ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកបួសនឹងអស់តម្លៃបើមិនបាន​ពិចារណាធម៌១០ប្រការនេះ

5 ឆ្នាំ មុន

ធម៌១០ប្រការនេះ ជាគោលធម៌លើកតម្រៃអ្នកបួសក្នុងព្រះពុទ្ធសាសនាឱ្យឧត្តុង្គឧត្តម ថ្លៃថ្នូរ ក៏ដូចលើកគុណតម្លៃសាសនាឱ្យរុងរឿទៅបាន បើបព្វជិតប្រតិបត្តិឱ្យបានត្រឹមត្រូវតាមមាតិកាទាំង១០ប្រការនេះ ។ ១-​អាត្មាអញ​កាន់​យក​ភេទ​ដ៏​ប្លែក​អំពី​ភេទ​របស់​គ្រហស្ថ ២-​ការ​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​តាម​ផ្លូវ​សុចរិត​របស់​អាត្មាអញ អាត្មាអញ​គួរ​ធ្វើ គួរ​ប្រព្រឹត្ត…

ធម៌១០ប្រការនេះ ជាគោលធម៌លើកតម្រៃអ្នកបួសក្នុងព្រះពុទ្ធសាសនាឱ្យឧត្តុង្គឧត្តម ថ្លៃថ្នូរ ក៏ដូចលើកគុណតម្លៃសាសនាឱ្យរុងរឿទៅបាន បើបព្វជិតប្រតិបត្តិឱ្យបានត្រឹមត្រូវតាមមាតិកាទាំង១០ប្រការនេះ ។

១-​អាត្មាអញ​កាន់​យក​ភេទ​ដ៏​ប្លែក​អំពី​ភេទ​របស់​គ្រហស្ថ

២-​ការ​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​តាម​ផ្លូវ​សុចរិត​របស់​អាត្មាអញ អាត្មាអញ​គួរ​ធ្វើ គួរ​ប្រព្រឹត្ត

៣-​អាកប្បកិរិយា​ផ្សេង​អំពី​គ្រហស្ថ​អាត្មាអញ​គួរ​ធ្វើ គួរ​ប្រតិបត្តិ

៤-​អាត្មា​មិន​តិះដៀល​ខ្លួនឯង​ដោយ​សីលធម៌​បាន​ទេ

៥-​ពួក​សព្រហ្មចារី​ជា​វិញ្ញូ​ជន​គយ​គន់មើល ហើយ​តិះដៀល​អាត្មាអញ​ដោយ​សីលធម៌​បាន​ទេ

៦-​ការ​ព្រាត់ប្រាស​និរាស​ចាក​សត្វ និង​សង្ខារ​ទាំងអស់​ដែល​ជាទី​ស្រឡាញ់​ជាទី​គាប់ចិត្ត​នៃ​អាត្មាអញ​តែង​មាន​ជា​ធម្មតា

៧-​អាត្មាអញ​មានកម្ម​ជា​របស់​ខ្លួន មានកម្ម​ជា​ទាយាទ មានកម្ម​ជា​កំណើត មានកម្ម​ជា​ផៅ​ពង្ស មានកម្ម​ជា​គ្រឿង​រលឹក​ឃើញ អាត្មា​នឹង​ធ្វើ​នូវ​កម្ម​ណា​ល្អ ឬ​អាក្រក់ អាត្មាអញ​គង់​នឹង​បានជា​អ្នក​ទទួលយក​នូវ​ផល​នៃ​កម្ម​នោះ​ពុំខាន​ឡើយ ។

៨-​យប់​និង​ថ្ងៃ​ទាំងឡាយ​នេះ​កន្លង​ទៅ តើ​អាត្មាអញ​បាន​ធ្វើ​អ្វីខ្លះ​ហើយ

៩-​សព្វ​ថ្ងៃនេះ​អាត្មាអញ​មាន​សេចក្តី​អភិរម្យ​ត្រេកអរ​ក្នុងផ្ទះ​ស្ងាត់​ដែរ​ឬទេ

១០-​បព្វជិត​គប្បី​ពិ​ចារ​ណ​រឿយ​ៗ​ថា ឧត្តរិមនុស្សធម៌​គឺជា​ធម៌​របស់​មនុស្ស​ដ៏​ប្រសើរ​ក្រៃ​លែង​មាន​ដល់​អាត្មាអញ​ហើយ​ឬ ធម៌​ដ៏​វិសេស​ដែល​គួរ​នឹង​ឃើញ​ដោយ​ប្រាជ្ញា​ដ៏​ប្រសើរ​អាត្មាអញ​បាន​ត្រាស់​ដឹង​ហើយ​ឬ ។

អ្នក​បរិភោគ​កាម​ជា​គ្រហស្ថ បើ​ខ្ជិលច្រអូស​នោះ​ពុំ​ល្អ បួស​ជា​បព្វជិត​ភេទ​បវរ​សង្រួម​តាម​ធម៌​ទើប​ប្រពៃ ។