ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៣​នាក់ និង​របួស​ជា​ច្រើន​នាក់​នៅ​ថ្ងៃ​ទី​១២​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៩៨​លើក (​យប់​១​លើក​) ហើយ​ស្លាប់​៣​នាក់ របួសធ្ងន់​៩​នាក់​(​ស្រី​ម្នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៩៨​លើក (​យប់​១​លើក​) ហើយ​ស្លាប់​៣​នាក់ របួសធ្ងន់​៩​នាក់​(​ស្រី​ម្នាក់​) របួសស្រាល​៥​នាក់​(​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់​៖​ល្បឿន ៥​លើក ស្លាប់​៣​នាក់ ,​មិន​ប្រកាន់​ស្តាំ​១​លើក ,​បត់​គ្រោះថ្នាក់​២​លើក ។ សរុប​ស្លាប់​៣​នាក់ ម៉ូតូ​៤៣​នាក់ (​មិន​ពាក់មួក​២​នាក់​) ។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​៤​លើក ស្លាប់​ម្នាក់​, ម៉ូតូ និង​រថយន្ត​តូច​១​លើក ,​ម៉ូតូ និង​រថយន្ត​ធំ​១​លើក ស្លាប់​១​នាក់ ,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់ , ម៉ូតូ និង​ម៉ូតូ​រ៉ឺ​ម៉ក​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៥​គ្រឿងក្នុង​នោះ​មាន ៖ ម៉ូតូ​១២​គ្រឿង ,​រថយន្ត​តូច​១​គ្រឿង ,​រថយន្ត​ធំ​១​គ្រឿង ,​ម៉ូតូ​រ៉ឺ​ម៉ក់​១​គ្រឿង ។

យានយន្ត​បង្កហេតុ ម៉ូតូ​៧​លើក ,​រថយន្ត​ធំ​១​លើក គ្រោះ​ថ្នាក់លើ​ផ្លូវ​មានៈ ផ្លូវជាតិ ១​លើក​,​ផ្លូវ​ខេត្ត​៥​លើក​,​ផ្លូវលំ​២​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តកំពង់ចាម​៣​លើក ស្លាប់​១​នាក់ របួស​៧​នាក់ ,​ក្រចេះ​១​លើក​ស្លាប់​១​នាក់ និង​ខេត្តតាកែវ​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​២៣០១​គ្រឿង ( ម៉ូតូ​៥៨%) មធ្យោបាយ​ល្មើស​៤៩២​គ្រឿង (​ម៉ូតូ​៧២%) អប់រំ​២៣៤​គ្រឿង (​ម៉ូតូ​៤៨%) មធ្យោបាយ​ពិន័យ​២៥៨​គ្រឿង (១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​ចំនួន​២៧​គោលដៅ ម៉ូតូ​ចូល​គោលដៅ ១២៨៦​គ្រឿង អប់រំ​៤២​គ្រឿង ពិន័យ​សរុប​១៧៦​គ្រឿង​(​មួក​១៣៧​គ្រឿង , កញ្ចក់​៣១​គ្រឿង ,​ស្រវឹង​៦​គ្រឿង​, ផ្សេង​ៗ២​គ្រឿង ។
ដោយឡែក​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​១៣​គោលដៅ​ឃាត់​យានយន្ត​សរុប​៦០៩​គ្រឿង ម៉ូតូ​៦០៩​គ្រឿង ពិន័យ​រួច​៥៧៦​គ្រឿង មិន​ទាន់​ពិន័យ​៣៣​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ