ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ហា​យ​ឡែន​ឌ័​រ​ពន្លះ​ជាមួយ​ម៉ូតូ​កម្មករ​រោងចក្រ របួសធ្ងន់ម្នាក់​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយបាន​​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង…

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយបាន​​កើតឡើង​រវាង​រថយន្ត​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ ចំណែក​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ លើ​ដងផ្លូវ​ជាតិ​លេខ​៤ ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា រថយន្ត​មួយ​គ្រឿង ម៉ាក​ហា​យ​ឡែន​ឌ័​រ ពណ៌​ត្រួយ​ចេក​ចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ ២L-៣៦៨៦ បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​បត់​ឆ្វេង​ចូល​ចាក់​សាំង​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ១E-៣៦៩០ បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ទ្រី ធី​រម្យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទីលំនៅ​ភូមិ​តា​ពៅ​ ឃុំ​តា​នៃ​ ស្រុក​ព្រៃ​នប់ បាន​រង​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​។

ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។ បច្ចុប្បន្ន វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ