ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ព្រមាន​ចំពោះ​ទារក​កំពុង​តែ​មាន​បញ្ហា​

5 ឆ្នាំ មុន

ការ​មិន​លឺ​សំឡេង​អាច​កើតឡើង​គ្រប់ពេល ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​កូន​ក្រចេះ​និយាយ និង​ការ​រៀនសូត្រ​អ្វី​បន្ថែម​ពី​ការ​ស្តាប់​លឺ​ដែរ ។ យ៉ាងណាមិញ​ចូរ​ទាក់ទង​គ្រូពេទ្យ​ភ្លាម​បើសិនជា​អ្នក​សម្គាល់​ឃើញ​អាការ​ព្រមាន​ចំពោះ​ទារក​ដែល​កំពុង​តែ​មាន​បញ្ហា​នៃ​ការ​ស្តាប់​ដូច​ខាងក្រោម​នេះ​៖ អាយុ​១២​ទៅ​១៨​ខែ ៖ •​មិន​អាច​សម្គាល់​ឈ្មោះ​របស់​មនុស្ស​ដែល​ស្រ​ដៀង​គ្នា សត្វ​ចិញ្ចឹម និង​របស់របរ​ណាមួយ…

ការ​មិន​លឺ​សំឡេង​អាច​កើតឡើង​គ្រប់ពេល ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​កូន​ក្រចេះ​និយាយ និង​ការ​រៀនសូត្រ​អ្វី​បន្ថែម​ពី​ការ​ស្តាប់​លឺ​ដែរ ។ យ៉ាងណាមិញ​ចូរ​ទាក់ទង​គ្រូពេទ្យ​ភ្លាម​បើសិនជា​អ្នក​សម្គាល់​ឃើញ​អាការ​ព្រមាន​ចំពោះ​ទារក​ដែល​កំពុង​តែ​មាន​បញ្ហា​នៃ​ការ​ស្តាប់​ដូច​ខាងក្រោម​នេះ​៖

អាយុ​១២​ទៅ​១៨​ខែ ៖ •​មិន​អាច​សម្គាល់​ឈ្មោះ​របស់​មនុស្ស​ដែល​ស្រ​ដៀង​គ្នា សត្វ​ចិញ្ចឹម និង​របស់របរ​ណាមួយ ។ •​មិន​ងាក់​ទៅ​តាម​នូវ​ពេល​គេ​ហៅ ។ •​មិន​ងាក់ក្បាល​ឆ្លើយ​តប​នឹង​សម្លេង​ដែល​គេ​និយាយ ។ •​មិន​ច​ង្អុ​រ​អ្វីមួយ​នៅ​ពេល​ចង់បាន ។ •​មិន​អាច​ប្រើ​ពាក្យ​យ៉ាង​ហោច​ណាស់​ពីរ​ពាក្យ ។ •​មិន​ឆ្លើយ​តប​នឹង​សម្លេង​ចម្រៀង ។ •​មិន​ច​ង្អុ​យ​ផ្នែក​ណាមួយ​នៃ​រាង​កាយ​ពេល​សួរ​ឲ្យ​ច​ង្អុ​រថា​នៅឯណា «​ឯណា​ត្រចៀក ឯណា​ច្រមុះ​» ។

អាយុ ១៩ ទៅ​២៤​ខែ ៖ •​មិន​និយាយ​ច្រើន​ជាង ៥​ពាក្យ។ •​មិន​អាច​ចង្អុល​ផ្នែក​ណាមួយ​នៅ​លើ​រាង​កាយ​ច្រើន​ជាង​ពីរ​កន្លែង​នៅ​ពេល​សួរ​ឲ្យ​ច​ង្អុ​រ ។ •​មិន​ឆ្លើយ​តប​ថា បាទ ឬ​ចាស ។ •​មិន​អាច​សម្គាល់​របស់របរ​ដែល​ជួប​ញឹកញាប់​ដូច​ជា បាល ឬ​ឆ្មា ។ •​មិន​ចូល​ចិត្តការ​អាន ។ •​មិន​យល់​នូវ​ពាក្យ​សំណួរ​ដែល​តម្រូវ​ឲ្យ​ឆ្លើយ​បាទ ឬ​ចាស ។ •​មិន​យល់​នូវ​ឃ្លា ធម្មតា​ៗ​ដែល​និយាយ​ប្រាប់​គេ (​ក្រោម​តុ ឬ​ក្នុង​ប្រអប់​) ។

អាយុ ២៥ ទៅ​២៩​ខែ ៖ •​មិន​ឆ្លើយ​តប​នឹង​ប្រយោគ​ពីរ​ៗ​ដូច​ជា អង្គុយ​ចុះ ហើយ​មិ​ម​ដោះ​គោ ។ •​មិន​ឆ្លើយ​នូវ​សំណួរ អ្វី​ទៅ ឬ​នរណា ។ •​មិន​អាច​បង្កើត​ជា​ឃ្លា​ដែល​មាន​ពីរ​ពាក្យ​ដូច​ជា ខ្ញុំ​ទៅ ។ •​មិន​ចាប់អារម្មណ៍​រឿងនិទាន ។ •​មិន​យល់​នូវ​ពាក្យ​សកម្មភាព​ដូច​ជា រត់ ដើរ អង្គុយ ។ អាយុ ៣០ ទៅ​៣៦​ខែ ។ •​មិន​អាច​ជ្រើសរើស​របស់​ណាមួយ​តាម​រយៈ​ទំហំ (ធំ និង​តិចតួច) ។ •​មិន​ប្រើ​ពាក្យ​កិរិយា​ស័ព្ទ ឬ​ពហុវចនៈ។ •​មិន​ចេះ​សួរ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ