ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយណាស់លោកអើយ… ទំរាំសន្សំ​បាន​ប៉ុណ្ណឹង

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖  សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ផ្ទះ​១​ខ្នង​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​​ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​ភ្លើង​ត្របាក់​អស់​គ្មាន​សល់ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១១ មិថុនា ត្រង់​ចំណុច​ភូមិ​បឹង​តា​ស្រី…

ខេត្ត​ព្រះ​សីហ​នុ ៖  សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ផ្ទះ​១​ខ្នង​របស់​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​​ សង់​ពី​ឈើ​ប្រក់​ស័ង្កសី ត្រូវ​បាន​ភ្លើង​ត្របាក់​អស់​គ្មាន​សល់ កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១១ មិថុនា ត្រង់​ចំណុច​ភូមិ​បឹង​តា​ស្រី ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់ផ្ទះ​ខាងលើ​ឈ្មោះ​សាន់ ឌ​ត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ម៉ៃ គ្រួសារ​នេះ មាន​សមាជិក​សរុប​ចំនួន​៧​នាក់ ។ ប៉ុន្តែ​យ៉ាងណា អគ្គិភ័យ​នេះ មិន​បង្ក​ឱ្យ​មាន​មនុស្ស​រង​គ្រោះ​ថ្នាក់​ឡើយ តែ​ឆេះ​សម្ភារៈ​ប្រើប្រាស់ និង​ថវិកា​ខ្ទេច​គ្មាន​សល់ ដូច​ជា​ទូរទស្សន៍​២៤​អ៊ុ​ី​ញ​១​គ្រឿង​, កង់​១​គ្រឿង​, លុយ​ខ្មែរ​១​លាន​រៀល​, លុយ​ដុល្លារ​៥០០ និង​កងដៃ​ប្លា​ទី​ន​៤​ជី​ផង​ដែរ ។

ប្រភព​បន្ត​ថា ចំពោះ​មូលហេតុ ត្រូវ​សង្ស័យ​ថា​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង  ។ ដើម្បី​ជា​ភាព​ចាំបាច់ មិនយូរ​ប៉ុន្មាន ក៏​មាន​ខាង​កាកបាទក្រហម​សាខា​ខេត្ត​ព្រះ​សីហ​នុ នាំ​យក​អំណោយ​សង្គ្រោះ​បន្ទាន់ មាន​ទាំង​គ្រឿង​ឧបភោគ បរិភោគ តង់ កន្ទេល មុង​ភួយ រួម​ទាំង​ថវិកា ។​ល​។ យក​ទៅ​ប្រគល់​ជូន​ភ្លាម​ៗ​ទៅ​ដល់​ជន​រង​គ្រោះ​ដើម្បី​សង្គ្រោះ​បឋម ។

អត្ថបទសរសេរ ដោយ