ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​បឹង​កក់​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​កណ្ដាល​រាជធានី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បឹង​កក់​ដែល​ពី​មុន​ជា​បឹង​ដ៏​ធំ​មួយ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ តែ​ពេល​នេះ បាន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​មួយ​ដែល​កំពុង​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​មក​បោះទុន​វិនិយោគ​យ៉ាង​ខ្លាំង ពិសេស​ទៅ​លើ​ភោជនីយដ្ឋាន និង​ហាង​ភេសជ្ជៈ ។ បើ​តាម​លោក…

រាជធានី​ភ្នំពេញ ៖ បឹង​កក់​ដែល​ពី​មុន​ជា​បឹង​ដ៏​ធំ​មួយ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ តែ​ពេល​នេះ បាន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​មួយ​ដែល​កំពុង​ទាក់ទាញ​វិនិយោគិន​ជាតិ និង​អន្តរជាតិ​មក​បោះទុន​វិនិយោគ​យ៉ាង​ខ្លាំង ពិសេស​ទៅ​លើ​ភោជនីយដ្ឋាន និង​ហាង​ភេសជ្ជៈ ។

បើ​តាម​លោក សែ វិច​ត្រ ប្រធាន​ផ្នែក​ការ​អភិវឌ្ឍ​អាជីវកម្ម នៃ​មជ្ឈមណ្ឌល​កម្សាន្ត​អេ​ដិ​ន​ហ្កា​ដិ​ន បាន​ឲ្យ​ដឹង​ថា បឹង​កក់​ជា​តំបន់​មួយ​ស្ថិត​នៅ​ចំណុចកណ្ដាល​នៃ​ទីប្រជុំជន​រវាង​អ្នកមាន​ចំណូល​ខ្ពស់ និង​អ្នកមាន​ចំណូល​មធ្យម ហើយ​វា​ជា​ចំណុចប្រសព្វ​រវាង​ខណ្ឌ​ទាំង​៣ គឺ​ខណ្ឌទួលគោក ខណ្ឌដូនពេញ និង​ខណ្ឌ​៧​មក​រា ដែល​សុទ្ធសឹងតែ​ជា​បណ្ដុំ​អ្នកមាន​ជីវភាព​ធូរធារ​។ ម្យ៉ាងទៀត នៅ​តំបន់​នោះ ក៏​សម្បូរ​ទៅ​ដោយ​បណ្ដុំ​ការិយាល័យ​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័នរដ្ឋ​ផង​ដែរ ។ លោក​បន្ត​ថា ៖« បច្ចុប្បន្ន​នេះ យើង​មើលឃើញ​ថា តំបន់​នោះ​កំពុង​អភិវឌ្ឍន៍​ទៅ​ជា​កន្លែង​ភោជនីយដ្ឋាន និង​ភេសជ្ជៈ ហើយ​នៅ​ពេល​អនាគត វា​នឹង​ក្លាយជា​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​បន្ថែម​ពីលើ​កន្លែង​ផ្ដល់​សេវាកម្ម និង​ម្ហូបអាហារ ជាដើម ។ ជាក់ស្ដែង នៅ​តំបន់​បឹង​កក់​បាន​និង​កំពុង​ត្រៀម​ជា​ក្លិប​កម្សាន្ត និង​រោង​ភាពយន្ត​សម្រាប់​បម្រើ​ឲ្យ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ និង​ទូ​ទាំង​ប្រទេស ដែល​មក​កម្សាន្ត​នៅ​ភ្នំពេញ » ។ បើ​តាម​អ្នកជំនាញ​សេដ្ឋកិច្ច និង​វាយតម្លៃ​អចលនទ្រព្យ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បឹង​កក់​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​នៅ​រាជធានី​ភ្នំពេញ ។

លោក ឌឹ​ត ច​ណ្ណា អ្នកជំនាញ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​អនាគត បឹង​កក់​នឹង​ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ដ៏​សំខាន់ ក្នុង​នោះ​បណ្ដា​ធនាគារ ការិយាល័យ នឹង​អាច​លេច​វត្ត​មាននៅ​តំបន់​នោះ ។
លោក​បន្ត​ថា តំបន់​នេះ​ជា​ចំណុចកណ្ដាល​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​វា​ក៏​ជាប់​នឹង​ស្ថាប័ន​កំពូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ ដូច​ជា ទីស្ដីការគណៈរដ្ឋមន្ត្រី និង​សាលា​រាជធានី​ភ្នំពេញ ជាដើម ។ ម្យ៉ាងទៀត តំបន់​នោះ​ក៏​ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​ឆ្លងកាត់ និង​ស្ថិត​នៅ​ជាប់​មហាវិថី​សំខាន់​ៗ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​តំបន់​បឹង​កក់​នេះ​មាន​ភោជនីយដ្ឋាន និង​ភេសជ្ជៈ​ប្រមាណ​ជាង​៣០​ហាង ក្នុង​នោះ​មាន​ហាង​ល្បី​ៗ​មក​ពី​អា​មេ​រិ​ក ជប៉ុន ចិន ថៃ សិង្ហ​បុរី តៃវ៉ាន់ និង​ហាង​អាហារ​-​ភេសជ្ជៈ​ក្នុងស្រុក​ជា​ច្រើន​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ