ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​​ធ្លាប់​រួម​តុ​ជាមួយ​​អូ​បា​ម៉ាសម្លា.ប់​ខ្លួន​ក្នុង​សណ្ឋាគារ

5 ឆ្នាំ មុន

CNN ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ អេ​ន​ថូ​នី ប៊ើ​ដេ​ន​(Anthony Bourdain) ជន​ជាតិ​អា​មេ​រិ​ក អាយុ​៦១​ឆ្នាំ​បាន​សា្ល​ប់​បាត់បង់​ជីវិត​ដោយ​ការ​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់​សណ្ឋា​គារ​មួយ​នៅ​ប្រទេស​បារាំង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា…

CNN ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ អេ​ន​ថូ​នី ប៊ើ​ដេ​ន​(Anthony Bourdain) ជន​ជាតិ​អា​មេ​រិ​ក អាយុ​៦១​ឆ្នាំ​បាន​សា្ល​ប់​បាត់បង់​ជីវិត​ដោយ​ការ​ធ្វើ​អត្តឃាត​ក្នុង​បន្ទប់​សណ្ឋា​គារ​មួយ​នៅ​ប្រទេស​បារាំង កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ២០១៨ ​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ទៅ​ក្រុង​ Strarsbourg ប្រទេស​បារាំង ដើម្បី​ថត​ឯកសារ​ពី​ការ​ចំអិនម្ហូប​ «Part Unknown» ផ្សាយ​តាម​ស្ថានីយទូរទស្សន៍ CNN ។

ប្រភព​ដដែល​បាន​បាន​សម្តែង​ការ​សោកស្ដាយ​យ៉ាង​ក្រៃ​លែង រួម​ទាំង​បញ្ជាក់​ថា ​ការ​ស្លាប់​​របស់​លោក​អេ​ន​ថូ​នី ប៊ើ​ដេ​ន បាន​បាត់បង់​ទាំង​មិត្តភក្តិ និង​មិត្ត​រួមការ​ងារ​របស់​ CNN ។

លោក​ Anthony Bourdain ក្រៅពី​ជា​ចុងភៅ​ដ៏​ល្បីឈ្មោះ​នោះ ក៏​ជា​អ្នក​សរសេរ​រឿង​ព្រេង និង​អ្នកនិពន្ធ​កាសែត​ផង​ដែរ ។ ជា​ពិសេស​ពលរដ្ឋ​អា​ស៊ី​បាន​ស្គាល់​លោក​ច្បាស់ ចាប់តាំងពី​បាន​ចូលរួម​ទទួលទាន​អាហារ​ជាមួយ​អតីត​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូបាម៉ា របស់​អា​មេ​រិ​ក នៅ​ក្រុង​ហាណូយ ក្នុងអំឡុងពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​កាលពី​ឆ្នាំ​២០១៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ