ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​ភូមិ​ថ្មី​ចែក​ផ្ទះ​ជូន​ពលរដ្ឋ​

5 ឆ្នាំ មុន

«​ស៊ី​ន​ហួ​» ​របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ពលរដ្ឋ​នៅ​ក្នុងភូមិ​គួ​ន​ហ៊ូ ខេត្ត​ក្វាង​​ទុង ប្រទេស​ចិន​ បាន​នាំ​គ្នា​ចូល​ទៅ​រស់នៅ​ក្នុងភូមិ​ទើ​បង្កើត​ថ្មី​ដែល​បរិច្ចាគ​ប្រាក់​សាង​សង់​ដោយ​លោក​ឆើ​ន​ស៊ើ​ង ​មហាសេដ្ឋី​អាយុ​៥៤​ឆ្នាំ​ ក្នុង​ទឹកប្រាក់​ចំនួន​២០០​លាន​យាន់ ឬ​ប្រហែល​៣១​លាន​ដុល្លារ ។…

«​ស៊ី​ន​ហួ​» ​របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ពលរដ្ឋ​នៅ​ក្នុងភូមិ​គួ​ន​ហ៊ូ ខេត្ត​ក្វាង​​ទុង ប្រទេស​ចិន​ បាន​នាំ​គ្នា​ចូល​ទៅ​រស់នៅ​ក្នុងភូមិ​ទើ​បង្កើត​ថ្មី​ដែល​បរិច្ចាគ​ប្រាក់​សាង​សង់​ដោយ​លោក​ឆើ​ន​ស៊ើ​ង ​មហាសេដ្ឋី​អាយុ​៥៤​ឆ្នាំ​ ក្នុង​ទឹកប្រាក់​ចំនួន​២០០​លាន​យាន់ ឬ​ប្រហែល​៣១​លាន​ដុល្លារ ។ ការ​សាងសង់​ផ្ទះ​ថ្មី​ជូន​ពលរដ្ឋ​នេះ​ ជា​ការ​តបស្នង​ដល់​ស្រុក​កំណើត​របស់​ខ្លួន ។

ការ​ចែក​ផ្ទះ​នៅ​ក្នុងភូមិ​ជា​លើក​ដំបូង​រមែង​មានការ​ខ្វែងគំនិត​ពី​ពលរដ្ឋ​នៅ​ក្នុងភូមិ ព្រោះ​មាន​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​បញ្ជាក់​ថា​កូនចៅ​របស់​ពួក​គេ​បាន​រៀប​ការ​មាន​ប្រពន្ធ​កូន​ជា​ច្រើន​នាក់ ។ ក្រុម​គ្រួសារ​មាន​ធំ​រស់នៅ​មិន​គ្រាន់ និង​នៅ​មាន​បញ្ហា ផ្សេង​ៗ​ជា​ច្រើន​ទៀត បង្ក​ឲ្យ​ការ​សាងសង់​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន ។ ជា​ចុង​ក្រោយ​លោក​ឆើ​ន​បាន​សម្រេច​ថា នឹង​បែងចែក​ផ្ទះ​ជូន​ពលរដ្ឋ​តាម​រយៈ​ការ​ចាប់ឆ្នោត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ