ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​វី​ដេ​អូ​សិច​ធ្វើ​ឲ្យ​ក្មេង​ប្រុស​អាយុ​១២​ឆ្នាំ ចាប់រំលោ.ភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កុមា​រា​ម្នាក់​ទើបតែ​អាយុ​១២​ឆ្នាំ​បាន​មើល​វី​ដេ​អូ​ក្តៅ​សាច់​ជា​ញឹកញាប់​ពេក​រហូត​មាន​កើត​មាន​តម្រេក​តណ្ហា​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ ក្រោយមក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ មិថុនា ២០១៨ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​អត់លេខ…

រាជធានី​ភ្នំពេញ ៖ កុមា​រា​ម្នាក់​ទើបតែ​អាយុ​១២​ឆ្នាំ​បាន​មើល​វី​ដេ​អូ​ក្តៅ​សាច់​ជា​ញឹកញាប់​ពេក​រហូត​មាន​កើត​មាន​តម្រេក​តណ្ហា​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ ក្រោយមក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១១ មិថុនា ២០១៨ នៅ​ត្រង់​ចំណុច​បន្ទប់​ជួល​អត់លេខ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​។ កុមា​រា​ខាងលើ​ដែល​ឃាត់ខ្លួន​ឈ្មោះ សៀង សាក់ អាយុ​១២​ឆ្នាំ ជា​សិស្ស​រៀន​នៅ​សាលា​បឋម ស្នាក់​នៅ​បន្ទប់​ជួល​កន្លែង​កើតហេតុ​ខាងលើ ចំណែកឯ​កុមារី​រង​គ្រោះ​អាយុ​៤​ឆ្នាំ​។ បើ​តាម​សម្តី​ស្ត្រី​ត្រូវជា​យាយ​របស់​កុមារី​រង​គ្រោះ​រៀបរាប់​ថា ពួក​គាត់​មក​ស្នាក់​នៅ​កន្លែង​កើតហេតុ​អស់​ជាង​មួយ​ឆ្នាំ​ហើយ ជា​រៀងរាល់ថ្ងៃ​ពេល​គាត់ និង​ឪពុក​ម្តាយ​កុមារី​រង​គ្រោះ​ចេញ​ទៅ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ដើម​គ​អស់​បាន​ទុក​កុមារី​រង​គ្រោះ​ឲ្យ​លោកតា​ពិការ​ជើង និង​មាន​ជំងឺ​ទឹកនោមផ្អែម​ប្រចាំ​កាយ​ជា​អ្នក​មើលថែ​នៅផ្ទះ​។ នៅ​មុន​កើតហេតុ​ពួក​គាត់​បាន​ត្រលប់​មក​ពី​លក់ដូរ​វិញ ហើយ​លោកយាយ​ក៏​នាំ​កុមារី​រង​គ្រោះ​ទៅ​ងូតទឹក ពេល​កំពុង​តែ​ងូតទឹក​កុមារី​រង​គ្រោះ​ចេះ​តែ​ស្រែ​កថា «​ឈឺ​ត្រង់​ប្រដាប់​ភេទ​»​។

  បន្ទាប់​មក​យាយ​ក៏​ចាប់​ចៅ​ពិនិត្យ​មើល​ក៏​ឃើញ​ស្នាម​ដាក់​រលាត់ រួច​សួរនាំ​ចៅស្រី​ពីរ​ទៅ​បី​ដង ទើប​កុមារី​រង​គ្រោះ​ប្រាប់​ថា កុមា​រា​ខាងលើ​ចាប់រំលោភ​នាង​កាលពី​ថ្ងៃមិញ​។ ក្រោយមក​ដឹក​ដៃ​ចៅស្រី​ទៅ​រាយការណ៍​ជូន​មេ​ភូមិ និង​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​កុមា​រា​សង្ស័យ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​សាឡា​ង​ភ្លាម​ៗ​តែ​ម្តង ដោយឡែក​កុមារី​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​យក​ទៅ​មន្ទីរពេទ្យ​សម្ភព​ក្រុង​ធ្វើការ​ពិនិត្យ​។ តាម​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សួរនាំ​ទៅ​លើ​កុមា​រា​ជនសង្ស័យ​រួច​មក​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​ទៅ​លើ​កុមារី​រង​គ្រោះ​ពិតប្រាកដ​មែន​កាលពី​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ មិថុនា ហើយ​រូបគេ និង​ក្មេង​ជា​ច្រើន​នាក់​ទៀត រួម​ទាំង​កុមារី​រង​គ្រោះ​បាន​លេង​បាយ​លុក​បាយ​ឡ​នៅ​ខាង​មុខ​បន្ទប់​ជួល​។

មួយសន្ទុះ​រូបគេ​ក៏​ដើរ​ចូល​ក្នុង​បន្ទប់​របស់​គេ ពេល​នោះ​កុមារី​រង​គ្រោះ​ក៏​ដើរ​ចូល​ទៅ​តាម​រូបគេ​ដល់​បន្ទប់​ក៏​ចាប់​ឱប​កុមារី​រង​គ្រោះ រួច​ចាប់រំលោភ​តែ​ម្តង ប៉ុន្តែ​មិន​សម្រេច​ទេ​។ ហើយ​ចំពោះ​មូលហេតុ​បណ្តាល​ឲ្យ​រូបគេ​ចាប់រំលោភ​នោះ គឺ​ព្រោះតែ​បាន​ចូល​ទៅ​លេង​ហ្គេ​ម​នៅ​ក្នុង​ហាង​អ៊ី​ន​ធើ​ណិ​ត​មួយ​កន្លែង​ជិត​កន្លែង​ស្នាក់​នៅ ហើយ​គេ​តែងតែ​បើក​មើល​វី​ដេ​អូ​ក្តៅ​សាច់​ជា​ច្រើន​ដង រហូត​កើត​មាន​តណ្ហា​ចាប់រំលោភ​កុមារី​រង​គ្រោះ​តែ​ម្តង​ទៅ​។ ហើយ​បច្ចុប្បន្ន​កុមា​រាជា​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ