ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​បាត់​ធំក្លិន​ទឹកដោះ​ផង ក្លាយជា​ចោរឆក់​ទូរស័ព្ទ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ត្រូវ​បាន​សន្តិសុខ​បុរី​ពិភព​ថ្មី​ចាប់ខ្លួន​បាន ចំណែក​បក្ខពួក​ម្នាក់​ទៀត ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ ពី​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​កំពុង​ដើរ តាម​ផ្លូវ​រុញ​រទេះ​កូន​តូច​បណ្ដើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ​។ បន្ទាប់​មក​សន្តិសុខ​បាន​ប្រគល់​ជូន​នគរបាល…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ជំទង់​ម្នាក់​ត្រូវ​បាន​សន្តិសុខ​បុរី​ពិភព​ថ្មី​ចាប់ខ្លួន​បាន ចំណែក​បក្ខពួក​ម្នាក់​ទៀត ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ ពី​ស្ត្រីជន​ជាតិចិន​ម្នាក់ ដែល​កំពុង​ដើរ តាម​ផ្លូវ​រុញ​រទេះ​កូន​តូច​បណ្ដើរ​និយាយ​ទូរស័ព្ទ​បណ្ដើរ​។ បន្ទាប់​មក​សន្តិសុខ​បាន​ប្រគល់​ជូន​នគរបាល ប៉ុស្ដិ៍​ចោម​ចៅ​១ នាំ​ទៅ​សាកសួរ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ដោយឡែក​បក្ខពួក​ដែល​គេចខ្លួន​រួច​នោះ ត្រូវ​បាន​នគរបាល​ស្គាល់​ស្លាក​លេខ​ម៉ូតូ​ហើយ​។ ហេតុការណ៍​នោះ​បាន​កើតឡើង និង​បង្ក​ឲ្យ​មានការ ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦ និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅ​តាម​ផ្លូវ​ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ជា​ជនសង្ស័យ​ខាងលើ​នោះ​ឈ្មោះ សាន លាង​ហុង អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​អា​មេ​រិ​ក​កាំ​ង​ប្រ៊ី​ត សាខា​ទី​១៧ ចោម​ចៅ មាន​ទីលំនៅ​ក្នុង បុរី​ពិភព​ថ្មី​ចម្ការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ​។

ចំណែក​គូកន​ម្នាក់​ទៀត ឈ្មោះ រ៉ា​វីត អាយុ​ប្រហាក់ ប្រហែល​គ្នា អ្នក​ទាំង​២​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GX-1067 ជា​មធ្យោបាយ​ធ្វើ​សកម្មភាព ហើយ​ម៉ូតូ​នោះ​ត្រូវ​បាន​ឈ្មោះ រ៉ា​វីត ជិះ​គេចខ្លួន​បាត់​។ ក្មេង​ប្រុស​សង្ស័យ​ទាំង​២​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​១​គ្រឿង​ម៉ាក IPhone 8plus ពី​ស្ត្រី​រង​គ្រោះ​,ThingJifen អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​បុគ្គលិក​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ក្នុង​បុរី​ពី​ភព​ថ្មី​នោះ​ដែរ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រីជន​ជាតិចិន​ខាងលើ បាន​ដើរ​តាម​ផ្លូវ​រុញ​រទេះ​កូនស្រី​តូច​របស់​គាត់​ដែល​ទើបបាន​អាយុ​២​ខួប​ប៉ុណ្ណោះ ដោយ​គាត់​រុញ​បណ្ដើរ និង​កាន់​ទូរស័ព្ទ​និយាយ​ផង​ដែរ​។

ខណៈនោះ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់ នោះ​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ដល់​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ និង​បាន​ជិះ​រត់គេច​ខ្លួន​យ៉ាង​លឿន ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​ជន​ស្រែក​ឆោ​រ​ឡោ​ជា​ភាសា​ចិន បង្ក​ការ​ភ្ញាក់ផ្អើល​។ ហើយ​ត្រូវ​បាន​សន្តិសុខ យាម​នៅ​ទីនោះ​ចាប់ខ្លួន​បាន​ម្នាក់​ភ្លាម​ៗ និង​ដកហូត​បាន​ទូរស័ព្ទ​មក​វិញ ចំណែក​គូកន​ម្នាក់​ទៀត បាន​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ ក្រោយ​ពេល​កើតហេតុ​សន្តិសុខ​បុរី​ពិភព​ថ្មី បាន​បញ្ជូន​ជនសង្ស័យ ខាងលើ​ទៅ​ឲ្យ​នគរបាល​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​១ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ និង​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ម្នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន​ផង​ដែរ ព្រោះ​បាន​ស្គាល់​ស្លាក​លេខ​ម៉ូតូ​ដែល​ជិះ​ធ្វើ​ដ​កម្ម​ភាព និង​អត្តសញ្ញាណ​ខ្លះ​ៗ​ហើយ​៕
https://youtu.be/0KYzANMbOVg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ