ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​សមត្ថកិច្ច​ភ័យ​ស្លន់ស្លោ​ដូច​បានឃើញ​ខ្មោច

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌចំការមន​ជា​ច្រើន​បាន​ប្រដេញ​តាម​ចាប់​យុវជន​ជាជន​សង្ស័យ​២​នាក់ បន្ទាប់​ពី​ឃាត់​ឱ្យ​​ឈប់​ដើម្បី​ឆែក តែ​មិន​ព្រម​ឈប់ ហើយ​យុវជន​ជាជនសង្ស័យ​នោះ​ព្យាយាម​បើក​ម៉ូតូ​គេច​ពី​សមត្ថកិច្ច ទាំង​ភ័យ​ស្លន់ស្លោ ដោយ​ឃើញ​គួរ​ឱ្យ​សង្ស័យ សមត្ថកិច្ច​ក៏​ជិះ​ដេញ​តាម​ និង​ឃាត់ខ្លួន​បាន​យក​ទៅ​សួ​រ​នាំ​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​។…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌចំការមន​ជា​ច្រើន​បាន​ប្រដេញ​តាម​ចាប់​យុវជន​ជាជន​សង្ស័យ​២​នាក់ បន្ទាប់​ពី​ឃាត់​ឱ្យ​​ឈប់​ដើម្បី​ឆែក តែ​មិន​ព្រម​ឈប់ ហើយ​យុវជន​ជាជនសង្ស័យ​នោះ​ព្យាយាម​បើក​ម៉ូតូ​គេច​ពី​សមត្ថកិច្ច ទាំង​ភ័យ​ស្លន់ស្លោ ដោយ​ឃើញ​គួរ​ឱ្យ​សង្ស័យ សមត្ថកិច្ច​ក៏​ជិះ​ដេញ​តាម​ និង​ឃាត់ខ្លួន​បាន​យក​ទៅ​សួ​រ​នាំ​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​មជ្ឈមណ្ឌល​រ៉ុ​ក តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នី​វង្ស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​ខណ្ឌ​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន ខណៈ​មក​ដល់​ចំណុច​មុខ​មជ្ឈមណ្ឌល​រ៉ុ​ក ស្រាប់តែ​ឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៨ ព​ណ៌​ខ្មៅ ធ្វើ​ដំណើរ​បញ្ច្រាសទិស​នឹង​កម្លាំង​នគរបាល ។ ដោយ​ឃើញ​គួរ​ឱ្យ​សង្ស័យ កម្លាំង​ខណ្ឌ​បាន​ហៅ​ឱ្យ​ឈប់​ដើម្បី​សួរនាំ តែ​បែរជា​យុវជន​ទាំង​២នាក់​​នោះ​មិន​ព្រម​ឈប់ ហើយ​ព្យាយាម​បន្ថែម​ល្បឿន​លឿន​គេច​ពី​កម្លាំង​សមត្ថកិច្ច ធ្វើ​អោយ​សមត្ថកិច្ច​រឹតតែ​មានការ​សង្ស័យថែមទៀត​ ក៏​ជិះ​ដេញ​តាម​ឃាត់ខ្លួន​តាំង​ពីមុខ​មជ្ឈមណ្ឌល​កំសាន្ត​រ៉ុ​ក រហូត​ដល់​ផ្សារ​ដើម​គរ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក ទើប​ឃាត់ខ្លួន​បាន​។

ក្រោយ​ពេល​ឃាត់ខ្លួន​បាន យុវជនជាជនសង្ស័យ​​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ