ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​តា​ឃុ​តឬក៏​ពុក​ៗ​ឡើង​មក​សម្រាន្ត​​លើ​ផ្ទះ​»… ​

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ជារឿងចម្លែក និង​ពិតជាធ្វើឱ្យ​​ភ្ញាក់​ផ្អើល​​ខ្លាំង​​ផង​ដែរ បន្ទាប់ពី​​បាន​​ឮពាក្យ​និយាយថា «​តា​ឃុ​ត ឬ​​ក៏​ពុក​ៗ​​ឡើង​មក​សម្រាន្ត​​លើ​​ផ្ទះ» ដែល​ស​ម្តី​នេះ​ចេញ​ពី​​ក្នុង​​គ្រួសារ​មួយ​​នាំ​គ្នា​ហៅទៅ​លើ​​សត្វ​គោស្ទាវ​មួយ​ក្បាល​​ឱ្យ​​ឡើង​ទៅ​ដេក​លើ​ផ្ទះ ដូច​តាម​ទម្លាប់​ជា​រៀង រាល់​ល្ងាច​មាន​រយៈ​ជាង​២​ឆ្នាំ​មក​​ហើយ​។…

ខេត្តក្រចេះ ​៖ ជារឿងចម្លែក និង​ពិតជាធ្វើឱ្យ​​ភ្ញាក់​ផ្អើល​​ខ្លាំង​​ផង​ដែរ បន្ទាប់ពី​​បាន​​ឮពាក្យ​និយាយថា «​តា​ឃុ​ត ឬ​​ក៏​ពុក​ៗ​​ឡើង​មក​សម្រាន្ត​​លើ​​ផ្ទះ» ដែល​ស​ម្តី​នេះ​ចេញ​ពី​​ក្នុង​​គ្រួសារ​មួយ​​នាំ​គ្នា​ហៅទៅ​លើ​​សត្វ​គោស្ទាវ​មួយ​ក្បាល​​ឱ្យ​​ឡើង​ទៅ​ដេក​លើ​ផ្ទះ ដូច​តាម​ទម្លាប់​ជា​រៀង រាល់​ល្ងាច​មាន​រយៈ​ជាង​២​ឆ្នាំ​មក​​ហើយ​។ ក៏​ព្រោះ​តែ​​ពួក​គាត់​នៅ​តែ​ជឿ​ថា សត្វ​គោ​ឈ្មោល​មួយ​ក្បាល ដែល​ពួក​គាត់​គោរព​ស្រឡាញ់​ និង​មើលថែ​ក​ថ្នាក់ថ្នម​ រហូត​ក្រាលកន្ទេល​​ ​ពូក​ ដាក់​កង្ហា​ឱ្យ​​ដេក​នៅ​លើ​ផ្ទះ​ដូច​មនុស្ស​នេះ ជា​ខ្មោច​ឪ​ពុក​​ក៏​ដូច​ជា​ប្តី​របស់​គាត់​ដែល​បាន​​ស្លាប់​ទៅ ហើយ​​បាន​​មក​ចាប់ជាតិ​កំណើត​ថ្មី​មក​វិញ ​ជា​សត្វ​គោ​ឈ្មោល​មួយ​ក្បាល​​នេះ​ ។

គ្រួសារ​ខាងលើ​ គឺ​ស្ថិត​នៅ​ចំណុច​​គីឡូ​៦​ក្នុងឧ​ប្បស​ម្ព័​ន ភូមិ​កញ្ជរ ឃុំ​កញ្ជរ ស្រុក​ឆ្លូង​ គឺ​ពួក​គាត់​សព្វថ្ងៃ​កំពុង​នាំ​គ្នា​​ប្រ​តិ​បត្ត​គោរព ​ស្រឡាញ់​សត្វ​គោ​នេះខ្លាំងណាស់​ និងបាន​​ចាត់​ទុកសត្វ​គោ​ដូច​ជា​មនុស្ស​រស់​ពី​សំណាក់​កូន​ៗ ជា​ពិសេស​ស្ត្រី​វ័យ​ចំណាស់​ដែល​ជា​ប្រ​ព​ន្ឋ ​ដោយ​បាន​ហៅសត្វ​គោ​ឈ្មោល​នេះ​ថា «​ពុក​ៗឬ​ក៏​ឪ​វា​» ពេញ​ៗ​មាត់​ ។ ​ព្រោះ​តែ​គ្រួសារ​មួយ​នេះ ​នៅ​តែ​មាន​ជំនឿ​ថា ប្តី​របស់​គាត់ក៏​ដូច​ជា​ឪ​ពុក​របស់​ពួក​គាត់ ដែល​ស្លាប់​​ទៅ​ហើយ​នោះ​ ​​បានមក​​ចាប់​ជាតិ​មានកំណើត​ជា​ថ្មី​វិញ​ ជា​សត្វ​គោ ទើប​ធ្វើ​ឲ្យ​ពួក​គាត់​នៅ​តែ​គោ​រព​ស្រឡាញ់​ប្រ​តិ​បត្ត លើ​សត្វ​គោ​មើលថែ​ដូច​មនុស្ស​កាល​នៅ​រស់​។

គួរកត់សម្គាល់ថា អបិយ​ជំនឿ​ត្រូវ​​គេ​មើលឃើញ​ថា នៅ​តែ​ដក់​​ស្ថិត​ក្នុង​ភ្ន​​ត់​អារម្មណ៍​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ បើ​ទោះបី​ជា​បច្ចេកវិទ្យា ​ឬ​ក៏​ប្រ​ព័​ន្ធ​​វិទ្យាសាស្ត្រ​ កំពុង​បោះ​ជំ​ហាន​​កាន់តែ​ជឿនលឿន​បែប​​ណា​​ក្តី ​។

ព័ត៌មានលម្អឹត​នឹង​មាន​ផ្សាយជូនបន្ត​លើទំព័រ​កាសែត​​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ