ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​កូន​ប្រពន្ធ​បែប​ណា​ក៏​បុរស​ត្រូវ​តែ​សង្គ្រោះ

5 ឆ្នាំ មុន

បើ​បុរស​រូប​ណា​បាន​សង្គ្រោះ​បុត្រ​និង​ភរិយា រមែង​បាន​គ្រប់គ្រង​គ្រួសារ​ដោយ​សុខសួស្តី​ឥត​មាន​ទាស់ទែង​ខ្វែងគំនិត​គ្នា​រហូត​ដល់ទី​បំផុត​នៃ​ជីវិត​រៀង​ៗ​ខ្លួន ទាំង​បាន​សេចក្តី​កោតសរសើរ​អំពី​ជន​ជា​បណ្ឌិត​ទាំងឡាយ សូ​ម្បី​ទេវតា​ក៏​ខាន​សរសើរ​មិន​បាន និង​បាន​ជាទី​គោរព​រាប់អាន​ពី​ព្រះ​ឥន្ទ្រាធិរាជ​ផង​ដែរ ។ បុត្រ​ដែល​មាតាបិតា​គួរ​សង្គ្រោះ​នោះ​មាន​៣​ពួក​គឺ អតិជាតបុត្ត កូន​ជាន់ខ្ពស់​មាន​និស្ស័យ​វាសនា​ប្រសើរ​ជាង​មាតាបិតា អាច​ដឹកនាំ​មាតាបិតា​ជា​អ្នក​កំណាញ់​ស្វិត​ឱ្យ​ចេះ​ធ្វើ​ទាន…

បើ​បុរស​រូប​ណា​បាន​សង្គ្រោះ​បុត្រ​និង​ភរិយា រមែង​បាន​គ្រប់គ្រង​គ្រួសារ​ដោយ​សុខសួស្តី​ឥត​មាន​ទាស់ទែង​ខ្វែងគំនិត​គ្នា​រហូត​ដល់ទី​បំផុត​នៃ​ជីវិត​រៀង​ៗ​ខ្លួន ទាំង​បាន​សេចក្តី​កោតសរសើរ​អំពី​ជន​ជា​បណ្ឌិត​ទាំងឡាយ សូ​ម្បី​ទេវតា​ក៏​ខាន​សរសើរ​មិន​បាន និង​បាន​ជាទី​គោរព​រាប់អាន​ពី​ព្រះ​ឥន្ទ្រាធិរាជ​ផង​ដែរ ។

បុត្រ​ដែល​មាតាបិតា​គួរ​សង្គ្រោះ​នោះ​មាន​៣​ពួក​គឺ អតិជាតបុត្ត កូន​ជាន់ខ្ពស់​មាន​និស្ស័យ​វាសនា​ប្រសើរ​ជាង​មាតាបិតា អាច​ដឹកនាំ​មាតាបិតា​ជា​អ្នក​កំណាញ់​ស្វិត​ឱ្យ​ចេះ​ធ្វើ​ទាន នាំ​មាតាបិតា​ដែល​ជា​អ្នក​ទ្រុស្តសីល​ឱ្យ​រក្សាសីល នាំ​មាតាបិតា​ដែល​ល្ងង់ខ្លៅ​ឱ្យ​ចេះ​ដឹង​មាន​បញ្ញា​ស្គាល់​ទោស​គុណ​បាប​បុណ្យ ដែល​លោក​ចាត់​ថា​ជា​កូន​លើកមុខ​មាត់​វង្ស​ត្រកូល​ឪពុក​ម្តាយ ។ អនុជាតបុត្ត បុត្រ​ជាន់​មធ្យម​មាន​និស្ស័យ​វាសនា​ស្មើនឹង​មាតាបិតា លុះ​ក្នុង​អំណាច​នៃ​ការ​ទូន្មាន​ប្រៀនប្រដៅ និង​ការ​ដឹកនាំ​នៃ​មាតាបិតា​គឺ​បុត្រ​នេះ​ងាយ​ប្រៀនប្រដៅ​ឱ្យ​លុះ​ក្នុង​គន្លង​ដំបូន្មាន ។ ចំណែកឯ​អវជាតបុត្ត កូន​ជាន់​ទាប​ជា​កូន​គម្រក់​មិន​លុះ​ក្នុង​ដំបូន្មាន​ប្រៀនប្រដៅ​របស់​មាតាបិតា គឺ​កូន​នេះ​ខូច​បំផុត​តាំងពី​ក្មេង​រហូត​ដល់​ចាស់​ស្លាប់ ។ បុត្រ​ទាំង​៣​ពួក​នេះ​គួរ​មាតាបិតា​សង្គ្រោះ​ដោយ​ស្ថាន​៥​យា​៉​ង​ដូច​គ្នា ។

ឯ​ភរិយា​មាន​៧​ពួក​គឺ អយ្យា​ភរិយា ភរិយា​លើកតម្កើង​តែ​ខ្លួនឯង​ទុក​ស្វាមី​ដូច​ជា​ខ្ញុំបម្រើ​១ ចោរី​ភរិយា ភរិយា​ដូច​ជា​ចោរលួច​ទ្រព្យសម្បត្តិ​របស់​ស្វាមី​១ មាតា​ភរិយា ភរិយា​ដែល​ផ្គត់ផ្គង់​ស្វាមី​ដូច​មាតា​ទំនុកបម្រុង​កូន​១ ភគិនី​ភរិយា ប្រពន្ធ​ដែល​មានចិត្ត​ពិត​ត្រង់​ស្មោះ​ចំពោះ​ស្វាមី​១ ទាសីភរិយា ភរិយា​ដែល​គោរព​ប្រតិបត្តិ​បម្រើ​ស្វាមី ដូច​ជា​អម្ចាស់​គឺ​ខ្លាច​ប្តី​ដូច​ជា​ខ្លាច​ម្ចាស់​១ ស​ខា​ភរិយា ភរិយា​ដែល​ស្រឡាញ់​ប្តី​ដូច​ជា​មិត្តសម្លាញ់​១ និង​វ​ធ​កា​ភរិយា​-​ប្រពន្ធ​ចាំ​មើល​តែ​ទោស​ប្តី​ដូច​ជាស​ត្រូវ​១ ។

ភរិយា​ទាំង​៧​ពួក​នេះ​មិន​ថា​ភរិយា​នោះ​ជា​ស្រី​ប្រភេទ​ណា​ទេ ស្វាមី​គួរ​សង្គ្រោះ​ដោយ​ស្ថាន​ប្រាំ​យា​៉​ង​ដែរ​គឺ ពោល​សម្តីពីរោះ​ផ្អែមល្ហែម​ទន់ភ្លន់ ដោយ​ការ​រាប់អាន​ដ៏​ស្មោះ​ចំពោះ​ភរិយា​១ មិន​មើលងាយ​ភរិយា​ធ្វើទុក្ខបុកម្នេញ​ដូច​ជា ទាសី​១ មិន​ប្រព្រឹត្ត​ក្បត់ចិត្ត​ភរិយា​១ ផ្គត់ផ្គង់​ផ្គាប់ចិត្ត​ដោយ​គ្រឿង​តុបតែង​កាយ​គ្រប់​ប្រដាប់​១ និង​ប្រគល់​គ្រឿង​ឥស្សរិយយស​ដាច់​មុខជា​មេផ្ទះ​១ ។