ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុដន់ឈឺ ហើយហើម​ តើ​គួរធ្វើដូចម្តេច?

5 ឆ្នាំ មុន

បើសិនជា​សុដន់​របស់​អ្នក​ឈឺ​ ហើយ​ក្រហម វា​អាច​ជា​ការ​រលាក​សុដន់​ ។ នេះ​មាន​ន័យ​ថា ជាលិកា​របស់​សុដន់​ទៅ​ជា​ក្រហម និង​ហើម ព្រមទាំង​ឈឺចាប់​ ។ វា​អាច​បណ្តាល​មក​ពី​ការ​បង្ក​រោគ​ដោយ​បាក់តេរី…

បើសិនជា​សុដន់​របស់​អ្នក​ឈឺ​ ហើយ​ក្រហម វា​អាច​ជា​ការ​រលាក​សុដន់​ ។ នេះ​មាន​ន័យ​ថា ជាលិកា​របស់​សុដន់​ទៅ​ជា​ក្រហម និង​ហើម ព្រមទាំង​ឈឺចាប់​ ។ វា​អាច​បណ្តាល​មក​ពី​ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​បំបៅ​ដោះ​កូន​ ។

លើស​ពី​នេះ​ទៅ​ទៀត ការ​រលាក​សុដន់​ក៏​អាច​បង្ក​ជា​អាកា​រ​បន្ថែម​ដូច​ជា​ ៖ •សុដន់​ទៅ​ជា​ក្រហម ហើម និង​ក្តៅ។  •តឹង​សុដន់។  •មាន​ដុំ​ដែល​រឹង​នៅ​ក្នុង​សុដន់។  •ហូរ​ទឹករំអិល​តាម​ក្បាល​សុដន់។  •មាន​អាកា​រដូច​ជំងឺ​ផ្តាសាយ​ដូច​ជា ឈឺខ្លួន ក្តៅខ្លួន និង​គ្រុន ។​

ចូរ​ទៅ​ជួប​ពេទ្យ​បើសិនជា​អ្នក​អាច​មាន​បញ្ហា​រលាក​សុដន់ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​កើត​ជា​ខ្ទុះ​បាន​បើសិនជា​មិន​បាន​ព្យាបាល​ទេ​។ គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​ផ្សះ​ព្យាបាល​បើសិនជា​វា​ជា​ការ​បង្ក​រោគ​មែន​ ៕

ស្រង់ពី​គេហ​ទំព័រ​សុខ​ភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ