ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ស្រី​មុខលុយ​» ​លែង​ស្រើបស្រាលហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកគ្រប់គ្រង​ផលិតកម្ម​សាស្តា សម្រេច​លុប​ឈុត​ឆាក​សម្តែង​ស្រើប​ស្រាល​ចេញពី​បទ​ចម្រៀង​របស់​ខ្លួន​ដែល​បាន​ផលិត​ឡើង ។ ការ​សម្រេចចិត្ត​លុប​ចោល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រិះគន់​ខ្លាំង​ទៅ​លើ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​ស្រី​មុខលុយ​»​ដែល​ការ​សម្តែង​មាន​ឈុត​ឆាក​ស្នេហា​រោលរាល ។ បន្ទាប់​ពី​បទ​ចម្រៀង​នោះ​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កបាន​មួយ​ថ្ងៃ អ្នកគ្រប់គ្រង​ផលិតកម្ម​សាស្តា…

រាជធានី​ភ្នំពេញ ៖ អ្នកគ្រប់គ្រង​ផលិតកម្ម​សាស្តា សម្រេច​លុប​ឈុត​ឆាក​សម្តែង​ស្រើប​ស្រាល​ចេញពី​បទ​ចម្រៀង​របស់​ខ្លួន​ដែល​បាន​ផលិត​ឡើង ។ ការ​សម្រេចចិត្ត​លុប​ចោល​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រិះគន់​ខ្លាំង​ទៅ​លើ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា «​ស្រី​មុខលុយ​»​ដែល​ការ​សម្តែង​មាន​ឈុត​ឆាក​ស្នេហា​រោលរាល ។

បន្ទាប់​ពី​បទ​ចម្រៀង​នោះ​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កបាន​មួយ​ថ្ងៃ អ្នកគ្រប់គ្រង​ផលិតកម្ម​សាស្តា លោក​អ៊ុ​ក រតនា បាន​សុំ​ទោស​ទស្សនិកជន​ជា​សាធារណៈ​ចំពោះ​កំហុសឆ្គង​មួយ​​នេះ និង​បាន​សម្រេច​លុប​ចោល​រូបភាព​សិច​ស៊ី​មួយ​ចំនួន​ចេញ ។ តាម​រយៈ​សារ​បង្ហោះ​​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ផលិតកម្ម​លោក អ៊ុ​ក រតនា អ្នកគ្រប់គ្រង​ផលិតកម្ម​សាស្តា​បាន​បញ្ជាក់​ថា «​សូម​គោរព​អរគុណ​ដល់​បងប្អូន​ពុក​ម៉ែ​ដែល​បាន​តាមដាន​ទស្សនា​​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក យូ​ធូប ព្រមទាំង​គាំទ្រ​បទ​ចម្រៀង និង​ការ​ខ​មិន​រិះគន់ ដើម្បី​កែប្រែ​ក្នុង​ការ​ផលិត MV ដែល​មាន​ឈុត​ឆាក​រូបភាព​សិច​ស៊ី ហើយ​រូប​ខ្ញុំបាទ​គ្មាន​ចេតនា​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិល្បៈ​វប្បធម៌ ប្រពៃណី​ជាតិខ្មែរ​យើង​ដ៏​ផូរផង់​នោះ​ទេ ។

ខ្ញុំបាទ និង​ក្រុមការងារ​របស់​ផលិតកម្ម​សាស្តា ទាំងអស់ នឹង​ធ្វើការ​កែប្រែ​រូបភាព​ឆ្គាំឆ្គង​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិល្បៈ​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​យើង​ដ៏​ផូរផង់​នោះ​ចេញ ដូច្នោះ​ហើយ​សូម​បងប្អូន​ពុក​ម៉ែ​មេត្តា​អនុគ្រោះ​ដល់​ក្រុមហ៊ុន សាស្តា យើងខ្ញុំ​ផង ។
សង្ឃឹម​ថា​ បងប្អូន​ពុក​ម៉ែ​នឹង​ជួយ​គាំទ្រ​រាល់​ការ​ផលិត​MV លើក​ក្រោយ​ៗ ក៏​ដូច​ជា​ការ​រិះគន់ ដើម្បី​ស្ថាបនា​កែប្រែ​រូបភាព ។ បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​ស្រី​មុខ​លុយ​» ដែល​បកស្រាយ​ដោយ​តារាចម្រៀង​ថ្មី​លោក ឈិ​ត ធា​រ៉ា​ដេ​ត ជាមួយនឹង​ការ​សម្តែង​ដោយ​តារា​ស្រី​សិច​ស៊ី​កញ្ញា​វ៉ា​ន់ វ​ល័​ក្ខ និង​លោក​សុវណ្ណ ចាន់​រត្តនា របស់​ផលិត​កម្ម​សាស្តា បាន​បង្កប់​ដោយ​រូបភាព​សិច​ស៊ី​ជា​ច្រើន​ឆាក ដែល​អាច​ធ្វើ​អ្នក​ទស្សនា​មាន​អារម្មណ៍​ពុះកញ្ជ្រោល ។

អត្ថន័យ​នៃ​បទ​ចម្រៀង​មួយ​នេះ​គឺ​ចង់​បញ្ជាក់​ពី​នារី​ម្នាក់​ដែល​ស្រឡាញ់​លុយ​ខ្លាំង​រហូត​ហ៊ាន​ក្បត់ចិត្ត​សង្សារ​ខ្លួនឯង និង​ឈាន​ទៅ​ដល់​ការ​ដណ្តើម​សង្សារ​គេ​ជា​ថ្នូរ និង​លះបង់​ខ្លួន​ប្រាណ​គ្មាន​ស្តាយស្រណោះ ។ អត្ថន័យ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​អ្នកដឹកនាំ​បាន​រៀបចំ​​នូវ​ឈុត​ឆាក​ស្នេហា​ក្តៅ​រោលរាល​ជា​ច្រើន​ប្លង់​ជាមួយនឹង​តួអង្គ​ស្រី​ដែល​ចូល​ចិត្ត​សម្ញែង​ភាព​សិច​ស៊ី​ផង​នោះ ទើប​ការ សម្តែង​មើលទៅ​ពិតជា​សក្តិ​សម »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ