ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុំ​យ៉ាង​ជិត​មើល​លែង​ស្គាល់​​​ជា​អ្វី​ហើយ ដល់​ចាប់​បាន​ទើប​ដឹង​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដើម​រាំង​ដ៏​ធំ​មួយ​ដើម​ត្រូវ​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់​បាន ខណៈ​ពេល​ដែល​ក្រុម​ឈ្មួញ​កំពុង​ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​បំ​រ៉ុ​ង​លោតឆ័ត្រ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​ខេត្តស្វាយរៀង​។ តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ដើម​រាំង​ដ៏​ធំ​នេះ​ត្រូវ​ឃាត់​បាន​នៅ​ចំណុច​ក្រោម​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍…

ខេត្តព្រៃវែង ៖ ដើម​រាំង​ដ៏​ធំ​មួយ​ដើម​ត្រូវ​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់​បាន ខណៈ​ពេល​ដែល​ក្រុម​ឈ្មួញ​កំពុង​ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​បំ​រ៉ុ​ង​លោតឆ័ត្រ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​ខេត្តស្វាយរៀង​។

តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ដើម​រាំង​ដ៏​ធំ​នេះ​ត្រូវ​ឃាត់​បាន​នៅ​ចំណុច​ក្រោម​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ កាលពី​ម៉ោង​ជិត​៩ យប់​ថ្ងៃ​ទី​11 មិថុនា ២០១៨ ដោយ​ក្រុម​ឈ្មួញ​បាន​រុំ​ព័ទ្ធ​ដើម​រាំង​ដ៏​ធំ​មាន​ប្រវែង​​៧​ម៉ែត្រ​នោះ​ទាំងមូល​ជិត ហើយ​ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង​1​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ​កំពត 2A 1192 ចេញ​មក​ពី​ខាងជើង​ខេត្តព្រៃវែង​ឆ្ពៅ​ទៅ​វៀតណាម​តាម​ច្រកព្រំដែន​ក្នុង​ខេត្តស្វាយរៀង​។ នៅ​ពេល​ស្ទាក់​ចាប់​បាន​ភ្លាម​ៗ​នោះ នៅ​លើ​រថយន្ត​មាន​កម្មករ​ចំនួន​9​នាក់ ដើម្បី​ចាំ​លើក​ដើម​រាំង​ចុះ​ពី​រថយន្ត​ពេល​ដល់​គោលដៅ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ឃាត់ និង​សួរនាំ​ទើប​ដឹង​ថា ជា​កម្មករ​ក៏​អនុញ្ញាតិ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយឡែក​វត្ថុ​តាង​ដើម​រាំង និង​រថយន្ត​ត្រូវ​សមត្ថកិច្ច​រឹបអូស​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​ដែល​ស្ថិត​នៅ​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍​។

យោង​តាម​ចម្លើយ​របស់​ក្រុម​កម្មករ​នៅ​លើ​រថយន្ត​ដឹក​ដើម​រាំង​នេះ​បាន​បញ្ជាក់​ប្រាប់​ថា មុន​ពេល​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​នេះ ក្រុម​ឈ្មួញ​បាន​លួច​ដឹក​ដើម​រាំង​នាំ​ចេញ​ទៅ​ដល់​ប្រទេស​វៀតណាម​5​ជើង​រួច​មក​ហើយ គឺ​ទើបតែ​លើក​ទី​6​នេះ​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​។

លោក​ឧត្តមសេនីយ៍ ស្រេង ជា ស្នងការ​នគរបាល​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​កសាង​សំណុំរឿង​រួច​កម្លាំង​របស់​លោក និង​បញ្ជូន​វត្ថុ​តាង​ទាំង​ដើម​រាំង និង​រថយន្ត​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​ជលផល​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​ធី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ