ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវការ ! ដំណែង​គ្រូបង្វឹក​អធិរាជ​ស Real Madrid របស់ Zidane មាន​អ្នក​ជំនួស​ហើយ

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid បាន​ប្រកាស​កាលពី​ពេល​រសៀល​ថ្ងៃ​អង្គា​រថា Julen Lopetegui នឹង​ក្លាយទៅជា​អ្នក​ជំនួស​កៅអី​របស់…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ក្លិប​អធិរាជ​ស Real Madrid បាន​ប្រកាស​កាលពី​ពេល​រសៀល​ថ្ងៃ​អង្គា​រថា Julen Lopetegui នឹង​ក្លាយទៅជា​អ្នក​ជំនួស​កៅអី​របស់ Zinedine Zidane ។

Real Madrid បាន​ជួប​ជាមួយនឹង​អ្នកចាត់ការ​ក្លិប​អាយុ​៥១​ឆ្នាំ​រូប​នេះ ដើម្បី​ត្រៀម​នឹង​ចុះ​កុងត្រា​ធ្វើ​ជា​គ្រូបង្វឹក​ថ្មី​ជំនួស Zidane ដែល​ទើបតែ​ប្រកាស​ថា​ចាក​ចេញពី​ក្លិប​ក្រោយ​លើក​ពាន Champions League​។ គេ​បាន​សរសេរ​នៅ​លើ​វេ​ប​សាយ​ផ្លូវការ​ថា Lopetegui នឹង​ចូល​កាន់​តំណែង​នៅ​ក្រោយ​ពេល World Cup ចប់ ក្នុង​កុងត្រា​រយៈពេល​៣​ឆ្នាំ ។

កន្លង​មកនេះ​មាន​មនុស្ស​មិន​តិច​ទេ ដែល​ស្មាន​តែ Real Madrid អាច​នឹង​ជ្រើសរើស​យក​អ្នកដឹកនាំ​ម្នាក់​ក្នុង​ចំណោម​៣​នាក់ ដែល​រួម​មាន Mauricio Pochettino, Antonio Conte និង Jurgen Klopp តែ​ពេល​នេះ ការ​គិត​គឺ​ខុស​ទាំងស្រុង​ពី​ការ​ពិត ។

គួរ​បញ្ជាក់​ថា Lopetegui ក៏​ធ្លាប់​ជា​កីឡាករ និង​ជា​គ្រូបង្វឹក​ក្រុម​យុវជន​នៅ Real Madrid នា​ពេល​កន្លង​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ