ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi នៅ​មិន​សុខ​ចេញ​ដាក់​ប៉ុន្មាន​ម៉ាត់​រឿង Ronaldo ចង់​ចេញពី Real Madrid

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Lionel Messi ដែល​ជា​គូប្រជែង​ជាមួយនឹង Ronaldo បាន​បញ្ចេញ​មតិយោបល់​ខ្លះ​ៗ​លើ​ពាក្យ​ច​ចាម​អារាម​ដែល​ថា Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា Lionel Messi ដែល​ជា​គូប្រជែង​ជាមួយនឹង Ronaldo បាន​បញ្ចេញ​មតិយោបល់​ខ្លះ​ៗ​លើ​ពាក្យ​ច​ចាម​អារាម​ដែល​ថា Ronaldo ចង់​ចាក​ចេញពី Real Madrid ។

កីឡាករ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ​បាន​និយាយ​ទៅ​កាន់​ព័ត៌មាន Mundo Deportivo អំពី​រឿងរ៉ាវ​ជា​ច្រើន ដែល​រួម​មានការ​ទាត់​របស់ Neymar នៅ​ក្នុង​ការ​ប្រកួត World Cup នា​ពេល​ខាង​មុខ រឿង​ចាកចេញ​របស់​អ្នកចាត់ការ​ក្លិប​អធិរាជ​ស Zidane និង​ពាក្យ​ច​ចាម​អារាម​ថា Ronaldo ចង់​ចាក​ចេញពី Real Madrid ។

Messi និយាយ​ថា «​ខ្ញុំ​មិនដឹង​ថា មានរឿង​អ្វី​ចំពោះ​គេ (Ronaldo) ទេ ហើយ​ក៏​មិនដឹង​ថា​គេ​ចង់បាន​អ្វី​ដែរ ។ ប្រាកដ​ណាស់​ថា គេ​នឹង​មាន​ហេតុផល​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត ។ នេះ​ជា​ការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន ដែល​ខ្ញុំ​មិន​អាច​មាន​សិទ្ធិ​លូកលាន់​ឡើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Messi គឺជា​គូប្រជែង​ជាមួយនឹង Ronaldo តាំងពី Ronaldo ចូលរួម​ជាមួយ​ក្លិប​អធិរាជ​ស Real Madrid ។ ពួក​គេ​បាន​គ្រង​ពាន Ballon d’Or ម្នាក់​៥​ដង​ស្មើគ្នា តែ​សម្រាប់ Ronaldo លើស Messi ត្រង់​ពាន Champions League ដោយ​គេ​បាន​ដល់​ទៅ​៥​ដង ខណៈ​ដែល Messi បាន​ត្រឹមតែ​៤​ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ