ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ជិះ​ម៉ូតូ​បុក​រថយន្ត​គេ​ទារ​១០០​ដុល្លារ​តែខាង​ម៉ូតូ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់ បាន​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ នៅ​ផ្លូវកែង​អក្សរ​តេ ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ជ្រុល​ទៅ​បុក បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត និង​ម៉ូតូ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់ បាន​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ នៅ​ផ្លូវកែង​អក្សរ​តេ ត្រូវ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​បាន​ជ្រុល​ទៅ​បុក បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត និង​ម៉ូតូ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១១​យប់ ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ ចំណុច​ផ្លូវ ៤៨០ កែង និង​ផ្លូវ​២៧១ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​២​នាក់ រួម​ទាំង​អ្នកបើកបរ​បាន​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ភ្នំពេញ​2AJ-6095 ធ្វើ​ដំណើរ​តាម​ផ្លូវ ៤៨០​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ​អ្នកបើកបរ​មិន​បាន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​បាន​បើក​ឆ្លងកាត់​ទទឹង​ផ្លូវ​ទាំង​បំពាន ហើយ​ស្រប​ពេល​នោះ​ដែរ​ក៏​ស្រាប់តែ​យុវជន​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ មិនដឹង​ថា ចេញពី​ផឹកស៊ី​វិញ​នៅ​កន្លែង​ណា​នោះ​ទេ គឺ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​សេ​៥០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ប​១៥៥៣ ភព​១ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​លឿន​លឿន និង​ស្រវឹង​ផង​នោះ បាន​ជ្រុល​ទៅ​បុក និង​គូទ​ក្រោយ​រថយន្ត​ចំហៀង​ខាងឆ្វេង​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ក្រពឹត​កាង​ក្រោយ​ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ដោយឡែក​ខាង​ម៉ូតូ​វិញ​រង​ការ​ខូចខាត ផ្នែក​ខាង​បន្តិចបន្តួច ចំណែក​មនុស្ស​រង​របួសរ​លាត់ដៃរ​លាត់ជើង​តិចតួច មិន​បាន​ទៅ​មន្ទី​ពេទ្យ ។ ភ្លាម​ៗ​នោះ​ដែរ​ភាគី​ខាង​រថយន្ត បាន​ទាមទារ​ឲ្យ​ខាង​ម៉ូតូ​សង​សំណង តែ​ពេល​នោះ​ដែរ ខាង​ម៉ូតូ​អត់​មាន​ដំណោះស្រាយ​នោះ​ទេ គឺ​រង់ចាំ​សាច់ញាតិ​មក​ជួយ​ដោះស្រាយ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ភាគី​សាច់ញាតិ​ខាង​ម៉ូតូ​ក៏​បាន​មក​ដល់ និង​បាន​ធ្វើការ​សម្របសម្រួល​ជាមួយ និង​ខាង​រថយន្ត​ម្ខាង​ទៀត ដោយ​ខាង​រថយន្ត​ទាមទារ​សំណង​១០០​ដុល្លារ តែ​ពេល​នោះ​ខាង​ម៉ូតូ​បាន​សុំ​សង​៧០​ដុល្លារ ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ