ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រោគ​សញ្ញា​​ពុល​សំណ​ដែល​អ្នក​គួរ​ដឹង​ និង​ប្រុង​ប្រយ័ត្ន​ឱ្យមែន​ទែន

5 ឆ្នាំ មុន

បើសិនជា​អ្នក​បាន​ប៉ះពាល់​នឹង​សំណ អ្នក​ប្រហែលជា​មិន​អាច​មាន​រោគ​សញ្ញា​អ្វី​ច្រើន​ឡើយ ប៉ុន្តែ​ការ​ដែល​មិន​មាន​រោគ​សញ្ញា​មិនមែន​មាន​ន័យ​ថា អ្នក​មិន​មានការ​ពុល​នឹង​វា​ឡើយ ។ អ្នក​ប្រហែលជា​កើត​មាន​រោគ​សញ្ញា​តែ​ម្តង នៅ​ពេល​វា​ជ្រៀតចូល​ទៅ​ក្នុង​ឈាម​ក្នុង​លក្ខណៈ​គ្រោះថ្នាក់​។ ដូច្នេះ​រោគ​សញ្ញា​វា​អាច​មាន​ដូច​ជា​៖ •​សម្ពាធ​ឈាម​ឡើង​ខ្ពស់ •​ឈឺសន្លាក់…

បើសិនជា​អ្នក​បាន​ប៉ះពាល់​នឹង​សំណ អ្នក​ប្រហែលជា​មិន​អាច​មាន​រោគ​សញ្ញា​អ្វី​ច្រើន​ឡើយ ប៉ុន្តែ​ការ​ដែល​មិន​មាន​រោគ​សញ្ញា​មិនមែន​មាន​ន័យ​ថា អ្នក​មិន​មានការ​ពុល​នឹង​វា​ឡើយ ។ អ្នក​ប្រហែលជា​កើត​មាន​រោគ​សញ្ញា​តែ​ម្តង នៅ​ពេល​វា​ជ្រៀតចូល​ទៅ​ក្នុង​ឈាម​ក្នុង​លក្ខណៈ​គ្រោះថ្នាក់​។

ដូច្នេះ​រោគ​សញ្ញា​វា​អាច​មាន​ដូច​ជា​៖ •​សម្ពាធ​ឈាម​ឡើង​ខ្ពស់ •​ឈឺសន្លាក់ និង​សាច់​ដុំ •​បាត់​បង់​ការ​ចង​ចាំ ឬ​ការ​ផ្ចង់អារម្មណ៍ •​ឈឺក្បាល •​ឈឺក្រពះ  •​អារម្មណ៍​មិន​ល្អ •​បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល​លើ​មនុស្ស​ប្រុស •​ស្ត្រី​មាន​ផ្ទៃពោះ​អាច​នឹង​រលូត​កូន កូន​ស្លាប់​ក្នុង​ផ្ទៃ ឬ​កើត​មិន​គ្រប់​ខែ។

​រោគ​សញ្ញា​លើ ក្មេង​ៗ ៖ ក្មេង​ដែល​ពុល​សំណរ​ប្រហែលជា​មិន​បង្ហាញ​រោគ​សញ្ញា​អ្វី​ឲ្យ​ដឹង​​​ឡើយ ។ យក​ល្អ​គួរតែ​យក​កូន​ទៅ​ធ្វើតេស្ត​ដើម្បី​សុវត្ថិភាព ។ បើសិនជា​កូន​មាន​រោគ​សញ្ញា​នៃ​ការ​ពុល​សំណ វា​អាច​នឹង​មាន​អាការ​ដូច​ខាងក្រោម​នេះ៖ •​កាច ឬ​មាន​បញ្ហា​លើ​អាកប្បកិរិយា  •​ឈឺក្បាល​ •​មាន​បញ្ហា​តម្រង​នោម •​បាត់បង់​ការ​ស្តាប់​លឺ •​បាត់បង់​ចំណង់​អាហារ •​ស្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន •​ទល់លាមក •​ឈឺ​ក្រពះ​ដែល កើត​បាត់​ៗ •​ចង្អោ ឬ​ក្អួត •​ក្នុង​មាត់​មាន​រសជាតិ​ដែក •​ឈឺ​សាច់ដុំ និង​សន្លាក់ •​ប្រកាច់។

បើសិនជា​កូន​អ្នក​បង្ហាញ​រោគ​សញ្ញា​ទាំងនេះ​ហើយ ចូរ​ឲ្យ​គេ​ធ្វើតេស្ត ភ្លាម​ៗ ។ គ្រូពេទ្យ​អាច​នឹង​វាស់​ចំនួន​សំណ​ក្នុង​ឈាម​ជាមួយនឹង​ធ្វើតេស្ត​ឈាម​ធម្មតា ។ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​បើសិនជា​មាន​អាការ​ពុល​សំណរ​ធ្ងន់​ដូច​ជា ក្អួត ឬ​ប្រកាច់ ។ ការ​ពុល​សំណ​អាច​ប៉ះពាល់​ដល់ ក្មេង​ៗ​បាន ។ បើសិនជា​អ្នកមាន​ផ្ទៃពោះ អ្នក​អាច​ចម្លងការ​ពុល​នេះ​ទៅ​កូន​បាន​តាម​រយៈ​ការ​លេប​របស់​អ្វីមួយ​ដែល​មាន​សំណ ឬ​ដកដង្ហើម​មាន​ជាតិ​សំណ​ចូល ។ ទារក​ដែល​ប៉ះពាល់​នឹង​សំណ​មុន​កើត ប្រហែលជា​អាច​កើត​មិន​គ្រប់​ខែ ទម្ងន់​មិន​គ្រប់ ឬ​មាន​បញ្ហា​ក្នុង​ការ​រៀនសូត្រ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ