ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ព្រមាន​ជនជាតិ​ខ្លួន​ឲ្យ​ប្រយ័ត្ន​ក្រោយ​បាតុកម្ម​ប្រឆាំង​នៅ​វៀតណាម

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ​៖ ​ខណៈ​មាន​បាតុកម្ម​នានា​របស់​ពលរដ្ឋ​វៀតណាម កាលពី​ថ្ងៃ​ទី​១០​មិថុនា ប្រឆាំង​ផែនការ​មួយ​របស់​រដ្ឋាភិបាល​ខ្លួន បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ៗ​សម្រាប់​ការ​វិនិយោគ​របស់​បរទេស ប្រទេស​ចិន​បាន​ព្រមាន​ប្រាប់​ជនជាតិ​ខ្លួន រស់នៅ​វៀត​ណាម​ឲ្យ​ប្រុង​ប្រយ័ត្ន​ដល់​សន្តិសុខ​ពេល​ដើរហើរ​។ បាតុករ​ជាង​១០០​នាក់​ត្រូវ​ចាប់ខ្លួន ហើយ​ប៉ូលិស​ច្រើន​សិប​នាក់​រង​របួស…

ប្រទេស​វៀតណាម ​៖ ​ខណៈ​មាន​បាតុកម្ម​នានា​របស់​ពលរដ្ឋ​វៀតណាម កាលពី​ថ្ងៃ​ទី​១០​មិថុនា ប្រឆាំង​ផែនការ​មួយ​របស់​រដ្ឋាភិបាល​ខ្លួន បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ៗ​សម្រាប់​ការ​វិនិយោគ​របស់​បរទេស ប្រទេស​ចិន​បាន​ព្រមាន​ប្រាប់​ជនជាតិ​ខ្លួន រស់នៅ​វៀត​ណាម​ឲ្យ​ប្រុង​ប្រយ័ត្ន​ដល់​សន្តិសុខ​ពេល​ដើរហើរ​។

បាតុករ​ជាង​១០០​នាក់​ត្រូវ​ចាប់ខ្លួន ហើយ​ប៉ូលិស​ច្រើន​សិប​នាក់​រង​របួស ក្នុង​ពេល​បាតុ​កម្ម​នេះ ដែល​កើត​មាន​នា​ភាគ​កណ្ដាល​វៀតណាម​។ ​ការ​តវ៉ា​ឯទៀត​ៗ​ដូច​គ្នា​នេះ​កើត​មាន​​ជា​បន្តបន្ទាប់ ដោយ​ពួក​បាតុករ​សម្ដែង​ការ​ព្រួយបារម្ភ ដែល​អនាគត​តំបន់​សេដ្ឋកិច្ច​ពិសេស​នឹង​ត្រូវ​គ្របដណ្ដប់​ដោយ​ពួក​អ្នក​វិនិយោគ​ចិន​។ ស្ថានទូត​ចិន​ប្រចាំ​ក្រុង​ហាណូយ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ ដែល​ណែនាំ​ឲ្យ​ជនជាតិ​ចិន​រស់នៅ​វៀតណាម​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​បរិហារ​ដល់​បាតុកម្ម​ខុសច្បាប់​ដែល​ប្រើ​ពាក្យពេចន៍​នានា​ប្រឆាំង​ចិន​។

សភា​វៀតណាម នា​ថ្ងៃ​ទី​១១ ​មិថុនា​ បាន​សម្រេច​ពន្យារពេលអនុម័ត​លើ​គម្រោង​ច្បាប់​ដែល​ផ្ដល់​ដល់​ពួក​អ្នក វិនិយោគ​នូវ​ភាព​កាន់តែ​ងាយស្រួល​និង​មានការ​រិ​ត​ត្បិត​កាន់តែ​តិច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ