រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា និស្សិតឆ្នាំទី២ម្នាក់បានយកក្រមាចងភ្ជាប់ទៅនឹងចំរឹងបង្អួចចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងស្លាប់ក្នុងបន្ទប់ជាន់ទី១របស់ខ្លួន បង្កការភ្ញាក់ផ្អើលវេលាម៉ោង០៥ និង១៥នាទីទៀបភ្លឺថ្ងៃទី១២ មិថុនា នេះ ស្ថិតនៅចំណុចផ្ទះលេខ១៦AEo+E1 ផ្លូវលេខ ៣៨៤ ក្រុម៤១ ភូមិ៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ខណៈពេលដែលឪពុកចុះមកពីហាត់ប្រាណនៅជាន់ខាងលើប្រទះឃើញ ។ បុរសរងគ្រោះខាងលើ ឈ្មោះ តាត ចាន់មីនា អាយុ២៧ឆ្នាំ ជានិស្សិតសាលាបញ្ញាសាស្ត្រឆ្នាំទី២ ស្នាក់នៅកន្លែងកើតហេតុ ។
សេចក្តីរាយការណ៍បន្តថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៤ និង៣០នាទីព្រឹក បុរសជាឪពុកភ្ញាក់ពីដេកក្នុងគោលបំណងឡើងទៅហាត់ប្រាណនៅលើដំបូលផ្ទះ ។ ពេលនោះរូបគាត់ បានដើរឆ្លងកាត់ខាងមុខបន្ទប់របស់កូនប្រុសគាត់ និងឃើញមាត់ទ្វារចំហរ រូបគាត់ក៏យកពិលចុចខាងក្នុងមើល ក៏ឃើញកូនប្រុសរបស់គាត់ដេកផ្អែកទៅជញ្ជាំង គាត់ក៏មិនបានចាប់អារម្មណ៍ រូបគាត់ក៏ឡើងទៅលើបាត់ ។ ពេលគាត់ឡើងទៅហាត់បានប្រមាណជា៣០នាទី ឪពុកបានចុះមកវិញ ហើយដើរចូលទៅក្នុងបន្ទប់របស់កូនគាត់ម្តងទៀតទើបដឹងថា កូនប្រុសគាត់ចង.កភ្ជាប់ទៅចំរឹងបង្អួចស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើល រាយការណ៍ទៅទៅសម្ថកិច្ចមូលដ្ឋានតែម្តង ។
ពាក់ព័ន្ធទៅនឹងករណីយុវនិស្សិតឆ្នាំទី២ ម្នាក់ចង.កធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះដែរ មិនមានអ្នកណាម្នាក់ដឹងពីមូលហេតុអ្វីទេ គ្រាន់តែដឹងថា កាលពីកន្លងមក ជនរងគ្រោះតែងតែដើរលេង និងធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ ហើយត្រូវម្តាយធ្លាប់សំពះអង្វរឱ្យរូបគេឈប់ធ្វើបែបនេះតទៅទៀតទៅ ។ លុះមកដល់ពេលនេះ ស្រាប់តែគេបានសម្រេចចិត្តធ្វើអត្តឃាតចង.ករសម្លាប់ខ្លួនបែបនេះ ។
ចែករំលែកព័តមាននេះ