ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! ម៉េច​មក​បើក​បុក​គាត់​ទាំង​កំរោល​ចឹ​ង​!

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​កំពុង​តែ​ធ្វើ​ដំណើរ ដោយ​ថ្មើរជើង​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣៣​កំពត – កំពង់ត្រាច ហើយ​ត្រូវ​បាន​ម៉ូតូ​បើកបរ​ដោយ​ក្មេង​ប្រុស​ជំទង់​ម្នាក់​បុក​ទាំង​កំរោល កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា…

ខេត្តកំពត ៖ ស្ត្រី​ចំណាស់​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ខណៈ​កំពុង​តែ​ធ្វើ​ដំណើរ ដោយ​ថ្មើរជើង​នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៣៣​កំពត – កំពង់ត្រាច ហើយ​ត្រូវ​បាន​ម៉ូតូ​បើកបរ​ដោយ​ក្មេង​ប្រុស​ជំទង់​ម្នាក់​បុក​ទាំង​កំរោល កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​ចំណុច​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​បង្ក​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ​សេរី (២០១៨) ពាក់​ស្លាក​លេខ​កំពត 1 N0750 អ្នកបើកបរ​ឈ្មោះ អេ​ង រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ (​ជនជាតិ​ខ្មែរ​) បាន​រង​របួសធ្ងន់ រស់នៅ​ភូមិ​អង្គ ឃុំ​ត្រពាំង​ព្រីង ស្រុក​ទឹកឈូ និង​អ្នក​រួម​ដំណើរ​ម្នាក់​ភេទ​ប្រុស​របួសស្រាល រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។

អ្នក​ថ្មើរជើង​ឈ្មោះ នាក់ ស​ន្ធា ភេទ​ស្រី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង សង្កែ ស្រុក​ទឹកឈូ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។ ក្រោយ​ពី​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ចំណែក​ម៉ូតូ​បង្ក​សមត្ថកិច្ច​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ