ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ ការ​ប្រកាស​ថា​បរទេស​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោតជា​ឧបាយកល​បំភាន់​មតិ​សាធារណៈ​ប៉ុណ្ណោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ការ​ប្រកាស​ថា​បរទេស​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាង​មុខ​នេះ​គឺជា​ការ​ឧបាយកល​បំភាន់​មតិ​រណៈ​របស់​ជន​មួយ​ក្តាប់​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​អះអាង​ថា ការ​ប្រកាស​ថា​បរទេស​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ខាង​មុខ​នេះ​គឺជា​ការ​ឧបាយកល​បំភាន់​មតិ​រណៈ​របស់​ជន​មួយ​ក្តាប់​ប៉ុណ្ណោះ ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​រូប​នេះ​ធ្វើ​បន្ទាប់​ពី​ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​គ្មាន​បរទេស​ទទួលស្គាល់​នោះ​ទេ ពិសេស​នោះ​ក្រុម​អ្នកវិភាគ​ដែល​មាន​ទំនោរ​គាំទ្រ​អតីត​បក្ស​ប្រឆាំង​តែ​ម្តង ។

យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា «​ការ​លើក​ឡើង​នេះ​ជា ទស្សនៈ​ភ្លើ​ណាស់​ដែល​មិន​មាន​បរទេស​ណា​សោះ បាន​ប្រកាស​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នៅ​កម្ពុ​ជានា​ចុងខែ​កក្កដា​ខាង​មុខ​នេះ ។ មាន​តែ​ខ្មែរ​អគតិ​មួយ​ចំនួន​តូច​ដែល​ជា​ក្រុមប្រឆាំង​ប៉ុណ្ណោះ ដែល​ខំ​ស្រែក​ជំនួស​បរទេស​ថា​មិន​ទទួលស្គាល់​ការ​បោះ​ឆ្នោត​នោះ​» ។ លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ មិថុនា យ៉ាង​ដូច្នេះ​ថា ការ​ស្រែក​នេះ​គ្រាន់តែ​ជា​ឧបាយកល​បំភាន់​មតិ​សាធារណៈ​ប៉ុណ្ណោះ ដើម្បី​បិទ​បាំង​ការ​បរាជ័យ​របស់​ខ្លួន ។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​ដដែល​ក៏​បាន​លើក​ឡើង​ថា សកម្មភាព​របស់​លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​តែងតែ​ធ្វើការ​ញុះញង់​ឲ្យ​ពលរដ្ឋ​មិន​ទ​ទូល​ស្គាល់​ការ​បោះ​ឆ្នោត ។ ជាង​នេះ​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត រហូត​ដល់​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​សារ​មាន​ព្រះរាជ​ឱង្កា​ឲ្យ​ពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ទៅ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ដោយ​កុំ​មានការ​ភ័យ​ខ្លាច និង​ព្រួយ​បារ​ម្ម​ណ៍ ។ ប៉ុន្តែ​លោក សម រ​ង្ស៊ី បាន​អះអាង​ថា ព្រះរាជា​សារ​របស់​ព្រះមហាក្សត្រ​ជា​ព្រះរាជ​សារ​ក្លែងក្លាយ ។ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ក្រសួងព្រះបរមរាជវាំង​បាន​ចេញ​ប្រកាស​ព័ត៌មាន​បំភ្លឺ​ថា ព្រះរាជា​សារ​ព្រះមហាក្សត្រ​គឺជា​ព្រះរាជ​សារ​ពិតប្រាកដ មិន​ក្លែងក្លាយ​ដូច​អ្វី​ដែល​លោក សម រ​ង្ស៊ី លើក​ឡើង​នោះ​ទេ ។

លោក សុខ ឥ​សាន បាន​គូសបញ្ជាក់​ថា​«​កន្លង​ទៅ​ទណ្ឌិត សម រ​ង្ស ញុះញង់​ឲ្យ​ប្រជា ជន និង​កងទ័ព​ងើប​បះបោរ​ប្រឆាំង​ការ​បោះ​ឆ្នោត ។ ប៉ុន្តែ​ដើម្បី​យករួចខ្លួន​ទណ្ឌិត សម រ​ង្ស៊ី បាន ប្រែ​ក្រឡាស់​ថា គ្រាន់តែ​និយាយ​ឲ្យ​ប្រជាជន​កុំទៅ​បោះ​ឆ្នោត​ប៉ុណ្ណោះ ។ ការ​និយាយ​កែ​បែប​នេះ​របស់ សម រ​ង្ស៊ី បញ្ជាក់​ច្បាស់​ថា ទណ្ឌិត សម រ​ង្ស៊ី ជា​មនុស្ស​ក្រឡិចក្រឡុច​តាំងពី​ដើម​មក​គ្រប់​បញ្ហា ទណ្ឌិត សម រ​ង្ស៊ី តែងតែ​បន្លំ​ប្រជាជន​ជា​និច្ច​» ។

គួរ​ឮ​កថា​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​២០​បាន​ចូលរួម​ប្រកួតប្រជែង សន្លឹក​ឆ្នោត ។​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ព្រោះថា ការ​សម្រេច​នេះ​មាន​រយៈពេល​៥​ឆ្នាំ​ម្តង​ក្នុង​ការ​ជ្រើស​មេដឹកនាំ​ប្រទេស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ