ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លើយ​តប​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​ជួប​សវនាការ​ការងារ​ជាមួយ​លោក​ជំទាវ Nimala Sitharaman Honble Raksha…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ទទួល​ជួប​សវនាការ​ការងារ​ជាមួយ​លោក​ជំទាវ Nimala Sitharaman Honble Raksha Mantri រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណៈរដ្ឋ​ឥណ្ឌា​នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព ។

នៅ​ក្នុង​ជំនួប​សន្ទនា​ជាមួយ​សម្តេច​តេ​ជោ​លោក​ជំទាវ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ឥណ្ឌា​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្តេច​តេ​ជោ​ដែល​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌា​នា​ពេល​ថ្មី​ៗ​ដែល​កន្លង​ទៅ​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ទាំង​វិស័យ​ឯកជន​ធ្វើ​ឲ្យ​វិនិយោគទុន​ឥណ្ឌា​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង ចំពោះ​ប្រទេស​កម្ពុជា ។ លោក​ជំទាវ​បន្ត​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​ជំទាវ​នា​ពេល​នេះ គឺ​ពិនិត្យ​មើល​នូវ​អ្វី​ដែល​បាន​ចុះហត្ថលេខា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ទៅ​កាន់​ប្រទេស​ឥណ្ឌា កាលពី​ពេល​កន្លង​ទៅ ដើម្បី​ឲ្យ​កាន់តែ​ទទួល​បាន​ផ្លែផ្កា​ថែម​ទៀត និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​- ឥណ្ឌា​ឲ្យ​កាន់តែ​រីក​ចម្រើន​ខ្លាំង​ថែម​ទៀត ។ ឥណ្ឌា​នឹង​ផ្តល់​ជំនួយ​សត្វ​ឆ្កែ ដើម្បី​រុករក​ជាតិ​ផ្ទុះ​ដល់​កម្ពុជា ។

ជា​ការ​ឆ្លើយ​តប​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​រដ្ឋាភិបាល​ឥណ្ឌា​ដែល​ឥណ្ឌា គឺជា​ប្រទេស​ទី​១ ដែល​ទទួលស្គាល់​កម្ពុជា​ចាប់តាំងពី​កម្ពុជា​មុន​ទទួល​បាន​ឯករាជ្យ គឺជា​ប្រទេស​ទី​១ ដែល​ទទួលស្គាល់​កម្ពុជា បន្ទាប់​ពី​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍ ។ ឥណ្ឌា​បាន​រួមចំណែក​ស្វែងរក​សន្តិភាព ។ សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ជូន​រដ្ឋាភិបាល​ឥណ្ឌា​ដែល​ផ្តល់​ជំនួយ​សត្វ​ឆ្កែ​ដល់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ។សម្តេច​បាន​សំដែង​នូវ​ការ​ពេញចិត្ត និង​សាទរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ កងទ័ព​កម្ពុជា និង​កងទ័ព​ឥណ្ឌា​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ