ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉េច​ក៏​លោក​ឱ្យឈ្មោះ​ថា ធម៌​ប្រព្រឹត្ត​មិន​ខុស ?

5 ឆ្នាំ មុន

អ្នក​សិក្សា​ត្រូវ​ជ្រាប​ថា ធម៌​៣​ប្រការ​ខាងក្រោម​នេះ​បានជា​មាន​នាម​ហៅ​ថា អប្បណ្ណកប្បដិបទា​នោះ ព្រោះថា​កាលបើ​បុគ្គល​អ្នក​ប្រតិបត្តិ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​សេចក្តី​នោះ​បាន​ត្រឹមត្រូវ គ្រប់​មាត្រា​ហើយ ឈ្មោះ​ថា​ជា​អ្នក​ដើរ​តាម​ផ្លូវច្បាប់​ប្រាកដប្រជា​ពោល​គឺ​មិន​ខុស​ខូច​នីតិ​ប្ប​ញ្ញ​តិ្ត​ទាំង​ក្នុង​ផ្លូវលោក និង​ទាំង​ក្នុង​ផ្នែក​ផ្លូវធម៌ មិន​ញ៉ាំង​ប្រយោជន៍​ខ្លួន​និង​អ្នក​ដទៃ​ឱ្យ​សាបសូន្យ ។ មិនតែប៉ុណ្ណោះ…

អ្នក​សិក្សា​ត្រូវ​ជ្រាប​ថា ធម៌​៣​ប្រការ​ខាងក្រោម​នេះ​បានជា​មាន​នាម​ហៅ​ថា អប្បណ្ណកប្បដិបទា​នោះ ព្រោះថា​កាលបើ​បុគ្គល​អ្នក​ប្រតិបត្តិ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​សេចក្តី​នោះ​បាន​ត្រឹមត្រូវ គ្រប់​មាត្រា​ហើយ ឈ្មោះ​ថា​ជា​អ្នក​ដើរ​តាម​ផ្លូវច្បាប់​ប្រាកដប្រជា​ពោល​គឺ​មិន​ខុស​ខូច​នីតិ​ប្ប​ញ្ញ​តិ្ត​ទាំង​ក្នុង​ផ្លូវលោក និង​ទាំង​ក្នុង​ផ្នែក​ផ្លូវធម៌ មិន​ញ៉ាំង​ប្រយោជន៍​ខ្លួន​និង​អ្នក​ដទៃ​ឱ្យ​សាបសូន្យ ។ មិនតែប៉ុណ្ណោះ ធម៌​បី​ប្រការ​នេះ រមែង​ផ្តល់​សេចក្តីសុខ​ចម្រើន​ដល់​ខ្លួន​អ្នក​ប្រតិបត្តិ អាច​នឹង​ឱ្យ​បាន​សម្រេច​ផល​ដ៏​ធំ​ក្រៃ​លែង​ឡើងជា​លំដាប់ ។ ធម៌​បី​ប្រការ​នោះ ៖

១-​ឥន្ទ្រិយសំវរៈ សង្រួម​ឥន្ទ្រិយ​ទាំង​៦​គឺ​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មិន​ឱ្យ​មាន​សោមនស្ស ទោមនស្ស ក្នុង​វេលា​ឃើញ​រូប ឮ​សំឡេង ធុំក្លិន លិទ្ធ​រស កាយ​ពាល់ត្រូវ ដឹង​ធម្មារម្មណ៍​ដោយ​ចិត្ត

២-​ភោ​ជ​នេ​មត្តញ្ញុតា ស្គាល់ប្រមាណ​ក្នុង​ការ​បរិភោគ​អាហារ​តែ​ល្មម​សមគួរ មិន​ច្រើន​មិន​តិច

៣-​ជា​គ​រិ​យា​នុ​យោគ ប្រកប​ព្យាយាម​ដើម្បី​ជម្រះចិត្ត​ឱ្យ​បរិសុទ្ធ​ម៉ត់ចត់ មិនឃើញ​ដល់​ការ​ដេក​ច្រើន ។

ព្រោះហេតុនោះ​ទើប​លោក​ឱ្យនាម​ធម៌​៣​ប្រកា​រថា អប្បណ្ណកប្បដិបទា គឺ​ការ​ប្រតិបត្តិ​មិន​ខុស ។