ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាឡា​ត់ ស្រី​ឡា​ង កាក់កប​អាជីព តែ​បង់ថ្លៃ​ទឹក ភ្លើង​ស្ទើរ​ពុំ​គ្រប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង​វ័យក្មេង​កញ្ញា​សាឡា​ត់ ស្រី​ឡា​ង បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​​​​ខ្លាំង​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា នាង​បាន​ប្តូរ​រថយន្ត​ថ្មី​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ខណៈ​ការងារ​សិល្បៈ​កំពុង​កាក់កប ។ ការ​ភ្ញាក់ផ្អើល​របស់​តារា​សម្តែង​រូប​នេះ​កើត​ឡើង បន្ទាប់​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចុះ​ផ្សាយ​ព្រោះ​ឃើញ​នាង​បង្ហោះ​រូប​ដោយ​ភ្ជាប់​ជាមួយនឹង​រថយន្ត​ដ៏​ទំនើប​មួយ​គ្រឿង ។…

រាជធានី​ភ្នំពេញ ៖​តារា​សម្តែង​វ័យក្មេង​កញ្ញា​សាឡា​ត់ ស្រី​ឡា​ង បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​​​​ខ្លាំង​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ថា នាង​បាន​ប្តូរ​រថយន្ត​ថ្មី​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ខណៈ​ការងារ​សិល្បៈ​កំពុង​កាក់កប ។ ការ​ភ្ញាក់ផ្អើល​របស់​តារា​សម្តែង​រូប​នេះ​កើត​ឡើង បន្ទាប់​ពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចុះ​ផ្សាយ​ព្រោះ​ឃើញ​នាង​បង្ហោះ​រូប​ដោយ​ភ្ជាប់​ជាមួយនឹង​រថយន្ត​ដ៏​ទំនើប​មួយ​គ្រឿង ។

រូបភាព​នោះ​ត្រូវ​គេ​សង្ស័យ​ថា ជា​រថយន្ត​ថ្មី​ផ្ទាល់ខ្លួន​របស់​សាឡា​ត់ ស្រី​ឡា​ង ម៉ាក​Land Rover ដោយ​កន្លង​មក​នាង​ត្រូវ​គេ​ដឹង​ថា​ប្រើប្រាស់​រថយន្ត​ម៉ាង​Toyota Pruis ។ ជា​ការ​កត់​សម្គាល់​មានការ​លើក​ឡើង​ថា ការ​ប្តូរ​រថយន្ត​ថ្មី​ពី​តារា​សម្តែង​វ័យក្មេង​រូប​នេះ​ជា​ការ​ពិត ឬ​មិន​ពិត​នោះ​ក៏​មិនមែន​ជា​រឿង​អ្វី​ចម្លែក​ដែរ ដោយសារ​តែ​សាឡា​ត់ ស្រី​ឡា​ង កំពុង​តែ​​មាន​ហាងឆេង​ខ្ពស់​ក្នុង​អាជីព​សិល្បៈ​នា​ពេល​បច្ចុប្បន្ន បូក​រួម​ទាំង​សម្រស់​កាន់តែ​ស្រស់​​ស្អាត​ផង​នោះ​។ ទោះជា​យ៉ាងណា​ក្តី​តួ​សម្តែង​នៅ​ក្នុង​រឿង «​មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​»​សាឡា​ត់ ស្រី​ឡា​ង បាន​ចេញ​បដិសេធ​ចំពោះ​ការ​យល់​ខុស​ពី​បញ្ហា​នេះ​។ នាង​បញ្ជាក់​​ថា រថយន្ត​ដែល​បានឃើញ​នេះ​មិនមែន​ជា​របស់​នាង​ឡើយ ពោល​គឺជា​រថយន្ត​មិត្តភក្តិ​ប្រុស​ម្នាក់​របស់​នាង ដែល​បាន​ខ្ចី​ថត​ប៉ុណ្ណោះ ។ សាឡា​ត់ ស្រី​ឡា​ង បាន​ប្រើ​ពាក្យ​បែប​ចំអក​ថា សព្វថ្ងៃ​នាង​«​រក​លុយ​បង់​ទឹក និង​ភ្លើង​ស្ទើរ​មិន​បាន​ផង​» តើ​មាន​លុយ​ឯណា​ប្តូរ​រថយន្ត​ដែល​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នោះ ។

សាឡា​ត់ ស្រី​ឡា​ង បាន​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​ពិភព​សិល្បៈ​យ៉ាង​ត្រដែត បន្ទាប់​ពី​នាង​បាន​លេចមុខ​នៅ​ក្នុង​រឿង « មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​» ដែល​បាន​ដាក់​បញ្ចាំង នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN ។ តាម​រយៈ​រឿង​នេះ​បាន​ធ្វើ​ឱ្យ​នាង​កាន់តែ​លេចធ្លោ​ខ្លាំង​នៅ​ក្នុង​វិស័យ​សិល្បៈ​សម្តែង រហូត​ធ្វើ​ឱ្យ​បណ្តា​ផលិតកម្ម​ជា​ច្រើន​ចាប់អារម្មណ៍ និង ពេញចិត្ត​លើ​រូប​នាង ចង់បាន​នាង​មក​សម្តែង​ក្នុង​រឿង​ជា​បន្តបន្ទាប់​ទៀត ។ ឱកាស​ដែល​ធ្វើ​ឲ្យ​សាឡា​ត់ ស្រី​ឡា​ង ចាប់ផ្តើម​ក្នុង​អាជីព​សិល្បៈ​នេះ គឺ​ក្រោយ​ពេល ដែល​នាង​ថត​វី​ដេ​អូ កំប្លែង​ៗ​ដាក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ឱ្យ​ទស្ស​និក​ទស្សនា ។ បន្ទាប់​មក​នាង​បាន​បន្សាត់​ខ្លួន​ជា​តារា​សម្តែង​អាជីព​រហូត​ដល់​សព្វថ្ងៃ ។

ក្រោយ​ពី​ល្បីឈ្មោះ​ក្នុង​ពិភព​សិល្បៈ​មក សាឡា​ត់ ស្រី​ឡា​ង ក៏​បាន​ពើបប្រទះ​ព័ត៌មាន​ស្នេហា​ជា​បន្តបន្ទាប់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​មិន​ទាន់​បង្ហាញមុខ​គូស្នេហ៍​ណាមួយ​ពិតប្រាកដ​នៅឡើយ​ទេ ។ សាឡា​ត់ ស្រី​ឡា​ង ធ្លាប់​អះអាង​ថា ធម្មតា​អ្នក​សិល្បៈ​​តែងតែ​ប្រឈម​មុខ​នឹង​រឿងអាស្រូវ តែ​សម្រាប់​រូប​នាង​មិន​ខ្វល់​អំពី​ព័ត៌មាន​ទាំង​នោះ​ទេ ពីព្រោះ​ការណ៍​ពិត​នាង​ពុំ​បាន​ស្រឡាញ់ ឬ​ពេញចិត្ត​លើ​បុរស​ណា​ម្នាក់​នៅ​ក្នុង​ពេល​នេះ​ទេ ដោយសារ​នាង​ចង់​ទុក​ពេលវេលា​រក​ប្រាក់​ចំណូល​ដើម្បី​ចិញ្ចឹមជីវិត​សិន​។ ស្រី​ឡា​ង​បាន​សារភាព​ថា នាង​ពិតជា​មាន​អ្នក​តាម​ស្រឡាញ់​មែន តែ​រក​អ្នក​ស្មោះ​ពុំ​ទាន់​ឃើញ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ