល​ខ្ញុំ​ជ្រើសរើស​យក​មក​សម្តែង​ក្នុង​បទ ខ្ញុំ​ៗ​ពឹង​លើ​សមត្ថភាព​តួ​សម្តែង និង​ត្រេ​មុខ​តួ ខ្ញុំ​មិន​ដែល​ប្រើ​តួ​ខ្សែ ឬ​ចង់បាន​ប្រយោជន៍​ពី​តួ​សម្តែង​មក​វិញ​ដោះ​ដូរ​នឹង​ការ​ហៅ​ថត​ទេ ព្រោះ​ខ្ញុំ​ស្រលាញ់​ស្នាដៃ ខ្ញុំ​ៗ​មិន​ប្រើ​តួ​ដែល​​មិន​ត្រូវ​នឹង​សាច់​រឿង​ខ្ញុំ​ទេ ទោះ​គ្នា​ឯង​សុំ​ថត​ក៏​ដោយ សូម​ជួយ​រក​យុត្តិធម៌​ចំពោះ​អ្វី​ដែល​ខ្ញុំ​កសាង​កន្លង​មក​ផង ។ អ្នក​ដែល​និយាយ​បង្ខូចឈ្មោះ​ខ្ញុំ​បែប​នេះ កុំ​ប្រើ​Acc Fake! និយាយ​តទល់​គ្នា និង​អាច​ហៅ​តួ​ស្រី​ណា​ដែល​ខ្ញុំ​បាន​ប៉ះពាល់​មក ? តែបើ​វា​មិនមែន​ជា​ការ​ពិត​អ្នកឯង​ត្រៀមខ្លួន​ប្រឈម​មុខ​នឹង​ផ្លូវច្បាប់​ចុះ​! ហ៊ាន​ទេ?​» ។

មក​ទល់​ពេល​នេះ​លោក​រិ​ទ្ធ អូ​មេ​ហ្គា មិន​ទាន់​ទម្លាយ​ឲ្យ​ដឹង​ថា​ម្ចាស់​អាក​ខោ​ន​ដែល​បង្ខូច​ឈ្មោះ​លោក​គឺជា​អ្នក​ណា​ទេ ដោយ​លោក​គ្រាន់តែ​ប្រកាស​ថាបើ​ម្ចាស់​អាក​ខោ​ន​នោះ​ក្លាហាន សូម​ចេញ​មុខ​តតាំង​ជាមួយ​លោក និង​រក​ឲ្យ​ឃើញ​ថា​តារា​ស្រី​ណា​ម្នាក់​ដែល​លោក​បង្ខំ​ឲ្យ​គេង​ជាមួយ​ជា​ថ្នូរ​នឹង​ការ​ឲ្យ​ថត និង​ឲ្យ​ល្បី​នៅ​ក្នុង​សាច់​រឿង​របស់​លោក ។  លោក​រិ​ទ្ធ អូ​មេ​ហ្គា ប្រកាស​ថា អ្នក​បង្ខូចឈ្មោះ​លោក​គឺ​ទោះជា​ប្រើ​គណនី​យ​ក្លែងក្លាយ​និង​បាន​បិទ​បាំង​អត្តសញ្ញាណ ដើម្បី​បិទ​បាំង​ក៏​ដោយ ក៏​លោក​បញ្ជាក់​ថា​មន្ត្រី​សមត្ថកិច្ច​មាន​វិធី​គ្រប់គ្រាន់​ក្នុង​ការ​ស្វែងរក​ឃើញ ដើម្បី​ចាប់ខ្លួន​ពី​បទ​បរិហារកេរ្តិ៍ និង​បង្ខូចឈ្មោះ​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ