ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ​និង​លោក​គី​ម ​ជុង​អ៊ុ​ន ​ជួប​គ្នា​​​ចាប់ដៃ​​យ៉ាង​យូរ​ជា​ប្រវត្តិសាស្ត្រ

5 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ​៖ ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ ​ណា​ល់​ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ​ជុង​អ៊ុ​ន នា​ព្រឹក​ថ្ងៃ​ទី​១២ ​មិថុនា​…

ប្រទេស​សិង្ហ​បុរី ​៖ ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ ​ណា​ល់​ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ​ជុង​អ៊ុ​ន នា​ព្រឹក​ថ្ងៃ​ទី​១២ ​មិថុនា​ ២០១៨ នេះ​ បាន​ជួប​គ្នា ហើយ​ចាប់ដៃ​គ្នា​យ៉ាង​យូរ​​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​បំផុត​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក​កំពុង​កាន់​អំណាច និង​មេដឹកនាំ​កូរ៉េ​ខាងជើង​មួយ​រូប​។

រូបភាព​ជា​និមិត្តរូប​នោះ​ដែល​គេ​នឹក​ស្មាន​ពុំ​ដល់​កើត​មាន​ក្រោយ​រយៈពេល​ច្រើន​ទស​វត្ស​នៃ​​ភាព​តានតឹង ទាក់ទិន​ដល់​មហិច្ឆតា​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង កំណត់​ពី​ការ​បើក​កិច្ច​ប្រជុំ​​កំពូល​មួយ​ដែល​មានការ​ចាប់អារម្មណ៍​ និង​តាមដាន​បំផុត​នៅ​អា​ស៊ី ​និង​លើ​ពិភព​លោក​។ មេដឹកនាំ​ទាំង​២​ ដែល​សុទ្ធតែ​មាន​ស្ទីល ​និង​របៀបរបប​ខុស​គ្នា​ទាំងស្រុង​នោះ បាន​ចាប់​ដៃ​​គ្នា​យ៉ាង​យូរ ហើយ​និយាយ​ទៅ​កាន់​គ្នា​ពីរ​បី​ម៉ាត់​នៅ​មុខ​ទង់ជាតិ នៃ​ប្រទេស​ទាំង​២​ដែល​​ជា​គូសត្រូវ​នឹង​គ្នា នៅ​ឯ​សណ្ឋាគារ​ដ៏ប្រណីត​មួយ​នៃ​កោះ SENTOSA​សិង្ហ​បុរី​។

ក្រោយ​ឆាក​នេះ​ដែល​មានការ​ចាប់អារម្មណ៍​តាមដាន​បំផុត របស់​មនុស្ស​ច្រើន​លាន​នាក់​លើ​​ពិភពលោក ហើយ​មេដឹកនាំ​ទាំង​២​បាន​ជួប​ពិភាក្សា​ទល់មុខ​គ្នា ដោយ​មាន​វត្តមាន​តែ​អ្នក​បកប្រែ បន្ទាប់​មក​មានការ​ប្រជុំ​មួយ​របស់​ក្រុម​សមាជិក​គណៈប្រតិភូ​រៀង​ៗ​ខ្លួន​។​ ជា​បន្ត​ គឺ​ពិធី​អាហារ​ថ្ងៃត្រង់​ការងារ​មួយ​។

មុន​ជួប​គ្នា​លោក​ត្រាំ ​បាន​សរសេរ​តាម​ TWITTER ថា​ យើង​នឹង​ដឹង​គ្រប់យ៉ាង​ដោយ​រហ័ស តើ​កិច្ចព្រមព្រៀង​ពិតប្រាកដ​មួយ​ពុំ​មែន​ដូច​កិច្ចព្រមព្រៀង​លើក​មុន​ៗ​សម្រេច​បាន​ដែរ​​ឬ​យ៉ាងណា​?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ