ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​! យក​រថយន្ត​ទំនើប BMW កប់​ក្នុង​ផ្នូរ

5 ឆ្នាំ មុន

នី​ហ្សេ​រី​យ៉ា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ បាន​ទិញ​រថយន្ត​ទំនើប BMW តម្លៃ​៦៦០០០​ផោន មក​ធ្វើ​ជាម​ឈូស​សម្រាប់​ឪពុក​របស់​ខ្លួន​។…

នី​ហ្សេ​រី​យ៉ា ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ បាន​ទិញ​រថយន្ត​ទំនើប BMW តម្លៃ​៦៦០០០​ផោន មក​ធ្វើ​ជាម​ឈូស​សម្រាប់​ឪពុក​របស់​ខ្លួន​។ ដោយសារ​តែ​ទ​ង្វើ​ដ៏​ចម្លែក​មួយ​នេះ មនុស្ស​ជា​ច្រើន​លើ​បណ្តាញ​សង្គម​បាន​បញ្ចេញ​មតិ​ជា​ច្រើន ដែល​ភាគច្រើន គឺ​អវិជ្ជមាន​។

បុរស​ម្នាក់​ឈ្មោះ Azubuike បាន​បាត់បង់​ឪពុក​ទាំង​មិន​ទាន់​បាន​សម្រេច​ពាក្យ​សន្យា​ថា នឹង​ទិញ​រថយន្ត​ទំនើប​ជូន ព្រោះតែ​ហេតុនេះ​ហើយ ទើប​គាត់​ក៏​ជះ​លុយ​ចំនួន​៦៦០០០​ផោន ដើម្បី​យក​រថយន្ត​មក​ធ្វើ​ជាម​ឈូស​ជំនួស​វិញ​។ រូបភាព​ដែល​គេ​ថត​បាន​បង្ហាញ​ពី​ទិដ្ឋភាព​ត្រៀម​នឹង​កប់​រថយន្ត​ទៅ​ក្នុង​ផ្នូរ នៅ​តំបន់​ដាច់​ស្រយាល​នា Ihaiala ប្រទេស​នី​ហ្សេ​រី​យ៉ា​។

មហាជន​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លើក​ឡើង​ថា ទ​ង្វើ​បែប​នេះ​គឺ​ពិតជា​បង្ហិន​លុយ​ណាស់ ហើយ​ប្រសិនបើ​ចង់​ទិញ​រថយន្ត​ជូន​ឪពុក​ពិតមែន គឺ​ត្រូវ​ជូន​តាំងពី​គាត់​នៅ​រស់​។ អ្នកខ្លះ​ថា វា​គ្រាន់តែ​ជា​ការ​អួត​សម្ញែង​លុយ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ