ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើម្លុឹងៗពេក ចាំអង្កាល់​មិន​​​នាំ​គ្នា​រត់​បាត​ជើង​ស​ព្រាតទាំង​ព្រលឹង​ចុង​សក់ 

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​លឿន​ដូច​ហោះ​រេ​ចង្កូត​បុក​ចូល​កន្លែង​អ្នកលក់​គុយទាវ បាយ​ឆា និង​មីឆា ពេល​យប់ បណ្តាល​អោយ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ធ្វើ​អោយ​អ្នកលក់ និង​ភ្ញៀវ​ដែល​កំពុង​តែ​អង្គុយ​ហូប​អាហារ​នៅ​ទីនោះ ភ័យ​ព្រលឹង​ចុង​សក់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​ជោក​បើករថយន្ត​លឿន​ដូច​ហោះ​រេ​ចង្កូត​បុក​ចូល​កន្លែង​អ្នកលក់​គុយទាវ បាយ​ឆា និង​មីឆា ពេល​យប់ បណ្តាល​អោយ​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ធ្វើ​អោយ​អ្នកលក់ និង​ភ្ញៀវ​ដែល​កំពុង​តែ​អង្គុយ​ហូប​អាហារ​នៅ​ទីនោះ ភ័យ​ព្រលឹង​ចុង​សក់ រត់​បាតជើង​ស​ព្រាត ហេតុការណ៍​​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែមិថុនា នៅ​តាម​បណ្តោយ​មហា​វិ​ថី​ព្រះ​នរោត្តម កែង​នឹង​ផ្លូវ​៣០២ ទល់មុខ​នឹង​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​។

ប្រភព​ព័ត៌មាន​ពី​អ្នកលក់​បាន​ប្រាប់​ទាំង​ភ័យ​ញ័រ​ខ្លួន​​ថា មុន​ពេល​កើតហេតុ នៅ​ក្នុង​តូប​លក់​មីឆា មាន​គ្នា​៤​នាក់ អ្នកលក់​២​នាក់ និង​ភ្ញៀវ​ពីរ​នាក់ ពេល​កំពុង​តែ​អង្គុយ​ហូប​អាហារ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AC-៥៦៣១ បើកបរ​​ដោយ​បុរស​ម្នាក់​វ័យ​ជាង​៣០​ឆ្នាំ ក្នុង​ស្ថានភាព​ស្រវឹង បើកបរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងស្តាំ បុក​នឹង​ប​ង្គោល​ស្លាក​បង្ហាញ​លេខ​ផ្លូវ​មួយ​ដើម​ដាច់​ត្រឹម​គល់​ប៉ើង​ជាង​១០​ម៉ែត្រ ហើយ​រថយន្ត​ក៏​បន្ត​ល្បឿន​ទៅ​បុក​នឹង​ឆ្នាំង​គុយទាវ បណ្តាល​អោយ​ប៉ើង​ទាំង​ឆ្នាំង​ស៊ុប និង​ធុង​ហ្គា​ស​ខ្ចាត់ខ្ចាយ ហើយ​រថយន្ត​បាន​ជ្រុល​ទៅ​បុក​រះ​តុ​កៅអី​ថែម​ទៀត បណ្តាល​អោយ​បាក់បែក​ខូចខាត​របស់របរ​លក់ដូរ​ស្ទើរ​ទាំងស្រុង ហើយ​ខ្ទាត​តុ​កៅអី​ទៅ​ប៉ះ​អ្នកលក់​មីឆា​ម្នាក់​បណ្តាល​អោយរ​ងរ​បួស​បែក​ចិញ្ចើម និង​ខ្ទាត​ទឹក​ស៊ុប​រលាក​តិចតួច ចំណែក​៣​នាក់​ទៀត​ខ្ទាត​ទឹកជ្រលក់ ប្រឡាក់​ពេញ​ខ្លួន ប្រឹង​រត់
បាតជើង​ស​ព្រាត គេច​ពី​រថយន្ត​បង្ក​ទាំង​ព្រលឹង​ចុង​សក់ ។

ភ្លាម​ៗ​នោះ​ម្ចាស់​រថយន្ត​បាន​ចេញពី​រថយន្ត​មក​សុំ​ទោស​ទាំង​ស្ថានភាព​ស្រវឹង នឹង​បម្រុង​ឡើង​រថយន្ត​បើក​គេចខ្លួន តែ​ត្រូវ​ប្រជា​ពលរ​ដ្ធ​ឃាត់​ជាប់​ប្រគល់​អោយទៅ​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​នគរបាល​បឹង​កេងកង​១ និង​អោយ​ម្ចាស់​តូប​រង​គ្រោះ​ទៅ​ចរចា និង​ដោះស្រាយ​គ្នា​។ ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សា​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រង់ចាំ​ការ​ដោះស្រាយ​គ្នា និង​សងការ​ខូចខាត​បង្គោល​បង្ហាញ​លេខ​ផ្លូវ​ដែល​បាក់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ