ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​មាស​ថែរក្សា​ខ្លួន​​ពេល​មាន​ផ្ទៃពោះ

5 ឆ្នាំ មុន

ការ​មាន​ផ្ទៃពោះ គឺជា​ដំណាក់កាល​សំខាន់​បំផុត​សម្រាប់​ជីវិត​មនុស្ស​ស្រី ។ ការ​ធ្វេស​ប្រហែស និង​ការ​មិន​យកចិត្តទុកដាក់​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​រង​នូវ​ការ​សោកស្តាយ​ជា​មិន​ខាន ។ ខាងក្រោម​នេះ គឺជា​គន្លឹះ​មាស​មួយ​ចំនួន ដែល​អ្នក​គួរតែ​ស្វែង​យល់​ពេល​អ្នក​មាន​​ផ្ទៃពោះ ៖…

ការ​មាន​ផ្ទៃពោះ គឺជា​ដំណាក់កាល​សំខាន់​បំផុត​សម្រាប់​ជីវិត​មនុស្ស​ស្រី ។ ការ​ធ្វេស​ប្រហែស និង​ការ​មិន​យកចិត្តទុកដាក់​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​រង​នូវ​ការ​សោកស្តាយ​ជា​មិន​ខាន ។ ខាងក្រោម​នេះ គឺជា​គន្លឹះ​មាស​មួយ​ចំនួន ដែល​អ្នក​គួរតែ​ស្វែង​យល់​ពេល​អ្នក​មាន​​ផ្ទៃពោះ ៖

•​អ្នក​គួរតែ​ដឹង​អំពី​អ្វី​គ្រប់យ៉ាង ដែល​ទាក់ទង​ទៅ​នឹង​កូន​របស់​អ្នក ដូច​ជា​របប​អាហារ​ដែល​​មាន​សុខភាព​ល្អ ថ្នាំ​គ្រាប់​ក្នុង​ពេល​មាន​ផ្ទៃពោះ និង​សកម្មភាព​នានា​ជាដើម ។

•​ការ​ជក់បារី និង​ផឹកស្រា អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ដែល​មិន​ទាន់​កើត និង​ម្តាយ​ផង​ដែរ ។

•​ចូរ​ឈ្វេងយល់ និង​អាន​ការ​ណែនាំ​នានា​ជុំវិញ​ការ​ថែទាំ​ទារក និង​ការ​អភិវឌ្ឍ​របស់​ទារក។

•​ចូរ​ឈ្វេងយល់​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅ​ក្នុង​ខ្លួន​របស់​អ្នក អំឡុង​ពេល​ពីរ​បី​ស​ប្តា​ហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ និង​រយៈពេល​បន្តបន្ទាប់ ។

•​សិក្សា​អំពី​របៀប​ដោះស្រាយ​បញ្ហា​ទូទៅ ដូច​ជា​បញ្ហា​ពេល​ព្រឹក​អស់កម្លាំង ការ​ចាញ់កូន និង​ឈឺក្បាល​ជាដើម ។

•​ស្វែងរក​ព័ត៌មាន​ទាំងអស់​អំពី​ការ​ស្កេ​ន អេកូ ការ​ត្រួតពិនិត្យ​ពោះ និង​ការ​ធ្វើតេស្ត​នានា ពីព្រោះ​វា​ជា​ផ្នែក​សំខាន់​ៗ​នៃ​ការ​ថែទាំ​ផ្ទៃពោះ​របស់​អ្នក រួម​ទាំង​ការ​តាមដាន​សម្រាប់​ជំងឺ​នានា​ផង​ដែរ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ