ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​អ្នក​ត្រូវ​រង្វាន់​ឡាន​ទំនើប​ពី​គម្រប​ដប​… កាន់តែ​ស្មុគ​ជាង​ម្សិលមិញ​ទៀត

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ដំណោះស្រាយ​អ្នកបំរើរ​ការ​​នៅ​ហាង​ខា​រ៉ា​អូ​ខេ​ «វិមាន​ទ្រព្យ»​ ចំនួន​២​នាក់ គឺ​នៅតែ​​​ទាម​ទារ​​យកត្រូវ​រៀងៗខ្លួន​​​ លើ​រង្វាន់​ធំ​​​បាន​​​រថយន្ត​ម៉ាក​Ford ដែល​មាន​តម្លៃជាង​៤​ម៉ឺន​ដុល្លារពីគម្របដប​ទឹក​​តែ​​ OISHI ​​​ដោយ​​​​នា​​រសៀល​ថ្ងៃ​ទី​១៣…

ខេត្ត​ត្បូងឃ្មុំ​ ៖ ដំណោះស្រាយ​អ្នកបំរើរ​ការ​​នៅ​ហាង​ខា​រ៉ា​អូ​ខេ​ «វិមាន​ទ្រព្យ»​ ចំនួន​២​នាក់ គឺ​នៅតែ​​​ទាម​ទារ​​យកត្រូវ​រៀងៗខ្លួន​​​ លើ​រង្វាន់​ធំ​​​បាន​​​រថយន្ត​ម៉ាក​Ford ដែល​មាន​តម្លៃជាង​៤​ម៉ឺន​ដុល្លារពីគម្របដប​ទឹក​​តែ​​ OISHI ​​​ដោយ​​​​នា​​រសៀល​ថ្ងៃ​ទី​១៣ ​មិថុនា នេះ សមត្ថកិច្ច​នឹង​បញ្ជូន​សំណុំរឿង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ឱ្យ​ជំនាញ​​ចាត់​ការ​បន្តទៀត ។ ប្រសិនបើ​​នៅ​​មិន​ត្រូវរ៉ូវ​គ្នា​​ទៀត​នោះ ​អាច​នឹង​ទៅ​ឱ្យ​​អយ្យការ​អម​​សាលា​ដំបូង​​ខេត្ត ដើម្បី​សម្រេច​​ជា​លើក​ចុង​ក្រោយ​ថា «​តើ​អ្នក​ណា​​ដែល​មានសំណាង​នេះ​?» ។

លោក​ឧត្តម​សេនី​យ៍​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​មាន​ប្រសា​ស​ន៍​ថា អ្នក​ដែល​ត្រូវ​រង្វាន់ទាំង​​​២​នាក់​ខាងលើ ដែលបម្រើ​​ការ​​នៅ​ហាងខារ៉ាអូខេ នៅ​មិន​ទាន់​ច​រចា​គ្នា​នៅ​ឡើយ​ ដោយ​កំពុង​តែ​ដេក​គិត​រៀង​​ៗខ្លួន ។ ​ក្នុង​នោះមាន​ម្នាក់​ពិការ​ជើង និង​ម្នាក់​ទៀត​​ជា​អ្នក​បង្ហោះ Facebook ។ ជាមួយគ្នា​​នោះ​តំណា​ង​ក្រុមហ៊ុន​​តែ ​OIHSI បាន​មក​ពិនិត្យ​ទទួលស្គាល់​ការ​ពិត​ហើយ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ខណៈ​សមត្ថ​កិច្ច​​កំពុង​តែ​ថែរក្សា​គម្រប​​ដប​​នោះ ដើម្បី​ចៀស​វាង​​កុំឱ្យ​​ភាគី​ទាំង​ពីរ​នាក់​ទាស់​គ្នា ​បើ​ពុំនោះ​ទេ អាច​នឹង​កើត​ទៅ​ជា​បទល្មើស​ព្រហ្មទណ្ឌ​មួយទៀត ។

ហើយ​នៅ​​ពេល​ណាមួយ​ដែល​ភាគី​ទាំង​២​នាក់ ​ស្រុះ​ស្រួល​គ្នាហើយ ​សមត្ថកិច្ច​នឹង​ប្រគល់គម្រប​ឱ្យ​​ទៅ​វិញ ។ឈ្មោះ សែន កា​ណា​ន់ ហៅ​​តាន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹងទៀត​ថា រូបគេ​បាន​មក​បម្រើ​​ការ​នៅ​ហាង​ខា​រា​អូ​ខេ «​វិមាន​ទ្រព្យ​» រយៈ​​ពេល​៦​ ទៅ​៧​ឆ្នាំ​មក​ហើយ ដោយសារ​តែ​ថៅកែ​ឈ្មោះ ម៉ៅ ជា​​មនុស្ស​ល្អ​ មិន​ចេះ​រករឿង​កូនចៅ ទើប​ចេះ​តែ​បន្ត​មក​ដល់​សព្វ​ថ្ងៃនេះ ។ កន្លង​ទៅ ​មាន​ពេល​មួយ​នៅយប់​ថ្ងៃ​ទី​២៦​ ឧសភា ​មាន​ភ្ញៀវ​មក​ចូល​ច្រៀង ​ហើយ​បាន​ឱ្យ​លុយ​ធីប​ចំនួន​៥ពាន​់​រៀល​ ក៏​រូបគេនិង​​ឈ្មោះ​និមល បាន​មក​ទិញ​តែ ​OISHI ចំនួន​២​ដប ​ដោយ​បាន​​ចែក​ម្នាក់​មួយ​ដប ។ លុះ​ពេល​បើក​​គម្រប​​ដប​ផឹក ​មិត្ត​របស់​គេ ​មិន​ត្រូវ​រង្វាន់​នោះ​ទេ ចំណែក​គម្រប​​ដប​របស់​ខ្លួន បាន​ត្រូវ​រង្វាន់​ធំ​រថយន្ត​មួយគ្រឿងនោះ ធ្វើឱ្យ​ខ្លួន​​​អរ​សប្បាយ​លោត​ក​ញ្ឆែ​ង​ជើង​​  ។

លុះដល់​ព្រឹក​ឡើង​ ក៏​បាន​យក​គំរប​ដប​ត្រូវ​រង្វាន់​ទៅ​ជាមួយនឹង​ឈ្មោះ​​និមល ដើម្បី​ផ្ញើ​ឱ្យ​​ថៅកែ​របស់​ខ្លួន ​ឈ្មោះ​ម៉ៅ ជា​អ្នក​ជួយ​ថែរក្សា​ទុក ចៀសវាង​​បាត់ ​ដោយ​ប្រការ​ណាមួយ ។ ឈ្មោះកា​ណា​ន់ ហៅ​តាន់ ជា​ជន​ពិការ​ជើង​ម្ខាង បាន​ប្រាប់​បន្ត​ថា បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ​ស្រាប់តែ​ឈ្មោះ​និមល​និង​ប្រពន្ធ​ព្រមទាំង​ប្អូនថ្លៃ បាន​នាំ​គ្នា​ទៅ​ទារ​យក​គំរប​ដប​នោះ​ ពី​ថៅកែ​របស់​ខ្លួន ​ដោយ​មិនឱ្យ​​គេ​បានដឹង ​តែ​មិន​ត្រូវ​បាន​ថៅកែឱ្យ​​ឡើយ​ ។ ហេតុតែ​ខឹង​ពេក ​ក៏​បាន​បង្ហោះ​តាម​ Facebook ដោយចោទ​ប្រកាន់​មក​លើ​ថៅកែ​ថា ​ស៊ីដាច់​រង្វាន់​នោះ ហើយ​ថែម​ទាំង​អះអាង​ថា​ ខ្លួន​ជា​អ្នក​ផឹក​តែ​នោះ​ត្រូវ​រង្វាន់ថែម​ទៀត​ផង ។

សាក្សី​ឈ្មោះសាំង រ៉ែ​ន​ អាយុ​៣៦​ឆ្នាំ ជាមេការ​​នៅ​ខា​រា​អូ​ខេ​វិមាន​ទ្រព្យ​​ថា នៅ​ព្រឹក​ឡើង ឈ្មោះ​​កា​ណា​ន ដែល​បម្រើ​ការ​នៅ​ក្នុង​ហាង​នោះ ​បាន​ទិញ​តែ​ម៉ាក​OISHI មួយ​ដប​មក​ផឹក​ ពិតជា​បានត្រូវ​​រង្វាន់​ធំ​រថយន្ត​មួយ​គ្រឿង ​នៅ​នឹង​គំរប​ដប​នោះ​មែន ដោយ​ថែម​ទាំង​បាន​កាន់​មក​បង្ហាញ​ដល់​អ្នកនៅ​ដេក​​បន្ទប់​ជាប់​គ្នា​ថែម​ទាំង​បានដឹង​ឮជា​ច្រើន​នាក់​គាត់​ ក៏​បានឃើញ​ផង​ដែរ​។ ឈ្មោះ ហែម និមល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​បង្ហោះ Facebook ប្រាប់​ថា នៅ​យប់​ថ្ងៃ​ត្រូវ​រង្វាន់​នោះ​ប្អូនស្រី​របស់​ខ្លួន​ បាន​ឲ្យ​លុយ​ចំនួន​១​ម៉ឺន​រៀលទៅ​ទិញ​តែ​មក​ផឹក​​​២​ដប និង​ទិញ​កាត​ទូរស័ព្ទ​២​ដុល្លារ​។ពេល​ដែល​កា​ណា​ន បើក​គំរប​ដប​ផឹក​ត្រូវ​រង្វាន់​ធំ​រថយន្ត​១​គ្រឿង ដោយ​មានការ​ត្រេកអរ​ពួក​គេ​បាន​ចាប់​អោប​ថើប​គ្នា​ និង​បាន​សន្យា​ចែក​គ្នា​ម្នាក់​ពាក់កណ្តាល រហូត​​មក​​ដល់​ព្រឹក​ឡើង​ ឈ្មោះ​កា​ណា​ន បាន​ប្រាប់​ថា​ នឹង​យក​គំរប​ដប​នោះ ​ដើម្បី​ទៅ​ឲ្យ​បងថ្លៃ​នៅ​រាជធានី​ភ្នំពេញ​រក្សា​ទុក ។ តែ​រូបគេ​មិន​ឲ្យ​ទៅ​នោះ​ទេដោយ​ថា​ ចាំបាច់​មាន​អ្នក​ទី​៣​ធ្វើ​អី? បន្ទាប់​មក​ទៀត ​ក៏​បាន​ដឹង​ដល់​ថៅកែ​គាត់ ​ក៏​ហៅ​មក​សួរនាំ​និង​បានស្តីបន្ទោស​ឱ្យហើយ បានឱ្យ​​ជួយ​រក្សា​ទុកដាក់​នឹង​នៅ​នឹង​ថៅកែ​តែ​ម្តង ។

បន្ទាប់​មក​ទៀត ​ឈ្មោះ​តាន់ បាន​មក​ប្រាប់​ថា ​ថៅកែ​គាត់​បើករថយន្ត​ទៅ​ភ្នំពេញ គ្រានោះ​រូបគេ​បាន​ទូរស័ព្ទ​ទៅ​សួរនាំ ​ត្រូវ​បាន​ថៅកែឆ្លើយ​ប្រាប់​ថា ​គ្រាន់តែ​ទៅ​សួរនាំ​ដើម្បី​ឱ្យ​​ដឹង​ថា តើ​ពិតជា​ត្រូវ​រង្វាន់​រថយន្ត​មែន​ក៏​អី? ស្រប​ពេល​ដែលថៅកែ​ត្រឡប់​មក​វិញ បាន​២​ទៅ​៣​ថ្ងៃ ក៏​ខ្ចី​យក​ទូរស័ព្ទ​របស់​ខ្លួន និង​បាន​ទិញ​ទូរស័ព្ទ​ថ្មី​ម៉ាក​អាយ​ហ្វូ​ន៥​អេស​១​គ្រឿង​ថ្មីស្រឡាង មក​ឱ្យ​​រូបគេ​ និង​លុយ​ចំនួន​៥០​ដុល្លារ​ថែម​ទៀត ។ ក្រោយមក​ទៀត​ប្រពន្ធ​របស់​គេ​ បាន​ទៅ​សុំ​ពី​ថៅកែ​មក​វិញ ទើប​យល់ព្រម​ឲ្យ​មិនដឹង​ថា ​ថៅកែ​យក​ទូរស័ព្ទ​ទៅ​ធ្វើ​អ្វី​ទេ? ហើយ​ថៅកែ​ក៏​បាន​ហៅ​រូបគេ​មក​សួរនាំ​នៅ​ក្នុង​បន្ទប់ ដោយ​បាន​ស្តីបន្ទោស​ថា​ គ្រាន់តែ​រឿង​ប៉ុណ្ណឹង​ចាំ
បាច់​ប្រាប់​ប្រពន្ធ​ធ្វើ​អ្វី​ និង​បាន​បោះ​សំដី​ថា គំរប​ដប​នោះ​នឹង​បោះចោល​ និង​បាន​ស្តីបន្ទោស​ឲ្យ​ជា​ច្រើន
ព្រមទាំង​បាន​ដេញ​រូបគេ​ប្រពន្ធ​និង​បងប្អូន​ទាំងអស់​៤​នាក់ ចេញពី​ហាង​ឈប់​ឲ្យ​នៅ​ទាំង​យប់ ។

ចំពោះរង្វាន់​គំរប​ដប​OISHI តំបូង​គិត​ថា ​ចែក​គ្នា​ពាក់កណ្តាល​ម្នាក់ តែ​ដល់​ពេល​មានរឿង​បែប​នេះ​ទៅ​ហើយ​នោះ ​សូ​ម្បី​តែ​១០០​រៀល ​ក៏​មិន​ចែក​ឱ្យ​ឈ្មោះ​តាន់​ដែរ គឺ​រូបគេ​សុំ​យក​រង្វាន់​តែ​ម្នាក់ឯង ​សូ​ម្បី​តែ​ថៅកែ​ក៏បាន​បដិសេធ​ថា​ មិន​បាន​ទទួល​គំរប​ដប​ពី​ពួក​គេ​ដែរ ។ ថៅកែ​ហាង​ខា​រា​អូ​ខេ​វិមាន​ទ្រព្យ​ឈ្មោះ ស៊ិ​ន ម៉ៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ឈ្មោះ​និមល និង​ប្រពន្ធ​របស់​គេ​ បាន​មក​សុំ​រូប​លោក​ធ្វើការ​មិន​ទាន់​បាន​១​ខែទេ ​ហើយ​ថែម​ទាំង​ឧស្សា​ហ៍​ឈ្លោះ​គ្នា​ថែម​ទៀត​ផង ។ ចំណែក​​ឈ្មោះ​តាន់​វិញ​ នៅ​៦​ទៅ​៧​ឆ្នាំ​មក​ហើយ ទោះបីជា​គ្នា​ពិការ​ជើង​ម្ខាង​ក៏​ពិតមែន តែ​រូប​លោក​អាណិតឱ្យ​​ធ្វើការ​តែ​ស្រាល​ៗ​ ​គ្រាន់តែ​មើល​ភ្ញៀវ​ដែល​មក​ចូល​ច្រៀង ។

នៅ​យប់​ថ្ងៃ​ទី​២៦​ ឧសភា នោះ​ ពួក​គេ​បាន​ទទួល​លុយ​ធីប​ពី​ភ្ញៀវ​ឱ្យ​​ចំនួន​៥ពាន់​​រៀល ក៏​ទៅ​ទិញ​តែ​មក​ផឹក​ហើយ​អ្នក​ដែល​ត្រូវ​រង្វាន់​គឺ​ឈ្មោះ​តាន់ មិនមែន​ឈ្មោះ​និមល ទ្បើ​យ ។ ក្នុង​ពេល​ដែល​ត្រូវ​រង្វាន់​ពួក​គេ​ បាន​សន្យា​ចែក​គ្នា ដោយ​ឈ្មោះ​តាន់ កាន់​គម្រប​​ដប​មកឱ្យ​​រូប​លោក​​ជួយ​រក្សា​ទុក​  ឱ្យ​បាន​២​ ទៅ​៣​ថ្ងៃ​ក្រោយ​មក ស្រាប់តែ​ឈ្មោះ​និមល និង​ប្រពន្ធ​បាន​មក​ទាមទារ​យក​គំរប​ដប​នោះ​ទៅ​វិញ តែ​រូប​លោក​មិន​ព្រម​ឲ្យ​ដោយ​សំអាង​ថា ​ឈ្មោះ​តាន់ ដែល​ពិការ​ជើង​គ្នា​ជា​អ្នក​ត្រូវ ។ បន្ទាប់​មក ​ស្រាប់តែ​ឈ្មោះ និមល បាន​បង្ហោះ​Facebook ដោយ​ចោទប្រកាន់​មក​លើ​រូប​លោក​ថា ​ជា​អ្នក​ស៊ីដាច់​រង្វាន់​រថយន្ត​នោះ​ទៅ​វិញ នេះ​ជា​ការ​មួល​បង្កា​ច់ ​ព្រោះ​លោក​មិន​មាន​ចេតនា​ណា​អាក្រក់​ណាមួយ​​​នោះ​ទេ ។

អត្ថបទសរសេរ ដោយ