ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​ស្រើបស្រាល​ក្នុង​បទ​ «​ស្រី​មុខលុយ​»​ រង​ការ​រិះគន់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកដឹកនាំ​ការ​សម្តែង​របស់​ផលិតកម្ម​ថោ​ន បាន​រិះគន់​ MV មួយ​បទ​របស់​ផលិតកម្ម​សាស្តា ដែល​មាន​ឈុត​ឆាក​ស្រើបស្រាល ។ កន្លង​មក​ផលិតកម្ម​សាស្តា​ក៏​ធ្លាប់​រង​ការ​រិះគន់​ពី​មហាជន​ពី​រឿង​ស្រ​ដៀង​គ្នា​នេះ​ដែរ ។បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ថា…

រាជធានី​ភ្នំពេញ ៖ អ្នកដឹកនាំ​ការ​សម្តែង​របស់​ផលិតកម្ម​ថោ​ន បាន​រិះគន់​ MV មួយ​បទ​របស់​ផលិតកម្ម​សាស្តា ដែល​មាន​ឈុត​ឆាក​ស្រើបស្រាល ។ កន្លង​មក​ផលិតកម្ម​សាស្តា​ក៏​ធ្លាប់​រង​ការ​រិះគន់​ពី​មហាជន​ពី​រឿង​ស្រ​ដៀង​គ្នា​នេះ​ដែរ ។បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ថា «​ស្រី​មុខលុយ​» របស់​ផលិតកម្ម​សាស្តា​ធ្វើ​ឲ្យ​អ្នក​ទស្សនា​​មាន​អារម្មណ៍​ពុះ​កញ្ជោ​ល ​ព្រោះ​ឈុត​ឆាក​នៃ​បទ​ចម្រៀង​នេះ​ពោរពេញ​ដោយ​ភាព​ស្រើបស្រាល​ខ្លាំង ។ ឈុត​នៃ​បទ​ចម្រៀង​នេះ​ត្រូវ​គេ​ចែកចាយ​ច្រើន​តាម​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ពាក្យ​រិះគន់ ។ លោក រិ​ទ្ធ អូ​មេ​ហ្គា ដែល​ជា​អ្នកដឹកនាំ​សម្តែង​របស់​ផលិតកម្ម​ថោ​ន ក៏​បាន​រិះគន់​ដែរ ។ លោក​រិ​ទ្ធ អូ​មេ​ហ្គា បាន​ចាត់​ទុក​ការ​ដឹកនាំ​សម្តែង​នៃ​បទ​នេះ​ហាក់​មិន​សមរម្យ ហើយ​ការ​ដឹកនាំ​នេះ​ទៀត​សោត​ក៏​មិន​ត្រូវ​គ្នា​ទៅ​នឹង​អត្ថន័យ​បទ​ចម្រៀង ។

ដូច្នេះ​​ហើយ​លោក​បាន​អំពាវនាវ​ដល់​ក្រសួង​វប្បធម៌​គួរ​ចាត់ការ​ចំពោះ​រឿង​នេះ ។ ជា​មួយនឹង​ការ​បង្ហោះ​រូបភាព​នៃ​ឈុត​ឆាក​ស្រើបស្រាល​ពី​បទ​ចម្រៀង​«​ស្រី​មុខលុយ​» អ្នកដឹកនាំ​ផលិតកម្ម​ថោ​ន បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់ខ្លួន​ថា «​ខ្ញុំ​ឆ្ងល់​មួយ ផលិតកម្ម​សាស្តា​ហ្នឹង​គេ​ផលិត​ចម្រៀង ឬ​ផលិត​រឿង​Porn​? តម្រូវ​ពី​ផលិតកម្ម ឬ​មក​ពី​អ្នកដឹកនាំ​សម្តែង​គ្មាន​ខួរ ។ បទ​ចម្រៀង​ប៉ា​រ៉ូ​ល​ដូច​អត់​មាន​ស៊ី​គ្នា​នឹង​រឿង​លើ​គ្រែ​សោះ ចុះ​ម្តេច​MV​គ្រប់​បទ​មាន​តែ​ឱប ថើប​គ្នា​លើ​គ្រែ ក្នុង​បន្ទប់ទឹក​បែប​នេះ ? គិត​ថា​ធ្វើ​អ៊ីចឹង​ទៅ​ល្បី​មែន ? ការ​ក្បត់​វា​អាច​មាន​ច្រើន​រូបភាព​មិន​ចាំបាច់​តែ​…​គ្នា​បាន​គេ​ហៅ​ក្បត់​ទេ ?  ចង់​​ឃើញ​មុខ​អ្នកដឹកនាំ​សម្តែង​ហ្នឹង​មុខ​ម៉េច​បាន​ខួរក្បាល​គិត​ចេញ​តែ​រឿង​អ៊ីចឹង ? ខ្ញុំ​និយាយ​​ព្រោះ​ខ្ញុំ​ទើស ហើយ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​ផលិត​មួយ​រូប​ដែរ​ខ្ញុំ​ខ្មាស​គេ​ជំនួស ។ គ្មាន​អ្វី​ថ្មី​បែរជា​នាំ​រឿង​ថោក​ដល់​វិស័យ​សិល្បៈ មិន​បាន​លើក​ស្ទួយ​មក​ជាន់ពន្លិច យក​សិល្បៈ​ជា​ឈ្នាន់​ធ្វើ​រឿង​ថោកទាប ។  សុំ​ទោស​បើ​ខ្ញុំ​និយាយ​ខុស តែ​ខ្ញុំ​វា​ទើសភ្នែក​ពេក ក្រសួង​វប្បធម៌​គួរ​ចាត់វិធានការ​លើ​អ្នកដឹកនាំ​សម្តែង ឬ​ផលិតកម្ម​នេះ »​។

ជុំវិញ​ការ​រិះគន់​នេះ​ នៅ​មិន​ទាន់​ឃើញ​មានការ​ឆ្លើយ​តប​ណាមួយ​ពី​ផលិត​សាស្តា​នៅ​ឡើយ​​ទេ ប៉ុន្តែ​មាន​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​បាន​វាយប្រហារ​បក​យ៉ាង​ចាស់ដៃ​ចំពោះ​ការ​រិះ​គន់​​របស់​លោក​រិ​ទ្ធ អូ​មេ​ហ្គា ។

ពាក្យ​វាយប្រហារ​របស់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​នេះ​ត្រូវ​អ្នកដឹកនាំ​សម្តែង​ផលិតកម្ម​ថោ​ន​ព្រមាន​ស្រាវជ្រាវ និង​ចាត់​វិធាន​ការ​តាម​ផ្លូវច្បាប់​ក្នុង​ពេល​ដែល​ការ​ស៊ើបអង្កេត​ចេញ​ជា​រូបរាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ