ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​រដូវ​ទឹក​តម្លើង​នៅ​តាម​តំបន់​អភិរក្ស​ផ្សោត​កាំ​ពី

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ខេត្ត​និយាយ​ថា ទូក​នេសាទ​យ៉ាង​ហោច​មាន​ចំនួន ៤​គ្រឿង​ដែល​បាន​លួច​ការ​ធ្វើ​នេសាទ​នៅ​ក្នុង​ទន្លេមេគង្គ​តាម​តំបន់​អភិរក្ស​អន្លង់​ផ្សោត និង​ត្រូវ​មេ​ពូជ​ត្រូវ​បាន​ក្រុម​មន្ត្រី​ឆ្មាំ​ចុះ​ធ្វើការ​ចាប់​បង្ក្រាប់ ។ នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​លោក ម៉ុ​ក…

ខេត្តក្រចេះ ៖ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ខេត្ត​និយាយ​ថា ទូក​នេសាទ​យ៉ាង​ហោច​មាន​ចំនួន ៤​គ្រឿង​ដែល​បាន​លួច​ការ​ធ្វើ​នេសាទ​នៅ​ក្នុង​ទន្លេមេគង្គ​តាម​តំបន់​អភិរក្ស​អន្លង់​ផ្សោត និង​ត្រូវ​មេ​ពូជ​ត្រូវ​បាន​ក្រុម​មន្ត្រី​ឆ្មាំ​ចុះ​ធ្វើការ​ចាប់​បង្ក្រាប់ ។

នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​លោក ម៉ុ​ក ពន្លក បាន​ប្រាប់​ឲ្យ ដឹង​ថា ទូក​នេសាទ​ចំនួន​៤​គ្រឿង​ដែល​ប្រើ​ដែល​ប្រើ​សុទ្ធតែ​ឧបករណ៍​នេសាទ​មង​បណ្តែត ក្រលា​ធំ​ៗ​នៅ​ក្នុង​តំបន់​អភិរក្ស​ហាមឃាត់​តាម​ទន្លេមេគង្គ​ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក ប្រសព្វ គឺ​ត្រូវ​បាន​ចាប់​បង្ក្រាប​កាលពី​យប់​ថ្ងៃ​ទី​១២ មិថុនា ។

លោក​ប្រធាន​ឆ្មាំ​ទន្លេ​រូប​នេះ​បាន​អះអាង​ថា សកម្មភាព​ល្បាត និង​ការ​ត្រួតពិនិត្យ បង្ក្រាប​បទល្មើស​ក្នុង​ដែន​អភិរក្ស​សត្វ​ផ្សោត និង​អន្លង់​ត្រី​មេ​ពូជ​គឺ​ក្រុមការងារ​របស់​មន្ត្រី​ជល ផល​រួម​នឹង​មន្ត្រី​ឆ្មាំ​សហការ​ជាមួយ​សហគមន៍​នេសាទ​ក្នុង​ដែន​នេសាទ និង​ត្រូវ​បង្កើន​សកម្មភាព​ល្បាត​បង្ក្រាប​ឲ្យ​ជាប់​ជា​ប្រចាំ​នៅ​ក្នុង​រដូវ​ទឹក​តម្លើង​ក៏​ដូច​ជា​រដូវ​បិទ​នេសាទ ។

បើ​ទោះបីជា​សកម្មភាព​ការ​ចាប់​បង្ក្រាប​នេះ​មិន​ត្រូវ​បាន​ឃាត់ខ្លួន​មនុស្ស​យ៉ាងណា​ក្តី​តែ​ក្នុង​នោះ​មាន​ទូក​ម៉ាស៊ីន​ចំនួន​០៤​គ្រឿង មង​បណ្តែត​ចំនួន​០៤​ត្បូង​មាន​ប្រវែង​ជិត​២​ពាន់​ម៉ែត្រ​គឺ​ត្រូវ​សមត្ថកិច្ច​ចាប់​រឹបអូស​ទាំងស្រុង ។

ជាមួយនឹង​សកម្មភាព​ការ​លួច​ធ្វើ​នេសាទ​ដោយ​ខុសច្បាប់​នៅ​តែ​មានការ​លប​លួច​ធ្វើ​សកម្មភាព​តាម​តំបន់​អន្លង់​អភិរក្ស​គឺ​នៅ​តែ​កើត​មាន​គួរ​ឲ្យ​ព្រួយបារម្ភ ខណៈ​សកម្មភាព​ការ​ចុះ បង្ក្រាប​ពី​កម្លាំង​ជំនាញ​ហាក់​នៅ​មាន​កម្រិត​នៅឡើយ​នោះ ។

លោក ម៉ុ​ក ពន្លក នាយ​រង​ខណ្ឌ រដ្ឋបាល​ជលផល និង​ជា​ប្រធាន​ឆ្មាំ​អភិរក្ស​ក៏​បាន​អំពាវនាវ​ជូន​ដល់​ប្រជា​នេសាទ​ទាំងអស់​មិន ត្រូវ​ចូល​មក​នេសាទ​ក្នុង​តំបន់ហាមឃាត់ ព្រោះ​ជា​តំបន់​អភិរក្ស​សត្វ​ផ្សោត​កាំ​ពី និង​អន្លង់​ត្រី មេ​ពូជ ដែល​ការ​ហាមឃាត់​ត្រូវ​បាន​រឹត​បន្តឹង​ទាំងគ្រប់​រដូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ