ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបួស​ត្រូវ​ស្គាល់ប្រមាណ​នៃ​ការ​បរិភោគ

5 ឆ្នាំ មុន

ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ​អាហារ​នោះ បើជា​គ្រហស្ថ​ត្រូវ​បន្ថយ​ការ​ចាយវាយ​សម្រាប់​ការ​បរិភោគ​ឱ្យ​ល្មម​សមគួរ​មិន​ក្បិតក្បៀត​ពេក​មិន​ខ្ជះខ្ជាយ​ពេក ឱ្យ​ស្គាល់ប្រមាណ​នៃ​ការ​ចាយវាយ ស្គាល់ប្រមាណ​នៃ​ផ្ទៃពោះ មិន​បរិភោគ​របស់​ជូរ​ផ្អូម មិន​បរិភោគ​ខុសពេល មិន​បរិភោគ​ច្រើន​ពេក តិច​ពេក​ជាដើម ។ បើជា​បព្វជិត​ក៏​ត្រូវ​ស្គាល់ប្រមាណ​នៃ​របស់…

ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ​អាហារ​នោះ បើជា​គ្រហស្ថ​ត្រូវ​បន្ថយ​ការ​ចាយវាយ​សម្រាប់​ការ​បរិភោគ​ឱ្យ​ល្មម​សមគួរ​មិន​ក្បិតក្បៀត​ពេក​មិន​ខ្ជះខ្ជាយ​ពេក ឱ្យ​ស្គាល់ប្រមាណ​នៃ​ការ​ចាយវាយ ស្គាល់ប្រមាណ​នៃ​ផ្ទៃពោះ មិន​បរិភោគ​របស់​ជូរ​ផ្អូម មិន​បរិភោគ​ខុសពេល មិន​បរិភោគ​ច្រើន​ពេក តិច​ពេក​ជាដើម ។

បើជា​បព្វជិត​ក៏​ត្រូវ​ស្គាល់ប្រមាណ​នៃ​របស់ ស្គាល់ប្រមាណ​នៃ​កាល ស្គាល់ប្រមាណ​នៃ​ពោះ ទាំង​៣​យ៉ាងនេះ​ដូច​គ្នា​ដែរ ។ ព្រះពុទ្ធ​គ្រប់​ព្រះ​អង្គ​ទ្រង់​បាន​បញ្ញត្តិ​ធម្ម​វិន័យ​សម្រាប់​បព្វជិត​ក្នុង​ការ​ដឹង​ប្រមាណ​នេះ​ល្អិត​ណាស់ គឺ​ទ្រង់​ហាម​មិន​ឱ្យ​បរិភោគ​របស់​ដែល​កើត​ដោយ​អធម៌ របស់​ដែល​កន្លង​កាល​វេលា និង​កំណត់​កាល​វេលា​ឱ្យ​បរិភោគ ។

ព្រះ​អង្គ​ក៏​ទ្រង់​សំដែង​បច្ចវេក្ខណ​វិធី សម្រាប់​ពិចារណា​ក្នុង​ខណៈ​ទទួល ក្នុង​ខណៈ​បរិភោគ និង​ក្នុង​ខណៈ​បរិភោគ​រួច​ហើយ ឱ្យ​ឃើញ​ថា គ្រាន់តែ​ជា​ធាតុ​ឬ​ជា​របស់​បដិកូល​ប៉ុណ្ណោះ​ដើម្បី​ឱ្យ​ស្គាល់ប្រមាណ​នៃ​ការ​បរិភោគ ។