ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ថាមិនចង់ឃើញកីឡាកររូបនេះទៅលេងឱ្យ Real Madrid

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​នៅ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ថា ចង់​ឃើញ​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន Neymar…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​នៅ​ក្លិប​អ្នកមាន​បុណ្យ Lionel Messi ថា ចង់​ឃើញ​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន Neymar Jr មក​លេង​នៅ Barcelona ម្តងទៀត គ្រាន់បើ​ជាង​ឃើញ​នៅ​លេង​ឲ្យ Real Madrid ។

មាន​ពាក្យ​ច​ចាម​អារាម​មិន​ចេះ​ដាច់​ថា Neymar ចង់​ចាក​ចេញពី​ក្លិប​អ្នកមាន​បារាំង PSG ហើយ​ទៅ​លេង​ឲ្យ Real ។ ជា​ការ​ពិត​ណាស់ ប្រសិនបើ Neymar ទៅ​លេង​នៅ Real មែន នោះ​ក្លិប​នេះ​នឹង​មាន​ខ្លា​ពីរ​ជាក់​ជា​មិន​ខាន ។

សម្រាប់ Messi ដែល​ជា​អតីត​មិត្ត​រួម​ក្រុម​របស់ Neymar បាន​ប្រាប់​សារព័ត៌មាន Mundo Deportivo ថា «​ខ្ញុំ​ផ្ទាល់​ចង់​ឃើញ Neymar មក​លេង​នៅ Barcelona ម្តងទៀត ។ គេ​គឺជា​កីឡាករ​ពិសេស ។ នេះ​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​យើង ប្រសិនបើ​គេ​មក​លេង​ម្តងទៀត ។ តែ​វា​ប្រហែល​មិន​អាច​ទៅ​រួច​ទេ ។ សម្រាប់​ខ្ញុំ​គឺ ខ្ញុំ​គាំទ្រ​ឲ្យ​គេ​មក​លេង​វិញ​» ។ គួរ​បញ្ជាក់​ផង​ដែរ​ថា Neymar បាន​ស៊ុត​គ្រាប់​បាល់​ចូល​ទី​បាន​២៨​គ្រាប់ ក្នុង​ការ​ប្រកួត​៣០​ដង នៅ​ក្លិប​អ្នកមាន​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ