ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីថ្លែងការណ៍​សំខាន់​ៗ​របស់​លោក​ស៊ី ជិន​ពីង

5 ឆ្នាំ មុន

នៅ​ថ្ងៃ​ទី​២​នៃ​កិច្ចប្រជុំ Shanghai Cooperation Organization (SCO) ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង Qingdao នៅ​ខេត្ត Shandong ប្រទេស​ចិន…

នៅ​ថ្ងៃ​ទី​២​នៃ​កិច្ចប្រជុំ Shanghai Cooperation Organization (SCO) ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ទីក្រុង Qingdao នៅ​ខេត្ត Shandong ប្រទេស​ចិន លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បាន​ថ្លែង​នូវ​ចំណុច​សំខាន់​ៗ​ដែល​គេហទំព័រ chinadaily.com.cn បាន​ដកស្រង់​ដូច​ខាងក្រោម ៖

១-​បន្ត​គោល​គំនិត​សៀង​ហៃ ៖ លោក ស៊ី ជិន​ពីង បាន​អំពាវនាវ​ឱ្យ​បន្ត​នាំ​យក​ស្មារតី​សៀង​​ហៃ ដើម្បី​យកឈ្នះ​ទុក្ខ​លំបាក​, បន្ថយ​ហានិភ័យ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ។ លោក​បាន​និយាយ​ថា « យើង​គួរតែ​បោះបង់​ចោល​ស្មារតី​នៃ​សង្គ្រាមត្រជាក់ និង​ការ​​តតាំង​គ្នា​រវាង​ប្លុក​និង​ប្លុក រួម​ទាំង​ប្រឆាំង​នឹង​ការ​អនុវត្ត​ការ​ស្វែងរក​សន្តិសុខ​សុវត្ថិ​ភាព​​ដាច់ខាត​ខណៈ​អាច​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ប្រទេស​ដទៃ​ទៀត ដើម្បី​ឱ្យ​មាន​សន្ដិសុខ​រួម » ។

២-​ការ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ គឺជា​និន្នាការ​កំពុង​មាន​ប្រជាប្រិយភាព​នៅ​ពេល​ប្រឈម​នឹង​ការ​ការពារ​និយម ៖ ខណៈ​អំណាច​នៅ​តែ​មាន​លើ​ពិភពលោក ការ​អំពាវនាវ​ទាមទារ​សណ្ដាប់ធ្នាប់​អន្តរជាតិ ដែល​យុត្តិធម៌ និង​មាន​សមធម៌ ត្រូវ​តែ​យកចិត្តទុកដាក់។ លោក​បាន​និយាយ​ថា ៖« លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ គឺជា​និន្នា​ការ​មិន​អាច​បញ្ឈប់​បាន​ទេ»។ លោក​លើក​ឡើង​ថា ការ​ឯកតោភាគី ការ​ការពារ​និយម​ផ្នែក​ពាណិជ្ជកម្ម និង​ការ​ប្រឆាំង​នឹង​សកលភាវូបនីយកម្ម​កំពុង​តែ​មាន​ទម្រង់​ថ្មី​ៗ ។ ការ​ស្វែងរក​កិច្ច​សហប្រតិបត្តិការ ដើម្បី​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​តំណាង​ឱ្យ​និន្នាការ​ក្នុង​សហគមន៍​សកល​នេះ ដោយ​មាន​ផលប្រយោជន៍ និង​អនាគត​ប្រទេស​ត្រូវ​បាន​ផ្សារ​ភ្ជាប់​គ្នា ។

៣-​ការ​បង្កើត​គ្រឹះស្ថាន​ផ្តល់​ប្រាក់​កម្ចី​៣០​ប៊ី​លាន​យន់ ៖ លោក ស៊ី ជិន​ពីង បាន​ប្រកាស​ថា ប្រទេស​ចិន​នឹង​បង្កើត​គ្រឹះស្ថាន​ផ្តល់​ប្រាក់​កម្ចី​ពិសេស​ចំនួន ៣០​ប៊ី​លាន​យន់ (៤,៧​ប៊ី​លាន​ដុល្លារ​) ក្នុង​ក្របខ័ណ្ឌ​របស់ Inter-Bank Consortium of the Shanghai Cooperation Organization ។

៤-​ផ្តល់​ឱកាស​ហ្វឹកហាត់​៣​ពាន់​កន្លែង​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស ៖ លោក​ប្រធានាធិបតី ស៊ី ជិន​ពីង បាន​និយាយ​ថា ក្នុង​រយៈពេល​៣​ឆ្នាំ​ខាង​មុខ ប្រទេស​ចិន​នឹង​ផ្តល់​ឱកាស​ចំនួន​៣​ពាន់​កន្លែង​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​មក​ពី​ប្រទេស​សមា​ជិក SCO ដើម្បី​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ពី​គ្រួសារ SCO និង​គាំទ្រ​គ្រួសារ SCO ផង​ដែរ ។ លោក​បាន​បន្ត​ថា ប្រទេស​ចិន​នឹង​ផ្តល់​សេវាកម្ម​ឧតុនិយមវិទ្យា​ដល់​ភាគី​ទាំង​អស់ ដែល​ប្រើប្រាស់​ផ្កាយ​រណប​អាកាសធាតុ Fengyun-2 របស់​ពួក​គេ ។

៥-​គាំទ្រ​ដល់​ការ​កសាង​កន្លែង​សាកល្បង​នៅ Qingdao សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ SCO ៖ លោក​ស៊ី បាន​និយាយ​ថា ៖« ប្រទេស​ចិន​សូម​ស្វាគមន៍​ដល់​គ្រប់​ភាគី​ទាំងអស់ ដែល​ចូលរួម​ពិព័រណ៍​នាំ​ចូល​អន្ដរ​ជាតិចិន​ដំបូង​គេ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សៀង​ហៃ ក្នុង​ខែវិច្ឆិកា​ឆ្នាំ​នេះ » ។ លោក​បន្ត​ថា រដ្ឋាភិបាល​ចិន​គាំទ្រ​ការ​បើក​តំបន់​​គំរូ​បង្ហាញ​នៅ​ក្នុង​ទីក្រុង Qingdao សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជ​កម្ម​ក្នុងស្រុក ហើយនឹង​បង្កើត​គណៈកម្មាធិការ​ផ្តល់​សេវា​ផ្នែក​ច្បាប់​សម្រាប់​សមាជិក SCO ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។

៦-​បណ្តាញ​ភាព​ជា​ដៃគូ​អន្តរជាតិ​ក្នុង​កិច្ច​សហប្រតិបត្តិការ ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​ៗ ៖ លោក​បាន​បន្ថែម​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​ត្រូវធ្វើ​ឡើង​ដើម្បី​បង្កើន​ការ​ផ្លាស់​ប្តូរ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋ​សង្កេតការណ៍ SCO ដៃគូ​សន្ទនា និង​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់ ។

រដ្ឋ​ជា​សមាជិក​របស់ SCO ក៏​ត្រូវ​បង្កើន​ការ​ចាប់​ដៃគូ​ជាមួយ​អង្គការសហប្រជាជាតិ និង​បណ្ដា​អង្គការ​ក្នុង​តំបន់​និង​អន្តរជាតិ ព្រមទាំង​ចូលរួម​ពិភាក្សា​ជាមួយ​មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ ធនាគារពិភពលោក និង​ស្ថាប័នហិរញ្ញវត្ថុ​ដទៃ​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ