ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បដិវត្តន៍​ពណ៌​នាំ​ឲ្យ​គ្រោះថ្នាក់​ប្រជាជន និង​សេចក្តី​វិនាស​ដល់​ប្រទេស​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​យើង​និយាយ​ចំពោះ​ប្រជាជន​កម្ពុជា​វិញ​ពួក​គាត់​មិនសូវ​ជា​យល់​ទេ តើ​អ្វី​ទៅ គឺជា​បដិវត្តន៍​ពណ៌​ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​យើង​ងាយ​រង​គ្រោះ​ដោយសារ​ពួក​អ្នកនយោបាយ​ពង្វក់ ឬ​ក៏​ប្រើប្រាស់​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​បដិវត្តន៍​ពណ៌ ដោយ​មិនដឹង​ខ្លួន​ពី​អ្នកនយោបាយ​នោះ​ទេ ។បដិវត្តន៍​ពណ៌​Color revolution)​ឬ​ក៏​ហៅ​ម្យ៉ាងទៀត​ថា បដិវត្តន៍​ផ្កា​ដោយ​បដិវត្តន៍​នេះ​ពួក​គេ​ជាដំបូង​ប្រើប្រាស់​វិធីសាស្ត្រ​អហិង្សារ…

រាជធានី​ភ្នំពេញ ៖ បើ​យើង​និយាយ​ចំពោះ​ប្រជាជន​កម្ពុជា​វិញ​ពួក​គាត់​មិនសូវ​ជា​យល់​ទេ តើ​អ្វី​ទៅ គឺជា​បដិវត្តន៍​ពណ៌​ដែល​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​យើង​ងាយ​រង​គ្រោះ​ដោយសារ​ពួក​អ្នកនយោបាយ​ពង្វក់ ឬ​ក៏​ប្រើប្រាស់​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​បដិវត្តន៍​ពណ៌ ដោយ​មិនដឹង​ខ្លួន​ពី​អ្នកនយោបាយ​នោះ​ទេ ។បដិវត្តន៍​ពណ៌​Color revolution)​ឬ​ក៏​ហៅ​ម្យ៉ាងទៀត​ថា បដិវត្តន៍​ផ្កា​ដោយ​បដិវត្តន៍​នេះ​ពួក​គេ​ជាដំបូង​ប្រើប្រាស់​វិធីសាស្ត្រ​អហិង្សារ ឬ​ដោយ​សន្តិវិធី ដើម្បី​ឲ្យ​កើត​មាននូវ​ការ​ផ្លាស់​ប្តូរ​រ​ដ្ធ​អំណាច ។ នេះ​បើ​តាម​លោក​បណ្ឌិត​សភាចា​រ្យរ​ស់ច​ន្ត្រា​បុត្រ ។

ក្នុង​គោលបំណង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​កាន់តែ​យល់​ច្បាស់​នៃ​ផលវិបាក់​នៃ​បដិវត្តន៍​ពណ៌​នឹង​ថែរក្សា​សុខ​សន្តិភាព​ដែល​បាន​មក​យ៉ាង​លំបាក​របស់​ប្រទេស​កម្ពុជា​ទូរទស្សន៍​ក្នុងស្រុក​មួយ ចាប់តាំងពី​ថ្ងៃ​ទី​១៨ ខែឧសភា រហូត​ដល់​ថ្ងៃ​ទី​៩ ខែមិថុនា​កន្លង​មកនេះ លោក​បណ្ឌិត​សភាចា​រ្យ​រស់ ច​ន្ត្រា​បុត្រ​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន​សែន បាន​លើក​ឡើង​ថា បដិវត្តន៍​ពណ៌​មាន​លក្ខណៈ​ខុស​គ្នា​បន្តិចបន្តួច ជាមួយនឹងរ​ដ្ធ​ប្រហារ និង​បដិវត្តន៍​ប៉ុន្តែ​ធាតុ​ពិត គឺជា​ការ​ធ្វើរ​ដ្ធ​ប្រហារ​តាម​របៀប​ថ្មី​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ពូក​គេ​តែងតែ​ប្រើប្រាស់​ផ្កា​ឬ​ជា​សញ្ញា​អ្វីមួយ ដើម្បី​ប្រមូលផ្តុំ​ប្រជាជន យុវជន សិស្ស​និស្សិត កម្មករ ។ ធ្វើការ​ជួបជុំ​ចូលរួម​ក្នុង​សកម្មភាព​បដិវត្តន៍​ព័ណ៌ ។

លោក​បណ្ឌិត​បន្ត​ថា តាម​ការ​ពិត​ទៅ​ចាប់តាំងពី​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​មួយ​មក​ម្ល៉េះ ប្រទេស​កម្ពុជា​យើង​បាន​រង​នូវ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ទៅ​ហើយ ដើម្បី​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត ។ រហូត​ដល់​ឆ្នាំ​២០១៣ សកម្មភាព​បដិវត្តន៍​ពណ៌​មានការ​វិវត្តន៍​ជា​ខ្លាំង​ជា​សំណាង​បំផុត​របស់​ប្រទេស​កម្ពុជា និង​ប្រជាជន​ដែល​រាជរ​ដ្ធា​ភិ​បាល​បាន​កំចាត់​ចោល​ទាំងស្រុង​នូវ ឬ​ស​គល់​នៃ​បដិវត្តន៍​ពណ៌​បញ្ឈប់​បាន​នូវ​ការ​វិវត្តន៍​របស់​បដិវត្តន៍​ពណ៌​។
លោក​បណ្ឌិត​សភាចា​រ្យរ​ស់ច​ន្ត្រា​បុត្រ​ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បញ្ជាក់​ថា ៖«​បើសិនជា​រាជរ​ដ្ធា​ភិ​បាល​ដែល​មាន​សម្តេច​អគ្គសេនាបតី​តេ​ជោ​ហ៊ុន​សែន​ជា​ប្រមុខ​មិន​បាន​ទប់ស្កាត់​បដិវត្តន៍​ពណ៌​បាន​ទាន់​ពេលវេលា​ទេ​នោះ​ម្ល៉េះ​បដិវត្តន៍​ពណ៌​មិន​ត្រឹមតែ​ជា​គ្រោះថ្នាក់​ប្រជាជន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​នាំ​មក​នូវ​សេចក្តី​វិនាស​យ៉ាងធ្ងន់ធ្ងរ​មក​ដល់​ប្រទេស​ជាតិ​ថែម​ទៀត​ផង ។បណ្ឌិត​សភាចា​រ្យរ​ស់ច​ន្ត្រា​បុត្រ​បាន​បន្ត​ថា​ការ​ចាប់ផ្តើម​នៃ​បដិវត្តន៍​ពណ៌ គឺ​មាន​លក្ខណៈ​ជា​ការ​ជួបជុំ​បាតុកម្ម​កូដកម្ម ។ ដើម្បី​ផ្តួលរំលំរ​ដ្ធា​ភិ​បាល​ស្របច្បាប់ ។ ដំណាក់កាល​នៃ​បដិវត្តន៍​ពណ៌ គឺ​ចាប់ផ្តើម​ពី​ការ​ជួបជុំ​ក្នុង​ទ្រង់ទ្រាយ​តូច​ទៅ​ជា​ធំ និង​វិវត្តន៍​ទៅ​ជា​ទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើង​ៗ​ក្លាយជា​វិនាសកម្ម​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល ។

មន្ត្រីជាន់ខ្ពស់​របស់​រាជរ​ដ្ធា​ភិ​បាល​កម្ពុជា​បាន​បញ្ជាក់​ថា ប្រសិនជា​ប្រទេស​កម្ពុជា​មិន​បាន​ចាត់វិធានការ​ទាន់​ពេលវេលា​ក្នុង​ការ​ទប់ស្កាត់​បដិវត្តន៍​ពណ៌​ទេ​នោះ​ជា​លទ្ធផល​ចុង​ក្រោយ​នៃ​បដិវត្តន៍​ពណ៌​នេះ​ធ្វើ​ឲ្យ​ប្រទេស​រង​គ្រោះ​ថា្ន​ក់​ដ៏​ធំធេង ។ តួយ៉ាង​ដូច​ជា បដិវត្តន៍​ផ្កាកូលាប​នៃ​ប្រទេស​ហ្ស៊​ក់​ហ្ស៊ី​(Georgia)​ក្នុង​ឆ្នាំ​២០០៣ បដិវត្តន៍​ពណ៌​ទឹកក្រូច​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​(Ukraine)​ក្នុង​ឆ្នាំ​២០០៤ និង​បដិវត្តន៍​ផ្កា ធូលី​ប​នៃ​ប្រទេស​ឃើ​គី​ស្ថាន​Kyrgyzstan)​ក្នុង​ឆ្នាំ​២០០៥ ។
លោក​បណ្ឌិត​សភាចា​រ្យ​បាន​មាន​ប្រសាសន៍​ថា ៖ ក្នុង​ចំ​ណោ​យ​ការ​បះបោរ​ទាំងឡាយ គឺ​មាន​មួយ​ភាគ​ប្រាំ គឺ​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស ឬ​ក៏​ស្លាប់​បាត់បង់​ជីវិត ។ កាន់តែ​គួរ​ឲ្យ​ខ្លាច​ទៀត​នោះ​នៅ​ក្នុង​ប្រទេស​ខ្លះ​អ្នកចូលរួម​ត្រូវ​បាន​គេ​ឲ្យ​លេបថ្នាំ​ញៀន ដើម្បី​ធ្វើការ​ប្រឆាំង​ដោយ​គ្មាន​ខ្លាច​ការ​នឿយហត់ ឬ​សេចក្តីស្លាប់​ឡើយ ។

លោក​បណ្ឌិត​លើក​ឡើង​ទៀត​ថា ទោះ​នៅ​ប្រទេស​ណា​ក៏​ដោយ​អ្នកដឹកនាំ​បដិវត្តន៍​ពណ៌​តែង​សន្យា​ថា និង​នាំ​ប្រទេស​ឈាន​ទៅ​រក​ការ​ផ្លាស់​ប្តូរ​ប្រកបដោយ​ភាព​វិជ្ជមាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រីក​ចម្រើន​ថ្កុំថ្កើង​តែ​ធាតុ​ការ​សន្យា​ទាំងនោះ​មិន​ដែល​កើត​ចេញ​ជា​រូបរៀង​បាន​ឡើយ ។

លោក​បណ្ឌិត​ក៏​បាន​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​កុំ​ឲ្យ​ចូលរួម​ក្នុង​សកម្មភាព​បដិវត្តន៍​ពណ៌ ហើយ​ត្រូវ​ចូលរួម​យ៉ាង​សកម្ម​នឹង​រាជរ​ដ្ធា​ភិ​បាល ក្នុង​ការ​រក្សាសុខ​សន្តិភាព​របស់​ប្រទេស​ជាតិ​កម្ពុជា​យើង​ព្រោះ យើង​មាន​សន្តិភាព​នៅ​ក្មេងខ្ចី​នៅឡើយ​ពោល គឺ​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក​ទើប​ប្រទេស​ជាតិ​យើង​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញលេញ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ការពារ គឺ​ស្រប​តាម​ពាក្យស្លោក​មួយ​ថា ទាំងអស់​គ្នា ដើម្បី​សន្តិភាព​និង​សន្តិភាព​សម្រាប់​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ