ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គី​ម ​ជុង​អ៊ុ​ន ​ចេញ​ដើរ​លេង​នៅ​សិង្ហ​បុរី

5 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី​ ៖​ ប៉ុន្មាន​ម៉ោង​មុន​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​នៅ​លើ​កោះ SENTOSA សិង្ហ​បុរី មេដឹកនាំ​កូរ៉េ​ខាងជើង…

ប្រទេស​សិង្ហ​បុរី​ ៖​ ប៉ុន្មាន​ម៉ោង​មុន​ការ​ជួប​គ្នា​កំពូល​ជា​ប្រវត្តិសាស្ត្រ ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​នៅ​លើ​កោះ SENTOSA សិង្ហ​បុរី មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ​ជុង​អ៊ុ​ន បាន​ចេញ​ដើរ​កម្សាន្ត​ខាងក្រៅ តាម​ដង​វិ​ថី​ទាំងឡាយ​។

ក្រោយ​ពេល​ស្ថិត​ក្នុង​សណ្ឋាគារ SAINT REGIS ពេញ​ពេល​ថ្ងៃ នា​វេលា​ល្ងាច​លោក​ចេញ​​មក​កម្សាន្ត​នៅ​សួនច្បារ​ល្បី​នៃ​ទីក្រុង តាម​រថយន្ត LIMOUSINE របស់​លោក​អម​ដោយ​​ក្បួន​ហែហម​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​។ ​លោក​មក​កាន់​សួនច្បារ​ទំនើប​បំផុត​​ជា​កន្លែង​​ទាក់ទាញ​ទេសចរណ៍ របស់​សិង្ហ​បុរី ​ចាប់តាំងពី​បង្កើត​មក ដោយនៅ​ទីនោះ​មាន​ដើម​ឈើ​រចនា​ដោយ​ភ្លើង​បំភ្លឺ​យ៉ាង​ស្រស់បំព្រង​។​ លោក​គី​ម​ ជុង​អ៊ុ​ន ​ដើរ​កម្សាន្ត ជាមួយ​គណៈ​ប្រតិភូ​ ជា​ពិសេស​ប្អូនស្រី​លោក គឺ​លោកស្រី ​គី​ម ​យ៉ូ​ជុង​។ ហើយ​​ប៉ុន្មាន​នាទី​ក្រោយ​មក រដ្ឋមន្ត្រី​ការ​បរទេស​សិង្ហ​បុរី លោក VIVIAN BALAKRISHNAN បាន​បង្ហោះ​តាម TWITTER រូបថត SELFIE របស់​លោក​ជាមួយ​លោក​គី​ម ​ជុង​អ៊ុ​ន ដែល​អ្នក​ទាំង​២​ញញឹម​យ៉ាង​ស្រស់ស្រាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ