ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្ចី​លុយ​១​ម៉ឺន​រៀល​មិន​បាន​ចង់​ធ្វើ​ស៊ី​កូន​គាត់!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខឹង​ខ្ចី​លុយ​ឪពុក​ម្តាយ​១​ម៉ឺន​រៀល​មិន​បាន ក៏​ប៉ុនប៉ង​រំលោភ​ក្មួយ​ស្រី តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​បង្ក​បាន កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​គល់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខឹង​ខ្ចី​លុយ​ឪពុក​ម្តាយ​១​ម៉ឺន​រៀល​មិន​បាន ក៏​ប៉ុនប៉ង​រំលោភ​ក្មួយ​ស្រី តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​បង្ក​បាន កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​មានឈ្មោះ ពៅ ឡុ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។ ចំណែក​នារី​រង​គ្រោះ​មិន​បាន​ប្រាប់​ឈ្មោះ តែ​ទើបនឹង​អាយុ​១៦​ឆ្នាំ នៅ​ខេត្តតាកែវ ។

បើ​តាម​សម្តី​ជន​រង​គ្រោះ​ខាងលើ​បាន​និយាយ​ថា ដោយ​ម្តាយ​ឪពុក​ទៅ​ធ្វើការ​នៅ​ខេត្ត​ផ្សេង ហើយ​គាត់​នៅ​ជាមួយ​ប្អូនប្រុស​ម្នាក់ អាយុ​៨​ឆ្នាំ ដោយ​រស់នៅ​ជាប់​បន្ទប់​ឪពុកមា ​និងម្តាយមីង ហើយ​នៅ​មុន​ពេល​កើតហេតុ​រូប​នាង​បាន​ចូល​ដេក​ដោយ​ចាក់​គន្លឹះទ្វារ​ជា​ធម្មតា និង​បើកភ្លើង ហើយ​បន្ទាប់​មក​នាង​បាន​មើល​ទូរស័ព្ទ​រហូត​ជិត​កណ្តាល​អា​ធ្រា​ត្រ ទើប​នាង​ដេក​លក់ ពេល​នាង​បានដឹង​ខ្លួន ឃើញ​ភ្លើង​បិទ ហើយ​ឃើញ​ជនសង្ស័យ​យក​ខ្នើយ​មក​ខ្ទប់មាត់​នាង​ស្រែក​តែ​ម្តង ។

តាម​ប្រភព​ព័ត៌មាន​ពី​ឪពុកមា​ឈ្មោះ ប៉ុ​ល ច​ន្ថា មុខរបរ​លក់​ស្រា រស់នៅ​បន្ទប់​ជិត​គ្នា​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​នៅ​វេលា​ម៉ោង​ប្រមាណ​៤​ទៅ​៥​ល្ងាច ជនសង្ស័យ​ខាងលើ​បាន​ជឿ​ស្រា​គាត់​ចំនួន​មួយ​លី​ត្រ ហើយ​ខ្ចី​លុយ​គាត់​ទៀត​តែ​គាត់​មិន​ឲ្យ​លុយ
ឲ្យ​ជឿ​តែ​ស្រា លុះ​នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ប្រពន្ធ​របស់​គាត់​លឺ​សូរ​សម្រែក​នៅ​ក្នុង​បន្ទប់​ជន​រង​គ្រោះ​នៅ​ពេល​នោះ ស្រាប់តែ​ជនសង្ស័យ​នៅ​ក្នុង​បន្ទប់​ក្មួយ​ស្រី​គាត់ តែ​មិន​ទាន់​បាន​រំលោភ​ឡើយ គ្រាន់តែ​បាន​យក​ខ្នើយ​ខ្ទប់មាត់​តែ​ប៉ុណ្ណោះ ។

បើ​តាម​សម្ដី​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ខ្ចី​លុយ ឪពុកមា​របស់​នាង​មែន លុះ​នៅ​ម៉ោង​កើតហេតុ​គាត់​បាន​ទៅ​ធាក់​ទ្វារ​ឪពុកមា​ដែល​លក់​ស្រា ចំនួន​មួយ​ជើង ហើយ​និយាយ​ថា​គ្រាន់តែ​លុយ​១០០០០​រៀល​ខ្ចី​មិន​បាន​ដែរ រួច​បាន​ដើរទៅ​បន្ទប់​នារី​រង​គ្រោះ​ខាងលើ​ដោយ​ធាក់​ទ្វារ​នារី​រង​គ្រោះ​ចំនួន​២​ជើង បណ្ដាល​ឲ្យ​របូតគន្លឹះទ្វារ ហើយ​បាន​ចូល​បន្ទប់​នារី​រង​គ្រោះ​មែន តែ​មិន​បាន​ធ្វើ​អី​ផ្សេង​នោះ​ឡើយ ហើយ​បន្ទាប់​មក​ស្រាប់តែ​ឪពុកមា និង​ម្ដាយមីង​នារី​រង​គ្រោះ​បាន​មក​វាយ និង​ចាប់​តែ​ម្ដង ។
ក្រោយ​ពេល​កើតហេតុ​ឪពុកមា និង​ម្ដាយមីង​បាន​ប្ដឹង​សមត្ថកិច្ច​ឲ្យ​មក​ជួយ​អន្តរាគមន៍ភ្លាម​ៗ​ផង​ដែរ ហើយ​សមត្ថកិច្ច​បាន​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ