ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខ​ពិត​ស្ថិត​នៅ​ត្រង់​ណា ?

5 ឆ្នាំ មុន

ប្រាកដ​ណាស់​នៅ​ក្នុង​សង្គម​គ្រួសារ​នីមួយ​ៗ​តែងតែ​ប្រាថ្នា​សេចក្តីសុខ​ដូច​ៗ​គ្នា មិន​ដែល​គ្រួសារ​ណា​ចង់​ជួប​ទុក្ខ​លំបាក ជួប​វិបត្តិ​ដោយហេតុ​ដទៃ​ៗ​ទេ​។ សំខាន់​ជាង​នេះ​គឺ​សុខ​តាម​ផ្លូវចិត្ត ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ថា អ្នក​សម្លាប់​សេចក្តី​ក្រោធ​បាន នឹង​ដេក​នៅ​ជា​សុខ ដូច្នេះ​មិនមែន​មានទ្រព្យ​ដូច​ជា​មហាសេដ្ឋី អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ទើបបាន​មាន​សេចក្តីសុខ​ទេ​។ ការ​ខឹង​នឹង​គេ​គឺ​ដូច​ដុត​ចិត្ត​ខ្លួនឯង…

ប្រាកដ​ណាស់​នៅ​ក្នុង​សង្គម​គ្រួសារ​នីមួយ​ៗ​តែងតែ​ប្រាថ្នា​សេចក្តីសុខ​ដូច​ៗ​គ្នា មិន​ដែល​គ្រួសារ​ណា​ចង់​ជួប​ទុក្ខ​លំបាក ជួប​វិបត្តិ​ដោយហេតុ​ដទៃ​ៗ​ទេ​។ សំខាន់​ជាង​នេះ​គឺ​សុខ​តាម​ផ្លូវចិត្ត ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ថា អ្នក​សម្លាប់​សេចក្តី​ក្រោធ​បាន នឹង​ដេក​នៅ​ជា​សុខ ដូច្នេះ​មិនមែន​មានទ្រព្យ​ដូច​ជា​មហាសេដ្ឋី អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ទើបបាន​មាន​សេចក្តីសុខ​ទេ​។

ការ​ខឹង​នឹង​គេ​គឺ​ដូច​ដុត​ចិត្ត​ខ្លួនឯង បើ​ដុត​ចិត្ត​ខ្លួនឯង​ហើយ យើង​ហ្នឹងឯង​ឈ្មោះ​ថា​ជា​មនុស្ស
ល្ងង់​ណាស់ ព្រោះ​ទ្រាំ​លំបាក​ខ្លួនឯង ដោយសារ​តែ​រឿង​គេ ។ ដូច្នេះ​សេចក្តីសុខ​ពិតប្រាកដ​រមែង​មាន​ហេតុ​ដទៃ​ដូច​ជា​មានធម៌​ក្នុង​ខ្លួន​ទើប​អាច​បណ្តេញ​អធម៌​ឱ្យ​ចេញពី​ខ្លួន​បាន នាំ​ឱ្យ​ចិត្ត​ទំនេរ មិន​មាន​កង្វល់​ក្នុង​ការ​ហួងហែង​ជីវិត ការ​មិន​មាន​កង្វល់ ការ​មិន​ប្រកាន់​ទើប​ជាទី​ពឹង​ពិត​ក្នុង​ជីវិត ។

សេចក្តីសុខ​បាន​មក​អំពី​៖
សុខ​ព្រះ​សន្សំ​សេចក្តី​ល្អ​, សុខ​ព្រោះ​ការ​មិន​ប​ផត​ប​ផ​ន​អ្នក​ដទៃ​, សុខ​ព្រោះ​ការ​ព្រមព្រៀង​គ្នា​, សុខ​ព្រោះ​ការ​មាន​បញ្ញា​យល់​ដឹង​ការ​ពិត​, សុខ​ព្រោះ​ការ​មិន​ប្រកាន់​, សុខ​ព្រោះ​ការ​មិន​ក្រោធ សុខ​ព្រោះ​ការ​ឱ្យ​អភ័យ​, សុខ​ព្រោះ​ការ​មិន​យក​ទុក្ខ​មក​ដាក់ខ្លួន​, សុខ​ព្រោះ​ការ​បាន​ឈ្នះ​ខ្លួនឯង​ជាដើម​។