ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ហ៊ុន​កើនឡើង​ស្រឺ​ត បន្ទាប់​ពី​កិច្ចប្រជុំ​ប្រវត្តិសាស្ត្រ​

5 ឆ្នាំ មុន

ទីក្រុង​ហុងកុង ៖ ផ្សារភាគហ៊ុន​សំខាន់​ៗ​នៅ​អាស៊ី និង​អឺរ៉ុប​បាន​កើនឡើង​ស្រឺ​ត​ៗ​កាលពី​ថ្ងៃ​ទី​១២ មិថុនា បន្ទាប់​ពី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក…

ទីក្រុង​ហុងកុង ៖ ផ្សារភាគហ៊ុន​សំខាន់​ៗ​នៅ​អាស៊ី និង​អឺរ៉ុប​បាន​កើនឡើង​ស្រឺ​ត​ៗ​កាលពី​ថ្ងៃ​ទី​១២ មិថុនា បន្ទាប់​ពី​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គី​ម ជុង​អ៊ុ​ន បាន​ចូលរួម​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​សិង្ហ​បុរី ខណៈ​ដែល​វិនិយោគិន​បាន​សម្លឹង​ឆ្ពោះទៅ​លើ​គោលនយោបាយ​សំខាន់​ៗ​នៅ​ឯ​ធនាគារ​បម្រុង និង​ធនាគារកណ្ដាល​អឺរ៉ុប​នៅ​ស​ប្ដា​ហ៍​នេះ ។ នេះ​បើ​តាម​គេហទំព័រ channelnewsasia ។ ក្នុង​នោះ ទីផ្សារ​ភាគហ៊ុន Nikkei នៅ​ក្រុង​តូ​ក្យូ កើនឡើង​០,៣%, ភាគហ៊ុន Hang Seng របស់​ហុងកុង កើនឡើង​០,១%, ភាគហ៊ុន Composite នៅ​សៀង​ហៃ កើនឡើង​០,៩% និង​ភាគហ៊ុន FTSE នៅ​ទីក្រុង​ឡុ​ង​ដ៍ កើនឡើង​០,៣% ។

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ថ្លែង​ថា លោក​បាន​បង្កើត​ចំណងមិត្តភាព​ដ៏​ពិសេស​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង និង​ជា​ការ​បញ្ជាក់​សា​ជា​ថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោក ក្នុង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ នៅ​ក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​បាន​ចុះហត្ថលេខា​ដោយ​ភាគី​ទាំង​ពីរ ។ ខណៈ​ពេល​ដែល​កិច្ចប្រជុំ​នេះ​មិន​ត្រូវ​បាន​រំពឹង​ថា នឹង​ឃើញ​លទ្ធផល​ភ្លាម​ៗ​នោះ វា​បាន​ផ្តល់​ក្តី​សង្ឃឹម​សម្រាប់​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ ។

ទោះជា​យ៉ាងណា​ក៏​ដោយ វិនិយោគិន​នៅ​តែ​ព្រួយបារម្ភ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​ពិភព​លោក​ដែល​អាច​កើត​មាន​ឡើង បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល G7 នៅ​ចុង​ស​ប្តា​ហ៍​នៅ​ប្រទេស​កា​ណា​ដា គ្រា​ដែល​លោក ដូ​ណា​ល់ ត្រាំ ដក​ការ​គាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍​រួម និង​ចោទប្រកាន់​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក Justin Trudeau ថា មិន​ស្មោះត្រង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ