ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​បរទេស​កំពុង​ផ្ដល់​ជំនឿ​ទុកចិត្ត​ខ្ពស់​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ និង​ជា​អតីត​ប្រធាន​គណៈកម្មការ​ច្បាប់​ធនាគារ​ចិន លោក សាង ហ្វ៊ូ​លី​ន បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក សុខ ចិន្តា​សោភា…

រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ និង​ជា​អតីត​ប្រធាន​គណៈកម្មការ​ច្បាប់​ធនាគារ​ចិន លោក សាង ហ្វ៊ូ​លី​ន បាន​លើក​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា កន្លង​មក​ថា ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន តាម​រយៈ​ការ​ប្រើប្រាស់​នូវ​យន្តការ​សម្របសម្រួល កិច្ច​សន្ទនា​ទ្វេភាគី និង​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​សិក្សា ដែល​ឆ្លើយ​តប​ជា​វិជ្ជមាន​ទៅ​នឹង​ក្របខ័ណ្ឌ​នៃ​ការ​អនុវត្ត​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​១ ផ្លូវ​១ បាន​ធ្វើ​ឲ្យ​ចំណងមិត្តភាព​ប្រទេស​ទាំង​ពីរ​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ទិស​ដៅ​តែ​មួយ​គត់ គឺ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​នេះ​ទៅ​រក​ការ​រីក​ចម្រើន ។

លោក សាង ហ្វ៊ូ​លី​ន បាន​កោតសរសើរ​ដល់​ប្រទេស​កម្ពុជា ដែល​ទទួល​បានការ​អភិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​បាន ក្នុង​ការ​ទាក់ទាញ​ទុន​វិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​បរទេស ជា​ពិសេស​អ្នក​វិនិយោគទុន​ចិន ។ លោក​បន្ត​ថា ៖« ភាព​ជោគជ័យ​ទាំងនេះ គឺ​បាន​កើត​ចេញ​តាម​រយៈ​ជំនឿ​ជឿជាក់​ខ្ពស់​ទៅ​លើ​ការ​ដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ
ភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា » ។

លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ជម្រាប​ជូន​គណៈប្រតិភូ​ចិន​អំពី​វឌ្ឍនភាព និង​គោលនយោបាយ​គាំទ្រ​នានា ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ ក្នុង​ទិស​ដៅ​លើកទឹកចិត្ត និង​ពង្រឹង​នូវ​ទំនុកចិត្ត​របស់​វិនិយោគិន​គ្រប់​រូប​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា រួម​បញ្ចូល​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែល​មាន​ចក្ខុវិស័យ​ក្នុង​ការ​ជំរុញ​កែប្រែ និង​ធ្វើ​ទំនើប​កម្ម​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ឈាន​ទៅ​ឧស្សាហកម្ម​ផ្អែក​លើ​អតិ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥ ។
លោក​បន្ត​ថា ៖« ចាប់តាំងពី​ទសវត្សរ៍​ទី​៩០ រហូត​មក​ដល់​ឆ្នាំ​២០១៨​នេះ ចិន​បាន​វិនិយោគ​នៅ​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​ជាង​១៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ករួច​ហើយ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ