ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់ ​ជាង​២០០​នាក់បាន​ចាញ់បោក​តែ​បុគ្គល​​២​​​នាក់​ ឡើងម៉ាស្អាត​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ជាង​២០០​នាក់ បាន​ចាញ់បោក​បុគ្គល​២​នាក់ ​អស់ប្រាក់​ក្នុង​ម្នាក់​ៗពី​៥០​ដុល្លារ​ទៅ​ជាង​១០០​ដុល្លារ បន្ទាប់​ពី​ជន​២នាក់​នោះ​អះអាង​ថា ខ្លួន​ជា​រដ្ឋបាល​នៅ​រោងចក្រកាត់ដេរ​មួយ ហើយ​ថៅកែ​ឱ្យ​ប្រកាស​ជ្រើសរើស​កម្មករ ។ ពេល​បានឮ​បែប​នេះ…

រាជធានី​ភ្នំពេញ ៖ យុវជន​ជាង​២០០​នាក់ បាន​ចាញ់បោក​បុគ្គល​២​នាក់ ​អស់ប្រាក់​ក្នុង​ម្នាក់​ៗពី​៥០​ដុល្លារ​ទៅ​ជាង​១០០​ដុល្លារ បន្ទាប់​ពី​ជន​២នាក់​នោះ​អះអាង​ថា ខ្លួន​ជា​រដ្ឋបាល​នៅ​រោងចក្រកាត់ដេរ​មួយ ហើយ​ថៅកែ​ឱ្យ​ប្រកាស​ជ្រើសរើស​កម្មករ ។ ពេល​បានឮ​បែប​នេះ យុវជន​ទាំងនោះ​បាន​ធ្វើ​ទំនាក់ទំនង​សុំ​ចូល​ធ្វើការ ហើយ​ត្រូវបុគ្គល​២​នាក់​នោះ​ប្រាប់​ថា តាម​លក្ខខណ្ឌ​ការងារតម្រូវ​ឱ្យ​បង់ប្រាក់​ក្នុង​ម្នាក់​៥០​ដុល្លារ​ឬ​ជាង​១០០​ដុល្លារ​ជា​មុន​សិន ។ ពេល​នោះ ជន​រង​គ្រោះ​ទាំងអស់​ហេតុតែ​ចង់បាន​ការងារ​ធ្វើ​ក៏​យល់ព្រម​បង់ លុះដល់​ថ្ងៃ​កំណត់​ត្រូវ​ចូល​បម្រើ​ការងារ​ស្រាប់តែ​ខាង​រោងចក្រ​ឆ្លើយ​ថា​មិនដឹង ហើយ​ពេល​ទៅ​សួរនាំ​ជន​ដែល​អះអាង​ថា​ជា​រដ្ឋបាល​បាន​នោះ គឺ​បាន​វេច​បង្វេច​យក​លុយ​ជិត​២​ម៉ឺន​ដុល្លារ​រត់​បាត់​ទៀត ។

ដោយ​ដឹង​ថា ត្រូវ​ចាញ់បោក​ជនខិលខូច​ទើប​យុវជន​ចំនួន​៤០​នាក់​តំណាង​ឱ្យ​ជាង​២០០​នាក់​បាន​នាំ​គ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​១១ ខែមិថុនា ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​ពួក​គេ ។យុវជន​ទាំងនោះ​និយាយ​ថា ជនខិលខូច​ដែល​អះអាង​ថា​ជា​រដ្ឋបាល​រោងចក្រ​នោះ គឺ​ម្នាក់​ជា​ប្រុស​ឈ្មោះ តុលា និង​ម្នាក់​ទៀត​ជា​ស្រី​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ ។ ជន​២​នាក់​នេះ បាន​បើក​ការិយាល័យ​ក្លែងក្លាយ​មួយ​នៅ​ក្នុង​បុរី​ញូ​វ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ពួក​គេ​បាន​បិទ​ប្រកាស​ជ្រើសរើស​កម្មករ​នៅ​តាម​ជញ្ជាំង​របង និង​ជញ្ជាំង​ផ្ទះ ឬ​បង្គោល​ភ្លើង នៅ​ក្នុង​បុរី​ញូ​វ​ថោ​ននោះ ដើម្បី​ចូល​ធ្វើការ​រោងចក្រ​មួយ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​អះអាង​ថា​ទទួល​បាន​ប្រាក់ខែ​ច្រើន ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំណែក​ពួក​ខ្លួន​កំពុង​តែ​អត់​ការងារ​ធ្វើ​ស្រាប់​ផង ក៏​បាន​នាំ​គ្នា​ទៅធ្វើ​ទំនាក់ទំនង​សុំ​ចូល​ធ្វើការ ហើយ​ត្រូវ​បាន​បុគ្គលទាំង​២​នាក់​នោះ​បញ្ជាក់​ថា ពួក​គេ​គឺជា​រដ្ឋបាល​រោងចក្រ​ដែល​ត្រូវ​បាន​ថៅកែ​បញ្ជា​ឱ្យ​ជ្រើសរើស​កម្មករ ។ មិនតែប៉ុណ្ណោះ បាន​ប្រាប់​ពី​លក្ខខណ្ឌ​របស់​ក្រុមហ៊ុន​ដែល​តម្រូវ​ឱ្យ​បង់ប្រាក់​មុន ក្នុង​ម្នាក់​ៗ​ចំនួន​៥០​ដុល្លារ​ទៅ​ជាង​១០០​ដុល្លារ​ថែម​ទៀត​ផង ដែល​សរុប​ជិត​២​ម៉ឺន​ដុល្លារ​ឯណោះ ។ពួក​គេ​ប្រាប់​ថា ឱ្យ​ពួក​ខ្លួន​ទាំងអស់​គ្នា​ចូល​ធ្វើការ​នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ពេល​នោះ​ម្នាក់​ៗ​មានការ​ត្រេកអរ​ខ្លាំង​ណាស់ បន់​ឱ្យ​តែ​ដល់​ថ្ងៃ​ចូល​ធ្វើការ​ប៉ុណ្ណោះ នឹង​បាន​ប្រាក់ខែ ប៉ុន្តែ​ដល់​ថ្ងៃ​កំណត់​បែរជា​ខកបំណង​យ៉ាង​ខ្លាំង ។

នៅ​ពេល​ពួក​គេ​នាំ​គ្នា​ចូល​ទៅ​ធ្វើការ ស្រាប់តែ​ថៅកែ​រោងចក្រ​ដេញ​ចេញ និង​ប្រាប់​ថា​មិនដឹងនិង​មិន​បានឱ្យ​ជ្រើសរើស​កម្មករ​អ្វី​ឡើយ ។ ដោយសារ​តែ​បែប​នេះ ទើប​យុវជន​ទាំងនោះ​នាំ​គ្នា​ទៅ​សួរនាំ​បុគ្គល​២​នាក់​នោះ ប៉ុន្តែ​ពេល​ទៅ​ដល់​គឺ​ការិយាល័យ​បិទទ្វារ​ហើយ​បាត់​ជន​២​នាក់​នោះ​មិនឃើញ ទើប​ដឹង​ថា​ចាញ់បោក ក៏​លើកគ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​៣ សុំ​ឱ្យ​អាជ្ញាធរ​សង្កាត់​ជួយ​តែ​ម្ដង ៕ ​

អត្ថបទសរសេរ ដោយ